ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​ទ្រង់​ហាម​មិន​ឱ្យ​ប្រដៅ​មនុស្ស​ប្រភេទ​ណា ?

2 ឆ្នាំ មុន

ពាក្យ​មានះ​ប្រែ​ថា សេចក្តី​ប្រកាន់​មាំ​, ដំណើរ​ប្រកាន់ខ្លួន​, ភាព​រឹងត្អឹង ព្រះពុទ្ធ​ទ្រង់​ហាម​មិន​ឱ្យ​ប្រដៅ​មនុស្ស​ដែល​មាន​ទិដ្ឋិ​មានះ​បែប​នេះ​ឡើយ ព្រោះ​អ្វី ? ព្រោះ​ថាបើ​ទោះជា​ខំព្យាយាម​អប់រំ​មនុស្ស​មានះ​យ៉ាងណា ក៏​ឥត​បាន​ផលប្រយោជន៍​ព្រោះតែ​អំណាច​នៃ​ចិត្ត​មានះ​នោះ​ឯង​បាំង​សេចក្តី​ល្អ​អស់​ទៅ​ហើយ ។…

ពាក្យ​មានះ​ប្រែ​ថា សេចក្តី​ប្រកាន់​មាំ​, ដំណើរ​ប្រកាន់ខ្លួន​, ភាព​រឹងត្អឹង ព្រះពុទ្ធ​ទ្រង់​ហាម​មិន​ឱ្យ​ប្រដៅ​មនុស្ស​ដែល​មាន​ទិដ្ឋិ​មានះ​បែប​នេះ​ឡើយ ព្រោះ​អ្វី ? ព្រោះ​ថាបើ​ទោះជា​ខំព្យាយាម​អប់រំ​មនុស្ស​មានះ​យ៉ាងណា ក៏​ឥត​បាន​ផលប្រយោជន៍​ព្រោះតែ​អំណាច​នៃ​ចិត្ត​មានះ​នោះ​ឯង​បាំង​សេចក្តី​ល្អ​អស់​ទៅ​ហើយ ។

នៅ​ក្នុង​បិដក​លេខ​២៦ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ បើ​អ្នក​ទាំងឡាយ​ពិនិត្យ​ឃើញ​ថា បុគ្គល​ដទៃ​ជា​អ្នកមាន​មានះ ជា​អ្នក​ក្រោធ ជា​អ្នក​ចងពៀរ ជា​អ្នកមាន​ទិដ្ឋិ​មាំ ជា​អ្នក​លះបង់​សេចក្តី​អាក្រក់​បាន​ដោយ​ក្រ ទាំង​អាត្មាអញ​ក៏​មិន​អាច​ញាំ​ង​បុគ្គល​នោះ​ឱ្យ​ចេញ​ចាក​អកុសលធម៌ ឱ្យ​ញាំ​ង​នៅ​ក្នុង​កុសលធម៌​បាន​ទេ ។

ភិក្ខុ​ទាំ​ឡាយ​គប្បី​ជា​អ្នក​ព្រងើយ​ក្នុង​បុគ្គល​មាន​សភាព​យ៉ាងនេះ​ចុះ កុំ​គប្បី​ធ្វើ​ដឹង​ធ្វើ​ឮ​ឡើយ ព្រោះថា​មនុស្ស​ដែល​មាន​ទិដ្ឋិ​មានះ​បើ​ទោះជា​ចំណាយពេល​ទៅ​អប់រំ​ទូន្មាន​យ៉ាងណា​ក៏​ឥត​បាន​ផល បាន​ត្រឹមតែ​ខាតបង់​ពេលវេលា​ឥតអំពើ ត្រង់នេះ​ហើយ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ហាម​មិន​ឱ្យ​ទូន្មាន​ជន​ចិត្ត​មានះ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ