ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ទិញ​រថយន្ត​០១​គ្រឿង គេចវេស​មិន​ព្រម​បង់ប្រាក់ និង​យក​ទៅ​លាក់​ទុក

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន ពាក់ព័ន្ធ​ឆបោក ទិញ​រថយន្ត​០១​គ្រឿង​ពី​ជន​រង​គ្រោះ រួច​គេចវេស​មិន​ព្រម​បង់ប្រាក់ និង​យក​រថយន្ត​ទៅ​លាក់​ទុក ។…

រាជធានី​ភ្នំពេញ ៖ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន ពាក់ព័ន្ធ​ឆបោក ទិញ​រថយន្ត​០១​គ្រឿង​ពី​ជន​រង​គ្រោះ រួច​គេចវេស​មិន​ព្រម​បង់ប្រាក់ និង​យក​រថយន្ត​ទៅ​លាក់​ទុក ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ កម្លាំង​ជំនាញ ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​នារី​ម្នាក់ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន លេខ​២៩៨ អ​.​យ​.​ថ ចុះ​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២១ របស់​លោកស្រី សុង ឆ​វ័​ន្ត ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី ឆបោក ។

ជនសង្ស័យ ខាងលើ​មានឈ្មោះ សៀ​ក ស្រី​ណែ​ត ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​៣៩៩EO ផ្លូវ​លេខ​១២៨ សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២១ បន្ទាប់​ពី​ជនសង្ស័យ​រូប​នេះ បាន​ទិញ​រថយន្ត ០១​គ្រឿង​ពី​ជន​រង​គ្រោះ រួច​ហើយ​ព្យាយាម​បោក​បញ្ឆោត ភូតភរ​គេចវេស​មិន​ព្រម​បង់ប្រាក់ និង បាន​យក​រថយន្ត​ទៅ​លាក់​ទុក​ថែម​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ