ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឆ្នាំ​ទាំង​៤​នេះ​នៅ​ឆ្នាំ​ក្រោយ​ឃ្លាំង​លុយ​របស់​អ្នក​នឹង​រីក​កាន់តែ​ធំ

2 ឆ្នាំ មុន

កំពូល​ហោរ​ចិន​សែ​បាន​ទស្សន៍​ទាយ នៅ​ដើមឆ្នាំ​ក្រោយ ឆ្នាំ​២០២២​ខាង​មុខ​នេះ បើក​ទំព័រ​ឆ្នាំ​ថ្មី​ភ្លាម លេខ​ហេង​៩៩៩​លុយ​ហូរ​ចូល​ឈឹប​ៗ​តែ​ម្តង បើ​ក្នុងផ្ទះ​អ្នកមាន​សមាជិក​កើត​ឆ្នាំ​ទាំង​៤​នេះ មាន​ន័យ​ថា​ជោគជតារាសី​សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង​៤​នេះ​ឡើង​ខ្ពស់​ខ្លាំង លុយ​ធំ លាភ​ផ្ទួន ង៉ូ​វ​ហេង​ខ្លាំង…

កំពូល​ហោរ​ចិន​សែ​បាន​ទស្សន៍​ទាយ នៅ​ដើមឆ្នាំ​ក្រោយ ឆ្នាំ​២០២២​ខាង​មុខ​នេះ បើក​ទំព័រ​ឆ្នាំ​ថ្មី​ភ្លាម លេខ​ហេង​៩៩៩​លុយ​ហូរ​ចូល​ឈឹប​ៗ​តែ​ម្តង បើ​ក្នុងផ្ទះ​អ្នកមាន​សមាជិក​កើត​ឆ្នាំ​ទាំង​៤​នេះ មាន​ន័យ​ថា​ជោគជតារាសី​សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង​៤​នេះ​ឡើង​ខ្ពស់​ខ្លាំង លុយ​ធំ លាភ​ផ្ទួន ង៉ូ​វ​ហេង​ខ្លាំង សំណាងល្អ​ណាស់​នៅ​ឆ្នាំ​ក្រោយ ឆ្នាំ​២០២២ ។

អ្នក​កើត​ឆ្នាំរោង មនុស្ស​ដែល​កើត​ឆ្នាំរោង​តែងតែមាន​ចរិត​ស្លូតបូត ហើយ​ពេញចិត្ត​នឹង​ការ​រស់នៅ​ក្នុង​ជីវិត​បែប​សាមញ្ញ ។ ចូល​មក​ដល់​ឆ្នាំ​២០២២​ខាង​មុខ ជា​ពិសេស​នៅ​ដើមឆ្នាំ​អ្នក​នឹង​វិល​ចូល​វេលា​ធ្លាក់​មក​នូវ​ផ្កាយ​លើក​យីអ៊ុន​នាំ​លាភ​នាំំ​សំណាង​សម្រាប់​អ្នក​ទាំង​ផ្នែក​ទ្រព្យ និង​ផ្នែក​ស្នេហា​មហាប្រសើរ​ខ្ពង់ខ្ពស់ ។ អ្នក​នឹង​មាន​លាភ​សំណាង​ក្នុង​អាជីព​ការងារ ការ​រកស៊ី ហើយ​ចុះសម្រុង​ជាមួយ​ដៃគូ​សហការ​ទាំងឡាយ ។ លើស​ពី​នេះ​ការ​ប្រកួតប្រជែង​ក៏​អ្នកមាន​ប្រៀប​ជាង​គូប្រជែង​ដែរ តែ​នេះ​វា​គួប​ផ្សំ​អ្នក​បាន​ខិតខំ​ពី​ដើម​ផង​ដែរ ។ ទៅ​មើល​ទំនាក់ទំនង​ស្នេហា សុភមង្គល​នឹង​កើត​មាន​ពេញបន្ទុក​នៅ​ឆ្នាំ​២០២២​នេះ ហើយ​បើ​អ្នក​មិន​ទាន់​មាន​គូ ក៏​នឹង​ដល់​គូ​សំណាង​នា​ពេល​ខាង​មុខ​ហើយ ។

អ្នក​កើត​ឆ្នាំមមី បើ​ទោះជា​ពួក​គេ​មិន​មានគុណ​សម្បត្តិ​ក្នុង​អាជីព​ការងារ ឬ​ការ​រកស៊ី​មែន តែ​មនុស្ស​នេះ​នឹង​មានសំណាង ពេល​បាន​ជួប​គូជីវិត​ដែល​លើករាសី​របស់​ពួក​គេ ។ តាម​ហោរាសាស្ត្រ​ចារ​មក​ថា មនុស្ស​កើត​ឆ្នាំ​នេះ​មិន​ខំ​ខ្លាំង​ក៏​មានបាន​ដែរ និយាយ​ទៅ​ប្រភព​លុយ​របស់​អ្នក​កើត​ឆ្នាំមមី​រមែង​ពុំ​បាន​កើតឡើង​ដោយ​ការ​ខិតខំ​ទាំងស្រុង ឬ​ការ​ហ៊ាន​វិនិយោគ​របស់​ខ្លួនឯង​ទេ ផ្ទុយ​ទៅ​វិញ​ច្រើន​តែ​សល់​ពី​កេរ​មរតក​នៃ​សាច់ញាតិ ឬ​ការ​យឹតយោង​ពី​ស្វាមី ភរិយា​របស់​គេ​ទៅ​វិញ​ទេ ។

អ្នក​កើត​ឆ្នាំកុរ ក៏​ជា​ឆ្នាំ​ស្ថិត​ក្នុង​អ្នកមាន​លាភ​សំណាង​ខ្ពស់​នៅ​ឆ្នាំ​ក្រោយ ឆ្នាំ​២០២២​ផង​ដែរ ដោយ​ពួក​គេ​នឹង​អាច​បង្កើត​ជោគជ័យ​ជា​ដុំ​កំភួន​ក្នុង​អាជីព​ការងារ ការ​រកស៊ី បាន​ផល​ធំធេង​លើស​ឆ្នាំ​ណា​ៗ​ទាំងអស់ ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា អ្នក​កើត​ឆ្នាំ​នេះ ក៏​នឹង​មិន​ចាំបាច់​ខ្វល់ខ្វាយ​ច្រើន​ដែរ ទោះបី​ជីវិត​នៅ​លីវ ទៅ​ណា​មក​ណា​ក៏​មាន​គេ​គោរព​ស្រលាញ់​ច្រើន ពោល​គឺ​អ្នក​មិន​នៅ​តែឯង​ឡើយ ។ យ៉ាងណា​ក៏​ដោយនៅ​ឆ្នាំ​២០២២​ខាង​មុខ​នេះ​អ្នក​នឹង​ជួប​គូ​ពិត​ហើយ ។

អ្នក​កើត​ឆ្នាំខាល អ្នក​កើត​ឆ្នាំ​នេះ​នៅ​ឆ្នាំ​២០២១ មិនសូវ​មាន​លាភ​សំណាង​ប៉ុន្មាន​ទេ តែ​នៅ​ឆ្នាំ​ក្រោយ ឆ្នាំ​២០២២ សំណាង​និង​សុភមង្គល​បាន​រត់​ចូល​មក​ក្នុង​ជីវិត​អ្នក​ហើយ ពោល​គឺ​នឹង​បង្កើត​រឿង​ភ្ញាក់ផ្អើល​ល្អ​ៗ​ជា​ច្រើន ។ អ្នកជា​មនុស្ស​ដែល​មើលឃើញ​ធំ ហ៊ាន​ដាក់​ទុន​ធំ បាន​ផល​កាន់តែ​ខ្ពស់ ព្រោះ​ជា​ឆ្នាំ​នាំ​លាភ​សំណាង​សម្រាប់​អ្នក​កើត​ឆ្នាំខាល មាន​ង៉ូ​វ​ហេង​ល្អ លុយ​ហូរ​រ​ចូល​មក​មិន​ដាច់ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ