ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាជំរុញចិនសម្រួលបញ្ហាភូតគាមអនាម័យក្រោយលោក វ៉ាង យី សន្យានាំចូលកសិផលខ្មែរឱ្យកាន់តែច្រើន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ភ្លាមៗក្រោយពីរដ្ឋមន្រ្តីការបទេសចិន លោក វ៉ាង យី បានសន្យាជាមួយកម្ពុជានៅក្នុងការជំរុញបង្កើនបរិមាណនាំចូលកសិផលខ្មែរទៅកាន់ទីផ្សារខ្លួននោះ នៅថ្ងៃទី ១៣ ខែកញ្ញានេះ…

រាជធានីភ្នំពេញ ៖ ភ្លាមៗក្រោយពីរដ្ឋមន្រ្តីការបទេសចិន លោក វ៉ាង យី បានសន្យាជាមួយកម្ពុជានៅក្នុងការជំរុញបង្កើនបរិមាណនាំចូលកសិផលខ្មែរទៅកាន់ទីផ្សារខ្លួននោះ នៅថ្ងៃទី ១៣ ខែកញ្ញានេះ លោករដ្ឋមន្រ្តីក្រសួងកសិកម្ម កម្ពុជាបានស្នើទៅកាន់អនុរដ្ឋមន្ត្រីអគ្គរដ្ឋបាលគយ (GACC) ប្រទេសចិន សម្រួលបញ្ហាអនាម័យ និងភូតគាមអនាម័យ (SPS) ឲ្យបានឆាប់ដើម្បីកម្ពុជាបាននាំចេញកសិផលទៅកាន់ប្រទេសចិនស្របតាមការព្រៀមព្រៀងរវាងប្រទេសទំាងពីរ ។

លោក វេង សាខុន បានលើកឡើងបញ្ហានេះទៅកាន់អាជ្ញាធរជំនាញរបស់ចិន នៅក្នុងកិច្ចប្រជុំមួយក្នុងក្របខណ្ឌអាស៊ាន ចិន នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២១ ជាមួយលោក Wang Lingjun អនុរដ្ឋមន្ត្រីអគ្គរដ្ឋបាលគយ (GACC) ប្រទេសចិន ដើម្បីដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន-ចិន លើកទី ៧ ស្តីពីកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS) ។

ឆ្លៀតនៅក្នុងកិច្ចប្រជុំនេះ លោក វេង សាខុន លើកឡើងពីលទ្ធផលនៃជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានឯកភាពគ្នាក្នុងការជំរុញពាណិជ្ជកម្មនៃប្រទេសទាំងពីរជាពិសេសការធ្វើពាណិជ្ជកម្មក្នុងវិស័យកសិកម្ម អោយកាន់តែជឿនលឿនមួយកម្រឹតថែមទៀត ។

«ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំឯកឧត្តម Wang Lingjun អនុរដ្ឋមន្ត្រីអគ្គរដ្ឋបាលគយ (GACC) នៃសាធារណៈរដ្ឋប្រជាមានិតចិន ជួយពង្រីក និងពន្លឿនលើការចុះពិធីសារលើមុខដំណាំផ្សេងៗទៀត ដើម្បីជំរុញការនាំចេញកសិកផលកម្ពុជាទៅកាន់ប្រទេសចិនអោយកាន់តែច្រើន ដើម្បីឆ្លើយតប ទៅតាមការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង ២» នេះបើប្រភពរព័ត៌មានរបស់ក្រសួងកសិកម្មឲ្យដឹង ។

ជាការកត់សម្គាល់បញ្ហារំាងស្ទះដល់ការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន គឺផ្នែកអនាម័យ និងភូតគាមអនាម័យនេះ ដូចជាករណីមៀនប៉ៃលិនជាដើម ។ មៀនប៉ៃលិននៅឆ្នាំនេះគ្មានទីផ្សារ ឈ្មួញថៃមិនទិញ ហើយការនាំចេញទៅប្រទេសចិនដែលជាក្តីរំពឹងច្រើនឆ្នាំមកនោះមិនទាន់សម្រេច ធ្វើអ្នកនាំមៀនប៉ៃលិនប្រឈមការខាតបង់ ទោះមានអន្តាគមន៍ជួយទិញនៅក្នុងស្រុកក្តី ។ ក្រសួងសកិកម្មបានអះអាងថា ការស្ទះមិនអាចនាំចេញមៀនប៉ៃលិនទៅប្រទេចិនបាន គឺរឿងអនាម័យ និងភូតគាមអនាម័យ នេះឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ