ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនប់​បង្ហៀរ​ ពលរដ្ឋ​មិន​អាច​ឆ្លងកាត់ ​ខណៈ​ជំនន់​​ទឹកភ្លៀង​​ឡើង​យ៉ាង​​គំហុក​

2 ខែ មុន
  • ឧត្តរមានជ័យ

រដូវវស្សា​នេះ ​ប្រជាពលរដ្ឋ​មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ដងផ្លូវ​ទំនប់​បង្ហៀរ ​ដែល​មាន​ប្រវែង​៣០០​ម៉ែត្រ​ឆ្លងកាត់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយទៀត​បាន​ទេ ខណៈ​ជំនន់​ទឹកភ្លៀង​បាន​ឡើង​យ៉ាង​គំហុក​ដែល​មាន​កម្ពស់​

ខេត្តឧត្តរមានជ័យ ៖ រដូវវស្សា​នេះ ​ប្រជាពលរដ្ឋ​មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ដងផ្លូវ​ទំនប់​បង្ហៀរ ​ដែល​មាន​ប្រវែង​៣០០​ម៉ែត្រ​ឆ្លងកាត់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយទៀត​បាន​ទេ ខណៈ​ជំនន់​ទឹកភ្លៀង​បាន​ឡើង​យ៉ាង​គំហុក​ដែល​មាន​កម្ពស់​០,៥៥​ម៉ែត្រ គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ ។ ទំនប់​បង្ហៀរ ហៅ​ទំនប់​ថ្មី ស្ថិត​នៅ​ក្នុងភូមិ​ទំនប់​ថ្មី និង​ភូមិ​គោក​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

Picture

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ទំនប់​បង្ហៀរ​ហៅ​ទំនប់​ថ្មី​នេះ​បាន​សាងសង់​ដោយ​តា​ម៉ុ​ក សម័យ​ខ្មែរក្រហម​កាន់​អំណាច​ពេល​គ្រប់គ្រង​ក្នុង​តំបន់​នោះ​ដែល​សាងសង់​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ​តាម​ភូមិសាស្ត្រ​ច្បាស់លាស់​ទេ ដែល​សម​ណាស់​ឈូស​ចោល​ន ។ ទំនប់​បង្ហៀរ​នេះ​បើ​តាម​ការ​សង្កេត​ជា​រៀង​រាល់​ឆ្នាំ​តែងតែ​ស្ទះចរាចរណ៍​មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​នៅ​ក្នុង​រដូវវស្សា ។ ខណៈ​នេះ​អ្នក​ភូមិ​ធ្វើ​ដំណើរ​ឆ្លងកាត់​ម្តង​ៗ ទៅ​មក​តាម​កាណូត​ឬ​ធ្វើ​ដំណើរ​តាម​ទូក ក្នុង​នោះ​បើ​អ្នកមាន​ម៉ូតូ​មួយ​គ្រឿង​តម្លៃ​៥​ពាន់​រៀល មនុស្ស​ម្នាក់​ក្នុង​តម្លៃ​២​ពាន់​ឬ​៣​ពាន់​រៀល​ផង​ដែរ ។

Picture

ប្រជាពលរដ្ឋ​ដដែល​បាន​បញ្ជាក់​ថា ទំនប់​បង្ហៀរ​នេះ​បាន​ឆាប​ឆក់​យក​ជីវិត​មនុស្ស​រៀង​រាល់​ឆ្នាំ​មាន​ក្មេង​មាន​ចាស់ ដោយសារ​ពល​រដ្ឋ​មួយ​ចំនួន​មាន​ជីវភាព​ខ្វះខាត​មិន​មាន​លុយ​ធ្វើ​ដំណើរ​ដោយ​ប្រថុយប្រថាន​ឆ្លងកាត់​ទំនប់​ត្រូវ​ទឹក​ហូរ​កួច​រសាត់​លង់​ស្លា.ប់​ជា​បន្ត​បន្ទាប់ ។ ពួក​គាត់​បាន​សំណូមពរ​ដល់​ក្រុម​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​គួរតែ​ចាក់​បេតុង​បន្ថែម​ទៀត​លើ​ខ្នង​ទំនប់​ឲ្យ​កើន​កម្ពស់ ទើប​លែង​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ពលរដ្ឋ ។

Picture

ដោយសារ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ បាន​ធ្វើ​ឱ្យ​ទំនប់​បង្ហៀរ​ដែល​ជា​ទំនប់​ថ្មី​ត្រូវ​ទឹក​ជន់​លិច បណ្តាល​ឱ្យ​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ត្រូវ​កកស្ទះ និង​លំនៅ​ឋាន​មួយ​ខ្នង​ត្រូវ​បាន​ទឹក​ជន់​លិច​កាលពី​យប់​ថ្ងៃ​ទី​៩ ខែកញា ឆ្នាំ​២០២១ ។ ហេតុ​ការណ៍​នេះ កើតឡើង​នៅ​ក្នុងភូមិ​គោក​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ។

អ្នក​ភូមិ​និយាយ​ថា ក្នុង​មួយ​អាទិត្យ​កន្លង​មកនេះ​ភ្លៀង​បាន​ធ្លាក់​ជា​បន្តបន្ទាប់ ធ្វើ​ឱ្យ​ទឹក​ជន់​លិច​ទំនប់​បង្ហៀរ​មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន ។ ពួក​គាត់​និយាយ​ថា កន្លង​មក​ជា​រៀង​រាល់​ឆ្នាំ​ច្រើន​តែ​កើត​មាន​គ្រោះថ្នាក់​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ការ​លង់ទឹក​នេះ ។

Picture

មន្ត្រី​អាវុធហត្ថ​ស្រុក​អន្លង់​វែង បានឱ្យ​ដឹង​ថា ទំនប់​បង្ហៀរ​ដែល​មាន​ប្រវែង​៣០០​ម៉ែត្រ ពេល​នេះ​ត្រូវ​ជំនន់​ទឹកភ្លៀង​ជន់​លិច និង​ឡើង​កម្ពស់​ជាង​០,៥០​ម៉ែត្រ បង្ក​ឱ្យ​រាំងស្ទះ​ដល់​ការ​ធ្វើ​ដំណើរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ហើយ​លំនៅ​ឋាន​មួយ​ខ្នង​ដែល​សង់​នៅ​ក្បែរ​អូរ​នោះ ក៏​ត្រូវ​ទឹក​លិច​ដែរ ៕

Picture
Picture
Picture