ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បញ្ជា​ឱ្យលោកស្រី​អភិបាលក្រុង​កែប​ត្រូវ​តែពិនិត្យ​​​ឡើង​​វិញ​​លើ​អ្នក​ដែលសង់​សំណង់​រឹង​​មាំ

8 ខែ មុន
  • កែប

ខេត្ត​កែប ៖ គម្រោង​សាងសង់​ផ្លូវ​បេតុង​មួយ​ខ្សែ​ដែល​ជា​ផ្លូវ​វាង​ក្រុងកែប ​ត្រូវ​បាន​បើក​ការដ្ឋាន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ​កញ្ញា​ នេះ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម​សោម​ ពិសិដ្ឋ​ អភិបាលខេត្ត​កែប​ ​លោក​ម៉​ម​…

ខេត្ត​កែប ៖ គម្រោង​សាងសង់​ផ្លូវ​បេតុង​មួយ​ខ្សែ​ដែល​ជា​ផ្លូវ​វាង​ក្រុងកែប ​ត្រូវ​បាន​បើក​ការដ្ឋាន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ​កញ្ញា​ នេះ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម​សោម​ ពិសិដ្ឋ​ អភិបាលខេត្ត​កែប​ ​លោក​ម៉​ម​ ទូច ​ប្រធាន​មន្ទីរ​សា​ធារ​ណ​ការ​ និង​ដឹក​ជញ្ជូន​ខេត្ត​ ​លោកស្រី​ទិ​ត​ ​សុខា ​អភិបាលក្រុង ​រួម​ទាំង​ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​ជា​ច្រើន​នាក់​ទៀត​។​

Picture

ឯកឧត្តម​សោម ​ពិសិដ្ឋ ​អភិបាលខេត្ត​កែប​មាន​ប្រសាសន៍​ថា ​នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត​សម្រាប់​ខេត្ត​កែប​ ។ ​ឯកឧត្តម​សោម​ពិសិដ្ឋ​ មាន​ប្រសាសន៍​ថា ​ផ្លូវ​បេតុង​ដែល​យើង​កំពុង​បើក​ការដ្ឋាន​ថ្ងៃនេះ ​ជា​ផ្លូវ​វាង​ក្រុងមាន​ប្រវែង​1250​ម៉ែត្រ ​គឺ​ជាង១គីឡូ​ដី​ និង​ទទឹង​១០ម៉ែត្រ​។​ ​លោកមាន​ប្រសាសន៍ទៀត​ថា ​ផ្លូវ​វាង​នេះ​គឺ​មានការ​លំបាក​ណាស់​ចេញពី​ត្រង់​ចំណុច​វត្ត​កែវ​ក្រសាំង ​ទៅ​ភ្ជាប់​នៅ​ផ្លូវជាតិ​លេខ​33 ​ត្រង់​ចំណុច​វ​ឡា​ល័យ​ហ៊ុន ​សែន ​ចំការ​ដូង​ ។

​ឯកឧត្តម​សោម ​ពិសិដ្ឋ ជា​អភិបាលខេត្ត​មានការ​ត្រេកអរ​ ដោយសា​តែ​ប្រជាពលរដ្ឋ​មាន​លំនៅឋានអម​សង់ខាង​ផ្លូវ​បេតុង​នេះ​បាន​ចូលរួម ​ព្រោះ​ការ​ប៉ះពាល់​មិន​បាន​ទារ​សំណង​ពី​រដ្ឋបាល​ខេត្ត​កែប ​។ ​ឯកឧត្តម​សោម ​ពិសិដ្ឋ​ មាន​ប្រសាសន៍​លើក​ឡើង​នៅ​ជ្រោយ​ដូង​ឆ្នេរសមុទ្រ ​មុខ​សាលាខេត្ត​កែប​ ពាក់​ព័ន្ធនិង​ការ​ចាក់​ដី​លុប​សមុទ្រ​នេះជា​គោល​ការ​មាន​តែ​មួយ​គត់​ គឺ​អភិ​វ​ឌ្ឍ​​ន​របស់​ខេត្ត​កែប​មួយ​ឆាំ្ន​ទៅ​មួយ​ឆាំ្ន​មានការ​រីក​ចំរើន​ ។

Picture

​ឯកឧត្តម​សោម​ពិសិដ្ឋ​មាន​ប្រសាសន៍​ថា​ ទោះបី​មាន​អ្នក​រិះគន់ក៏រិះគន់​ចុះ​ ព្រោះ​លោក​មិនមែន​ចាក់​លុប​សមុទ្រ​យក​ខ្លួនឯង​ឯណា​។ ​បើ​លោក​អស់​អាណត្តិ​នៅ​ខេត្ត​កែប ​ចុះ​អ្នក​មក​ក្រោយ​បន្ត​ការ​អភិ​វ​ឌ្ឍន៍ទៀត​ទៅ​ ។ ​ឯកឧត្តម​សោម​ពិសិដ្ឋ​អភិបាលខេត្ត​កែប​បាន​បញ្ជាក់​អោយ​ដឹង​ថា​ ផ្លូវ​បេតុង​មួយ​ខ្សែ​នៅ​សង្កាត់​កែប​ សង្ឃឹមថានឹងស្ថាបនា​ហើយ​រួចរាល់​នៅ​ក្នុង​ឆាំ្ន​2021​នេះ​។​

ឯកឧត្តម​សោម​ ពិសិដ្ឋ​ មាន​ប្រសាសន៍​ថា ​សុំ​អោយ​លោកស្រី​ទិ​ត​ សុខា​ អភិបាល​ក្រុងកែប​និង​មន្ត្រី​អាជ្ញាធរ​ក្រុង​ចុះ​ពិនិត្យ​មើល​សា​រជា​ថ្មី​ក្នុង​ករណី​អ្នក​សង់​សំណង់​រឹងមាំ​​រំលោភ​លើ​ផ្លូវ​សា​ធារ​ណៈ ​ដូច​ជា​នៅ​សេះស នៅ​មុខ​វ​ឡា​ល័យ​ហ៊ុន ​សែន​ចំការ ត្រូវ​ហៅ​អ្នក​ដែល​ពាក់​ព​ន្ធ័​សាងសង់​សំណង់​រឹង​រំលោភ​លើ​ដី​សា​ធារ​ណៈធ្វើ​កិច្ចសន្យា​មួយ​អោយ​ប្រាកដប្រជា​ កុំអោយ​ថ្ងៃក្រោយ​មានការ​ពិបាក​ក្នុង​ការ​ពង្រីក​ផ្លូវ​។ ​ឯកឧត្តម​បាន​អំពាវ​វនា​វ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​មិន​ទាន់​បាន​ទៅ​ចាក់​វ៉ាក់សាំង​បង្កា​ជំងឺ​កូ​វី​ដ​19​សុំ​អញ្ជើញ​ទៅ​ចាក់​នៅ​តាម​មណ្ឌល​សុខភាព​អោយ​បាន​គ្រប់​ៗ​គ្នា​។​

Picture
Picture
Picture