ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​លក់ដូរ​តាម​ចិញ្ចឹម​ផ្លូវ​បន្ត​លំបាក​រក​ចំណូល​ដោយសារ​កូ​វី​ដ​​ ១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖​ កម្ពុជា​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ស្តារ​សេដ្ឋកិច្ច សង្គម​ឡើង​វិញ​ក្រោយ​ពី​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ ​១៩ ​អស់​រយៈពេល​ពីរ​ឆ្នាំ​មកនេះ ដោយសារ​យុទ្ធសាស្ត្រ​វ៉ាក់សាំង ​។ វ៉ាក់សាំង​បាន​ផ្តល់​នូវ​ភាព​សុំា​សហគមន៍​សង្គម ត្រូវ​គេ​រំពឹង​ថា​…

រាជធានីភ្នំពេញ ​៖​ កម្ពុជា​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ស្តារ​សេដ្ឋកិច្ច សង្គម​ឡើង​វិញ​ក្រោយ​ពី​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ ​១៩ ​អស់​រយៈពេល​ពីរ​ឆ្នាំ​មកនេះ ដោយសារ​យុទ្ធសាស្ត្រ​វ៉ាក់សាំង ​។ វ៉ាក់សាំង​បាន​ផ្តល់​នូវ​ភាព​សុំា​សហគមន៍​សង្គម ត្រូវ​គេ​រំពឹង​ថា​ កម្ពុជា​អាច​អនុញ្ញាត​ទទួលភ្ញៀវ​ទេសចរ​បរទេស​នៅ​ចុងឆ្នាំ​នេះ ហើយ​សកម្មភាព​សេដ្ឋកិច្ច​អាច​អាច​ដំណើ​ការ​ខណៈ​សាលារៀន​បាន​ផ្តើម​ជា​ដំណាក់កាល ប៉ុន្តែ​ពលរដ្ឋ​អ្នកលក់​ដូរ​តិច​តូច​នានា​នៅ​តាម​ចិ​ញ្ជើ​ម​ផ្លូវ​ក្នុង​ក្រុងភ្នំពេញ​នៅ​តែ​ត្អូញ​ពី​ការ​បាត់​ចំណូល ពិបាក​ប្រកប​កិច្ច​ចិញ្ចឹម​គ្រួសារ ដោយសារ​តែ​កូ​វី​ដ ​១៩ ​នេះ​នៅឡើយ​ ។

លោកស្រី ពៅ សំបូរ អាយុ​ជាង​ ៦០ ​ឆ្នាំ ជា​អ្នកលក់​ចំណី​សត្វ នៅមុខ​ព្រះ​បរមរាជវាំង បាន​ប្រកប​របរ​នេះ​ជាង ២០ ​ឆ្នាំ​ហើយ បាន​និយាយ​នៅ​រៀងរាល់ថ្ងៃ​នេះថា គាត់​រក​ចំណូល​មិន​បាន​មួយ​ម៉ឺន​រៀល​ផង​នៅ​ក្នុង​ការ​ចិញ្ចឹមជីវិត ​។ មួយ​ម៉ឺន​រៀល​ដែល​សឹង​មិន​រួច​ថ្លៃ​ធ្វើ​ដំណើរ​នោះ​ឡើយ ​ដូច្នេះ​ការ​ផ្គត់ផ្គង់​តម្រូវការ​គ្រួសារ​មានការ​លំបាក​ខ្លាំង ​។ ស្ត្រី​រូប​នេះ​សង្ឃឹមថា ​ភាពល្អ​ប្រសើរ​នឹង​មាន​ពេល​ឆាប់ ដើម្បី​ឲ្យ​អ្នករក​ទទួលទាន​មួយ​ថ្ងៃសម្រាប់​មួយ​ថ្ងៃ​ដូច​ជា​អ្នកស្រីអាច​នឹង​រក​ប្រាក់​ដូច​កាល​មុន​បាន ​។

រីឯ​លោកស្រី កែ សុភាព វ័យ ​៦២ ​ឆ្នាំ ជា​អ្នកលក់​ពោត​លីង​នៅ​ម្តុំ​សួនច្បារ​វិមាន​ឯករាជ្យ​វិញ បាន​លើក​ឡើង​មិន​ខុស​គ្នា​នោះ​ឡើយ គាត់​សង្ឃឹមថា ​រដ្ឋាភិបាល​នឹង​ទប់ស្កាត់​កូ​វី​ដ​ ១៩​ បាន​ល្អ​ប្រសើរ​ធ្វើ​ឲ្យ​អាច​រក​ចំណូល​បាន​ឡើង​វិញ ​។ អ្នក​លក់ដូរ​តាម​ចិ​ញ្ជើ​ម​ផ្លូវ​ខាងលើ​នេះ​និយាយ​ឲ្យ​ដឹង​ថា មុន​ពេល​មានការ​រីក​រាលដាល​នៃ​ជំងឺកូ​វី​ដ ​១៩ លោកស្រី​អាច​រក​ចំណូល​បាន​ពី ​១០ ​ទៅ ​២០ ​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ តែ​បច្ចុប្បន្ន​រក​សឹង​មិន​បាន១០ម៉ឺនរៀល​ផង ​។

គួរ​ជម្រាប​ថា ​អត្រា​ឆ្លង​ជំងឺ​កូ​វូ​ដ​នៅ​តែ​មាន​សភាព​ធ្ងន់ធ្ងរ​នៅ​ឡើង​ដោយ​អត្រា​ឆ្លង​នៅ​តែ​មាន​ចំនួន​ច្រើន ​។ នៅ​ថ្ងៃ​ទី ​១២ កញ្ញា ២០២១ ​ម្សិលមិញ​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​ ៦៦២ ​នាក់ ខណៈ​ចំនួន​អ្នក​ស្លាប់​ថ្មី​មាន ​១២​ នាក់​និង​អ្នកជា​សះស្បើយ​ចំនួន ​៤៩៣ ​នាក់​ ។ មក​ថ្ងៃ​នេះ​កម្ពុជា​មាន​អ្នក​កើត​កូ​វី​ដ ​១៩ ​សរុប​ចំនួន ៩៩ ៥០៤​ នាក់​និង​មាន​ពលរដ្ឋ​បាត់បង់​អាយុជីវិត សរុប ២ ០៤០ ​នាក់ ​។

​ចំណែក​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង ​២ ​ដូសនៅ​ក្នុង​ផែនការ​របស់​រដ្ឋ​ចំនួន ​១០​ លាន​នាក់​នោះ​សឹងតែ​គ្រប់​ចំនួន​ហើយ​មក​ដល់​ថ្ងៃនេះ ​។ គិត​ត្រឹម​ថ្ងៃ​ទី​ ១២ ខែកញ្ញា ឆ្នាំ ​២០២១ គឺ​ចាក់​បាន​ចំនួន ៩៧,៣៨% ចំណែក​កុមារ​-​យុវវ័យ​អាយុ​ពី ១២ ​ឆ្នាំ ទៅ​ក្រោម ១៨​ ឆ្នាំ គឺ​ចាក់​បាន ៨៦,៨៦% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ១,៩៦៦,៩៣១ នាក់​នោះ​ ។ សាលា​រាជធានី​ភ្នំពេញ នៅ​បន្ត​បិទ​អាជីវកម្ម​មួយ​ចំនួន ដែល​មាន​លក្ខណៈ​ងាយ​ចម្លង​កូ​វី​ដ ​១៩ ចំនួន ១៤ ​ថ្ងៃ​បន្ត​ទៀត​រហូត​ដល់​ថ្ងៃ​ទី ​២៣ ​ខែកញ្ញា​ឆ្នាំ ​២០២១​ ។ វិធានការ​រឹត​បណ្តឹង​នេះ​តែងតែ​កំណត់​នៅ​ក្នុង​រយៈពេល​ ១៤ ​ថ្ងៃ​ម្តង ​៕ ដោយ ៖ ស្រី​ណែ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ