ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដេរ​ស្បែក​ពូក​ម៉ូតូ​ធ្លាក់​ចំណូល​ពី​ ១០ ​ម៉ឺន​មក​រក​សឹង​មិន​បាន​មួយ​ម៉ឺន​ក្នុង​មួយ​ថ្ងៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ របរ​អ្នក​ដេរ​ស្បែក​ពួក​ម៉ូតូ ភាគច្រើន​ពួក​គាត់​ជួល​សំ​យ៉ាប​ផ្ទះ​របស់​គេជា​កន្លែង​តូច​ៗដាក់​ម៉ាស៊ីនដេរ​មួយ នៅ​តាម​ផ្សារ​ទីប្រជុំជន ដែល​មាន​មនុស្ស​ច្រើន ​។ អ្នកខ្លះ​ដេរ​នៅ​កន្លែង​ណា​ហើយ​រក្សាកន្លែង​នោះ ទោះបី​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ​ក្តី នៅ​តែ​ដេរ​កន្លែង​នោះ​ដើម្បី​រក្សា​ម៉ូយទៅ​កន្លែង​ថ្មី​នាំ​ឲ្យ​ម៉ូយ​ពិបាក​រក…


រាជធានីភ្នំពេញ​ ៖ របរ​អ្នក​ដេរ​ស្បែក​ពួក​ម៉ូតូ ភាគច្រើន​ពួក​គាត់​ជួល​សំ​យ៉ាប​ផ្ទះ​របស់​គេជា​កន្លែង​តូច​ៗដាក់​ម៉ាស៊ីនដេរ​មួយ នៅ​តាម​ផ្សារ​ទីប្រជុំជន ដែល​មាន​មនុស្ស​ច្រើន ​។ អ្នកខ្លះ​ដេរ​នៅ​កន្លែង​ណា​ហើយ​រក្សាកន្លែង​នោះ ទោះបី​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ​ក្តី នៅ​តែ​ដេរ​កន្លែង​នោះ​ដើម្បី​រក្សា​ម៉ូយទៅ​កន្លែង​ថ្មី​នាំ​ឲ្យ​ម៉ូយ​ពិបាក​រក ​។ ពេល​ផ្ទុះជំងឺ​កូ​វី​ដ ​១៩ ​នេះ អ្នក​ដេរ​ស្បែក​ពូក​ម៉ូតូ​ក៍​មិន​ខុស​ពីរ​បរ​ផ្សេង​ៗ​នោះ​ទេ រក​ប្រាក់​ជួល​ថ្លៃ​កន្លែង​គេ​សឹង​មិន​គ្រប់​ផង ​។

លោក ឌី សា​អែម អាយុ ​៤៣ ​ឆ្នាំ អ្នក​ដេរ​ស្បែក​ពូក​ម៉ូតូ​ម្នាក់ មានស្រុក​កំណើត​នៅ​ស្រុក​ស្រី​សន្ធ ខេត្តកំពង់ចាម ​។ បុរស​រូប​នេះ បាន​ចាក​ចេញពី​ស្រុក​កំណើត​មក​រក​ទទួលទាន​នៅ​ភ្នំពេញ​តាំងពី​ឆ្នាំ​ ១៩៩៥ ​មក​ម្លេះ ។ លោក​ចាប់​របរ​ដេរ​ពូក​ម៉ូតូ​ដោយ​សុំ​សំ​យ៉ាប​ផ្ទះ​ដាក់​ម៉ាស៊ីនដេរ ពេល​ខ្លះ​ក៏​ត្រូវ​ជួល​មុខ​ផ្ទះ​គេ​ដើម្បី​ប្រកប​មុខរបរ​មួយ​នេះទៅ​តាម​សភាពការណ៍​ ។ លោក​ថា ​មុន​កូ​វី​ដ ​១៩ ​របរ​គាត់​អាច​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារសមរម្យ ក៏​ប៉ុន្តែ​ចាប់ពី​ផ្ទុះ​ជំងឺ​កូ​វី​ដ​ ១៩ ​មក លោក​រក​ប្រាក់​មិន​បាន​ឡើយ ​។

លោក​អ៊ំ សម សា​រ៉​ន អាយុ ជាង ​៥០ ​ឆ្នាំ កំពុង​រៀបចំ​ដេរ​កែបកង់ ឲ្យ​ម៉ូយ​នៅ​កន្លែង​របស់​គាត់ ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​១៨២ ​ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់ ​២ ខណ្ឌ​ទូល​គោក ​។ ធ្វើ​កិច្ចការ​បណ្តើ​រលោក​ងាក​មក​ប្រាប់​ឲ្យ​ដឹង​ថា បាន​ប្រកប​របរ​ដេរ​ពូក​ម៉ូតូ​ និង​កង់​នេះ អស់​រយះ​ពេល​ជាង ​៣០​ ឆ្នាំ​ហើយ ​។ មុខរបរ​ដេរ​ពូក​នេះ​មិន​ប្រើ​កម្លាំង​ពលកម្ម​មិន​ធ្ងន់ធ្ង​នោះ​ទេ​តែ​ឈឺចង្កេះ​បន្តិច ដោយ​ត្រូវ​អង្គុយ​ដេរ​តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច​ ។ «​ដោយសារ​ខ្ញុំ​ដេរ​យូរ​ឆ្នាំ​ហើយ មាន​ម៉ូយ​មក​ច្រើន កាល​មិន​ទាន់​មាន​កូ​វី​ដ ​១៩ ក្នុង​មួយ​ថ្ងៃ​អាច​រក​លុយ​បាន​មួយ​លាន​រៀល ​។ ខ្ញុំ​មិន​ហ៊ាន​ឈប់​ទេ​ខ្លាច​បាត់​ម៉ូយ ទោះ​ឈឺ​យ៉ាងណា​តែ​ពេល​នេះ ស្ងាត់​ណាស់ ថ្ងៃ​ខ្លះ​គ្មាន​ម៉ូយ​ម្នាក់​តែ​ម្តង​» ​។

លោក សា​រ៉​ន បាន​ជួល​មុខ​ផ្ទះ​គេ​ដាក់​ម៉ាស៊ីនដេរ​មួយ​គ្រឿង ក្នុង​តម្លៃ​ ១០០ ​ដុល្លារ​ក្នុង​មួយ​ខែ ​។ អ្នកស្រុក​ខេត្តស្វាយរៀង មានកូន​បួន​នាក់​រូប​នេះ ថា​វត្តមាន​ជំងឺ​កូ​វី​ដ​ ១៩ បាន​ធ្វើ​ឲ្យ​ចំណូល​គាត់​ធ្លាក់​ពី​មួយ​ថ្ងៃ​ ១ ​លាន មក​រក​សឹង​មិន​បាន​មួយ​ម៉ឺ​រៀល​ផង​ក្នុង​មួយ​ថ្ងៃ ​។ «បញ្ហា​នេះ កំពុង​ចោទ​លើ​ជីវភាព​ខ្លាំង​ណាស់ ស្ទើរ​រក​លុយ​មិន​បាន​បង់​កន្លែង និង​ការ​រៀនសូត្រ​របស់​កូន​ៗ​ផង ​។ បើ​នៅ​តែ​បន្ត​បែប​នេះ មិនដឹង​លំបាក​ដល់​ថ្នាក់​ណា​ទេ នា​ពេល​អនាគត​នោះ​» សា​រ៉េ​ន ​ត្អូញ​បណ្តើរ​ភ្នែក​ម្ជុល​ម៉ាស៊ីន​ឲ្យ​ដេរ​ត្រង់​ជួរ​ផង ​។

លោ​ក ន​ង កល្យាណ អាយុ​ជាង ​៣០ ​ឆ្នាំ ជា​ដេរ​ពូក​ម៉ូតូ​ម្នាក់​ទៀត នៅ​ម្តុំ​ទីតាំង​លក់​ម៉ូតូ​ជជុះ​ក្នុង​សង្កាត់​ទឹកល្អក់ ​៣ ខណ្ឌទួលគោក​ ។ លោក​បាន​រៀបរាប់​ថា ទើបតែ​ចាប់​មុខរបរ​ដេរ​ពូក​ម៉ូតូ​បាន​រយះ​ពេល​ជាង​ពីរ​ឆ្នាំ ទេ ដោយ​ចេះ​ដេរ​ត​ពី​ឪពុក​ ។ ពីរ​ឆ្នាំ​ដែល​គាត់​ផ្តើម​របរ​នេះ គឺ​រក​ប្រាក់​មិន​បាន​តែ​ម្តង​ ។ លោក​ថា​កូ​វី​ដ​ ១៩ បាន​ធ្វើ​មុខរបរ​ស្ទើរ​ទាំងអស់​ជួប​ការ​លំបាក ដោយសារ​តែ​លំបាក​ទើប​លោក​សុខចិត្ត​ប្រឈម​ការ​ឆ្លង មក​ប្រកប​របរ​នេះ​ប៉ុន្តែ​ពលរដ្ឋ​ជា​ច្រើន​មក​សូវ​ចំណាយ​ថវិការ​ឡើយ ទោះ​ពូក​ម៉ូត​រហែក​ក្តី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ