ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​សន្យា​បង្កើន​ការ​នាំ​ចូល​កសិផល​ខ្មែរ ក្រៅពី​ជំនួយ​វ៉ាក់សាំង​ ​និង​ហិរញ្ញប្បទាន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្វី​ដែល​ជា​លទ្ធផល​សំខាន់​ៗ​នៃ​ដំណើរ​ទស្សនកិច្ច​របស់ លោក វ៉ាង យី រដ្ឋមន្ត្រី​ការ​បរទេស​ចិន មក​កាន់​កម្ពុជា​លើក​នេះ គឺ​កម្ពុជា​ទទួល​ពហុ​កីឡដ្ឋាន តម្លៃ…

រាជធានី​ភ្នំពេញ ៖ អ្វី​ដែល​ជា​លទ្ធផល​សំខាន់​ៗ​នៃ​ដំណើរ​ទស្សនកិច្ច​របស់ លោក វ៉ាង យី រដ្ឋមន្ត្រី​ការ​បរទេស​ចិន មក​កាន់​កម្ពុជា​លើក​នេះ គឺ​កម្ពុជា​ទទួល​ពហុ​កីឡដ្ឋាន តម្លៃ ១៦០ លាន​ដុល្លារ ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន​ជា​ផ្លូវការ​ចាប់ពី​ពេល​នេះ​ទៅ​
​ក្រៅពី​នេះ​ចិន និង​កម្ពុជា បាន​ចុះហត្ថលេខា​លើ​ពិសារ​ចំនួន ៦ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​ចិន​នេះ​ផង​ដែរ នៅ​ក្នុង​នោះ​ប្រទេស​ចិន​បាន​ជំនួយ​ហិរញ្ញប្បទាន ឥត​សំណង​ប្រមាណ ២៧០ លាន​ដុល្លារ មក​ឲ្យ​កម្ពុជា​បន្ថែម​ទៀត ។

ចំណែក​ពិធីសារ​ផ្សេង​ទៀត​មាន លិខិត​ប្រគល់​-​ទទួល សម្ភារ​មនុស្សធម៌​ក្នុង​វិស័យ​បោសសម្អាត​មីន កិច្ចព្រមព្រៀង​សហប្រតិបត្តិការ លើ​វិស័យ​សុខាភិបាល លិខិត​ប្រគល់​-​ទទួល​បរិក្ខារ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត លិខិត​ប្រគល់​-​ទទួល​ថវិកា​ចំនួន ២,៥ លាន​ដុល្លារ​អា​មេ​រិ​ក ជូន​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការងារ​បោសសម្អាត​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា កិច្ចព្រមព្រៀង​ស្ដី​ពី គម្រោង​កិច្ច​សហប្រតិបត្តិការ​របស់​មូលនិធិ​ពិសេស​មេគង្គ​-​ឡាន​ឆាង ជាដើម ។​ក្រោយ​ពី​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគីរ​បិទទ្វារ វាង​លោក វ៉ាង យី និង​លោក ប្រាក់ សុ​ខុន នៅ​ល្ងាច​ទី ១២ ខែកញ្ញា ប្រមុខ​ការទូត​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​សន្និសីទកាសែត​រួម​គ្នា ។

នៅ​ក្នុង​ស​ន្និ​កាសែត​នេះ ចិន​បាន​ប្រកាស​ផ្តល់​វ៉ាក់សាំង​កូ​វី​ដ ១៩ ដល់​កម្ពុជា​ចំនួន ៣ លាន​ដូ​ស​បន្ថែម​ទៀត ។ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​ចិន​បាន​ផ្តល់​វ៉ាកសាំង​ដល់​កម្ពុជា​ចំនួន ២៦ លាន ៨ សែន​ដូ​ស ក្នុង​នោះ​ជំនួយ​មាន​ចំនួន​ជាង ៤ លាន​ដូ​ស ។ ក្រៅពី​នេះ​លោក​ឧបនាយករដ្ឋមន្ត្រី បាន​អះអាង​ថា សម​ភាគី​ចិន បាន​សន្យា​ថា នឹង​ជំរុញ​ការ​នាំ​ចូល​កសិផល​ខ្មែរ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ខ្លួន​បាន​កាន់តែ​ច្រើន​ឡើង ។​ប្រទេស​ចិន​បាន​ក្លាយជា​ទីផ្សារ​ធំ​សម្រាប់​កសិផល​ខ្មែរ មាន​អង្ករ ស្វាយ ចេក​ដំឡូង​លឿង​របស់​កម្ពុជា​បាន​នាំ​ចេញ​ទៅ​ប្រទេស​ចិន ។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ប្រទេស​ទាំង​ពី ត្រូវ​គេ​សង្ឃឹមថា នឹង​ចូល​ជា​ធរ​មា​ណ​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ ខណៈ​មៀន​ប៉ៃលិន​របស់​កម្ពុជា​ដែល​កំពុង​គ្មាន​ទីផ្សារ​ក៍រង​ចាំទី​ផ្សារ​ចិន ដែល​កំពុង​ចរចា​ផ្លូវច្បាប់​និង​បញ្ហា​អនាម័យ អស់​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ។​
​លោក វ៉ាង យី រដ្ឋមន្ត្រី​ការ​បរទេស​ចិន នឹង​ចាក​ចេញពី​កម្ពុជា​នៅ​ល្ងាច​ថ្ងៃ​ទី ១៣ កញ្ញា​នេះ ក្រោយ​ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច ជា​លើក​ទី​ពីរ​របស់​លោក​មក​កម្ពុជា នៅ​ក្នុង​ឆ្នាំ ២០២១ នេះ ទោះ​ក្នុង​ពេល​ជំងឺ​កូ​វី​ដ ១៩ រាល​ត្បា​ត​ខ្លាំង​យ៉ាងណា​ក្តី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ