ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​អស្ចារ្យ​កើត​មាន​ប្រាកដ​ដល់​ឆ្នាំ​ទាំង​៤​នៅ​ដើម​ស​ប្តា​ហ៍​នេះ

4 ថ្ងៃ មុន

កំពូល​ហោរ​ចិន​សិង្ហ​បុរី​បាន​ទស្សន៍​ទាយ​ថា នៅ​ថ្ងៃ​១៣ កញ្ញា​នេះ ឃើញ​មាន​តែ​ឆ្នាំ​៤​ប៉ុណ្ណោះ​ដែល​មាន​រាសី​ខ្ពស់​ដាច់​គេ មាន​លាភ មាន​ជ័យ មានសំណាង​ធំ ទ្រព្យសម្បត្តិ​មក​រក​ដល់​ផ្ទះ​តែ​ម្តង លេខ​នាំ​លាភ​សំណាង​៤៤៤៤​ជា​លេខ​នាំ​សិរី​សួស្តី អ្វី​ៗ​ដែល​ល្អ​ហូរ​ចូល​មក…

កំពូល​ហោរ​ចិន​សិង្ហ​បុរី​បាន​ទស្សន៍​ទាយ​ថា នៅ​ថ្ងៃ​១៣ កញ្ញា​នេះ ឃើញ​មាន​តែ​ឆ្នាំ​៤​ប៉ុណ្ណោះ​ដែល​មាន​រាសី​ខ្ពស់​ដាច់​គេ មាន​លាភ មាន​ជ័យ មានសំណាង​ធំ ទ្រព្យសម្បត្តិ​មក​រក​ដល់​ផ្ទះ​តែ​ម្តង លេខ​នាំ​លាភ​សំណាង​៤៤៤៤​ជា​លេខ​នាំ​សិរី​សួស្តី អ្វី​ៗ​ដែល​ល្អ​ហូរ​ចូល​មក ។ សូម​បារមី​វត្ថុ​ស័ក្តិ​សិ​ទិ្ធ​ក្នុង​លោក​តាម​ជួយ​ថែរក្សា​អ្នក​កើត​ក្នុង​ឆ្នាំ​ទាំង​៤​នេះ​ឱ្យ​បាន​សុខ​បាន​ចម្រើន​សមប្រកប​តាម​បំណង លុយកាក់​មាសប្រាក់​ហូរ​ចូល​មិន​ចេះ​ដាច់ បើ​មាន​សត្រូវ​សូម​ឱ្យ​ក្លា​យមក​ជា​មិត្ត ស្នេ​ហា​​កាន់តែ​ផ្អែម​ល្អែ​ម ដំណើរ​ទី​ជិត​ឆ្ងាយ​សូម​ជួប​តែ​សុខសួស្តី និង​ប្រសព្វ​តែ​ពុទ្ធ​ពរ​៤​ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ សាធុ សាធុ សាធុ ។

Picture

ឆ្នាំជូត អ្នក​សម្បូរ​លាភ ពណ៌​នាំ​សំណាង បៃតង នៅ​ដើម​ស​ប្តា​ហ៍​នេះ​ជា​ពេលវេលា​មាស​មាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ។ រាល់​ការងារ​រក​ទទួលទាន​បាន​ផល​ចូល​មក​គ្រប់​ទិស​ទី រីឯ​អ្នក​រកស៊ី​ជួញដូរ​វិញ​កាក់កប​កាន់តែ​ខ្លាំង​បើ​មានការ​បើកមុខ​របរ​ថ្មី​ផង គឺ​ពិតជា​ល្អ​បំផុត​សម្រាប់​ឱកាស​សែន​ពិសេស​នេះ ។

Picture

ឆ្នាំខាល នៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ​រាសី​លោក​អ្នក​ឡើង​ខ្ពស់​ណាស់ មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច មាន​លាភ មាន​លុយ​ជុំ​ចូល​គ្រប់​ទិស និង​កិច្ចការ​អ្វី​ៗ​រមែង​ជោគជ័យ​សព្វគ្រប់​បែប​យ៉ាង ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ស៊ែរ​នាំ​សំណាង​ភ្លាម ។

Picture

ឆ្នាំរោង នៅ​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ​មាន​គេ​ជួយ​ច្រើន​ណាស់ មិន​ថា​អ្នក​ដើរ​ដល់​ណា​ទេ សុទ្ធតែ​មាន​អ្នក​នាំ​មាស​នាំ​ប្រាក់ នាំ​ជោគជ័យ​មក​ជូន ជា​ពិសេស អ្នក​ក៏​អាច​ប្រើ​បញ្ញាញាណ​ដ៏​ឆ្លាត​វៃ​របស់​អ្នក​ដើម្បី​ចំណេញ​បាន​ប្រាក់​ធំ​ចូល​មក​ដែរ ។ ដូចនេះ អ្នក​នឹង​មិន​ចាំបាច់​បារម្ភ​ពី​រឿង​លុយ​ទៀត​ឡើយ ។

Picture

ឆ្នាំវក ជា​អ្នកមាន​សំណាង​ធំ ពណ៌​នាំ​លាភ ខៀវ លើករាសី​ឡើង​ខ្ពស់ត្រដែត នៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ បើ​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​ទទួល បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​មាន​តែ​ភាព​ស្រស់ស្រាយ និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ៕ សាន សារិន

Picture
Picture
Picture