ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ចំណាស់​ម្នាក់​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក៏​ស្លា​.​ប់ លុះ​ធ្វើតេស្ត​ទើប​ដឹង

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ក្រុម​គ្រូពេទ្យ​ផ្នែក​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន​ធ្វើតេស្ត​ទៅ​លើ​សាកស​.​ពស្ត្រី​វ័យ​ចំណាស់​ម្នាក់ ជា​លទ្ធផល​គឺ​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ខណៈ​ពេល​បញ្ជូន​មក​ធ្វើការ​សង្គ្រោះ កាលពី​វេលា

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​ផ្នែក​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន​ធ្វើតេស្ត​ទៅ​លើ​សាកស​.​ពស្ត្រី​វ័យ​ចំណាស់​ម្នាក់ ជា​លទ្ធផល​គឺ​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ខណៈ​ពេល​បញ្ជូន​មក​ធ្វើការ​សង្គ្រោះ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១១ ខែកញា ឆ្នាំ​២០២១​។

បើ​តាម​លោក នៅ សំ​អន ប្រធាន​ប្រតិបត្តិ​ស្រុក​អន្លង់​វែង និង​ស្រុក​ត្រពាំង​ប្រាសាទ បាន​មាន​ឲ្យ​ដឹង​ថា ស្ត្រី​វ័យ​ចំណាស់​ខាងលើ​មានឈ្មោះ សេង ថា​ន់ អាយុ​៦៨​ឆ្នាំ រស់នៅ​ភូមិ​លំ​ទង​ថ្មី ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ បាន​ចូល​មក​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​បង្អែក​អន្លង់​វែង ដោយ​មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ មហារីក និង​ទឹកនោមផ្អែម លុះដល់​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២១ ស្ត្រី​រង​គ្រោះ​ក៏​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​នៅ​ពេល​បញ្ជូន​មក​ដល់​មន្ទី​ពេទ្យ​បង្អែ​ល​ស្រុក​។

លោក នៅ សំ​អន បាន​បន្ត​ថា គ្រូពេទ្យ​បាន​យក​សំណាក​ស្ត្រី​រង​គ្រោះ​ទៅ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ ជា​លទ្ធផល​គឺ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ។ បច្ចុប្បន្ន​សាកស​.​ពស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដឹក​យក​ទៅ​បូជា​នៅ​ទី​មច្ឆា ស្ថិត​នៅ​ភូមិ​ទួល​គ្រួ​ស ឃុំ​ថ្លា​ត ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​ហើយ ។ ចំណែក​កូនស្រី​ម្នាក់​ទៀត ក៏​ត្រូវ​បាន​គ្រូពេទ្យ​យក​សំណាក​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ