ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តេស្តសំណាកអាជីវករ​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី​៨២​នាក់ រក​ឃើញ​​វិជ្ជមាន​កូវីដ​​បំប្លែង​​ថ្មី​ម្នាក់

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​កាលពី​​វេលា​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២១ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ សហការ​ជាមួយ​អាជ្ញាធរ​

រាជធានី​ភ្នំពេញ ៖ ​កាលពី​​វេលា​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២១ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ សហការ​ជាមួយ​អាជ្ញាធរ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ បាន​ចុះ​ធ្វើ​សំណាក​លើ​ក្រុម​អាជីវករ​លក់​បន្លែ នៅ​ផ្នែក​ខាងក្រោយ​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជា​លទ្ធផល​នៃ​ការ​តេ​ស្តសំណាក​ពេញ​មួយ​ព្រឹក​លើ​អាជីវករ​លក់ដូរ​បន្លែ​សរុប​៨២​នាក់ (​ស្រី​៥៩​នាក់) ក្រុម​គ្រូពេទ្យ​បាន​តេ​ស្ត​រក​ឃើញ​​ករណី​វិជ្ជមាន​​កូវីដ​​បំប្លែង​​ថ្មី ដែលតា លើ​អាជីវករ​ម្នាក់​ប៉ុណ្ណោះ ។ ក្រោយ​ការ​ពិនិត្យ​ឃើញ​ហើយ​នោះ អ្នក​វិជ្ជមាន​មួយរូប​​នោះ ត្រូវ​ដឹក​តាម​រថយន្ត​យក​ទៅ​ព្យាបាល ។ ដោយឡែក​អ្នក​ដែល​ឆ្លងកាត់​ការ​តេ​ស្តសំណាក ហើយ​លទ្ធផល អវិជ្ជមាន គឺ​អនុញ្ញាតអោយ​បន្ត​លក់ដូរ​ជា​ធម្មតា ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធាន​សុខាភិបាល ។ ទន្ទឹម​នឹង​នោះ ទីតាំង​ផ្សារ ក៏​មិន​ត្រូវ​បាន​អាជ្ញាធរ​សម្រេច​បិទ​ខ្ទប់​ដែរ ដោយ​អោយ​គ​ណៈគ្រប់គ្រង​ផ្សារ​ធ្វើការ​បាញ់​អាល់កុល​សម្លា.ប់​មេរោគ និង​បន្ត​អនុវត្ត​វិធាន​សុខាភិបាល​ដូច​គ្នា ហើយ​អនុញ្ញាតអោយ​មានការ​លក់ដូរ​ជា​ធម្មតា​ដដែល ។

មន្ត្រី​អាជ្ញាធរ​សង្កាត់​ស្ទឹង​មាន​ជ័យ​១ បានអោយ​ដឹង​ថា មុន​ឈាន​ដល់​ការ​ធ្វើ​តេ​ស្តសំណាក គឺ​ដំបូង​ឡើយ មាន​អាជីវករ​ផ្សារ​ជា​អ្នកលក់​បន្លែ​ម្នាក់ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ឃើញ​មាន​វិជ្ជមាន​នូវ​វី​រ៉ុ​ស​បំ​លែង​ថ្មី​ដែល​តា ។ ក្រោយ​ការ​ដឹង​លទ្ធផល ហើយ​នោះ នៅ​ព្រឹក​ថ្ងៃខែ​ខាងលើ ក្រុម​គ្រូពេទ្យ ក៏​បន្ត​ចុះ​ធ្វើ​សំណាក​លើ​អ្នក​ពាក់ព័ន្ធ​ក្នុង​ផ្សារ​ផ្នែក​លក់​បន្លែ​ទាំងអស់​តែ​ម្តង ៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture