ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​នាំ​សត្វ​ទៅ​កាន់​ឋានសួគ៌

2 ឆ្នាំ មុន

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកបដោយ​ធម៌​៤០​យ៉ាងនេះ ជា​ផ្លូវ​នាំ​សត្វ​ទៅ​កើត​នៅ​ក្នុង​ឋានសួគ៌ ដូច​គេ​លើក​ទៅ​តម្កល់​ទុក​ដូច្នោះ​ដែរ ។ ធម៌​ទាំង​៤០​យ៉ាងនោះ​តើ​អ្វីខ្លះ ? ធម៌​ទាំង​៤០​ប្រការ​នោះ​គឺ ជា​អ្នក​វៀរចាក​បាណាតិបាត​ដោយ​ខ្លួនឯង​១…

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកបដោយ​ធម៌​៤០​យ៉ាងនេះ ជា​ផ្លូវ​នាំ​សត្វ​ទៅ​កើត​នៅ​ក្នុង​ឋានសួគ៌ ដូច​គេ​លើក​ទៅ​តម្កល់​ទុក​ដូច្នោះ​ដែរ ។

ធម៌​ទាំង​៤០​យ៉ាងនោះ​តើ​អ្វីខ្លះ ? ធម៌​ទាំង​៤០​ប្រការ​នោះ​គឺ ជា​អ្នក​វៀរចាក​បាណាតិបាត​ដោយ​ខ្លួនឯង​១ បបួល​អ្នក​ដទៃ ក្នុង​ការ​វៀរចាក​បាណាតិបាត​១ ពេញចិត្ត​ក្នុង​ការ​វៀរចាក​បាណាតិបាត ១ ពោល​សរសើរគុណ​នៃ​ការ​វៀរចាក​បា​ណាតិបាត ១ វៀរចាក​អទិន្នាទាន​ដោយ​ខ្លួនឯង ១ បបួល​អ្នក​ដទៃ​ក្នុង​ការ​វៀរចាក​អទិន្នាទាន ១ ពេញចិត្ត​ក្នុង​ការ​វៀរចាក​អទិន្នាទាន ១ ពោល​សរសើរគុណ​នៃ​ការ​វៀរចាក​អទិន្នាទាន ១ វៀរចាក​កា​មេ​សុ​មិច្ឆារ​ដោយ​ខ្លួនឯង ១ ។

បបួល​អ្នក​ដទៃ​ក្នុង​ការ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ ១ ពេញចិត្ត​ក្នុង​ការ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ ១ ពោល​សរសើរគុណ​នៃ​ការ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ ១ រៀរ​ចាក​មុសាវាទ​ដោយ​ខ្លួនឯង ១ បបួល​អ្នក​ដទៃ​ក្នុង​ការ​វៀរចាក​មុសាវាទ ១ ពេញចិត្ត​ក្នុង​ការ​វៀរចាក​មុសាវាទ ១ ពោល​សរសើរគុណ​នៃ​ក្នុង​ការ​វៀរចាក​មុសាវាទ ១ វៀរចាក​បិ​សុ​ណ​វាចា​ដោយ​ខ្លួនឯង ១ បបួល​អ្នក​ដទៃ​ក្នុង​ការ​វៀរចាក​បិ​សុ​ណ​វាចា ១ ពេញចិត្ត​ក្នុង​ការ​វៀរចាក​បិ​សុ​ណ​វាចា ១ ពោល​សរសើរគុណ​នៃ​ក្នុង​ការ​វៀរចាក​បិ​សុ​ណ​វាចា ១ ។

វៀរចាក​ផរុសវាចា​ដោយ​ខ្លួនឯង ១ បបួល​អ្នក​ដទៃ​ក្នុង​ការ​វៀរចាក​ផរុសវាចា ១ ពេញចិត្ត​ក្នុង​ការ​វៀរចាក​ផរុសវាចា ១ ពោល​សរសើរគុណ​នៃ​ក្នុង​ការ​វៀរចាក​ផរុសវាចា ១ វៀរចាក​សម្ផប្បលាបៈ​ដោយ​ខ្លួនឯង ១ បបួល​អ្នក​ដទៃ​ក្នុង​ការ​វៀរចាក​សម្ផប្បលាបៈ ១ ពេញចិត្ត​ក្នុង​ការ​វៀរចាក​សម្ផប្បលាបៈ ១ ពោល​សរសើរគុណ​នៃ​ក្នុង​ការ​វៀរចាក​សម្ផប្បលាបៈ ១ ជា​អ្នក​មិន​មាន​អភិជ្ឈា​ដោយ​ខ្លួនឯង ១ បបួល​អ្នក​ដទៃ​ក្នុង​ការ​មិន​មាន​អភិជ្ឈា ១ ។

ពេញចិត្ត​ក្នុង​ការ​មិន​មាន​អភិជ្ឈា ១ ពោល​សរសើរគុណ​នៃ​ក្នុង​ការ​មិន​មាន​អភិជ្ឈា ១ មិន​មាន​ព្យាបាទ​ដោយ​ខ្លួនឯង ១ បបួល​អ្នក​ដទៃ​ក្នុង​ការ​មិន​មាន​ព្យាបាទ ១ ពេញចិត្ត​ក្នុង​ការ​មិន​មាន​ព្យាបាទ ១ ពោល​សរសើរគុណ​នៃ​ក្នុង​ការ​មិន​មាន​ព្យាបាទ ១ ជា​អ្នក​យល់​ត្រូវ​ដោយ​ខ្លួនឯង ១ បបួល​អ្នក​ដទៃ​ក្នុង​ការ​យល់​ត្រូវ ១ ពេញចិត្ត​ក្នុង​ការ​យល់​ត្រូវ ១ និង​ពោល​សរសើរគុណ​នៃ​ការ​យល់​ត្រូវ ១ ។

ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកបដោយ​ធម៌​៤០​យ៉ាង​នេះឯង​រមែង​ទៅ​កើត​នៅ​ឯ​ស្ថានសួគ៌ ដូច​ជា​គេ​នាំ​យក​ទៅ​តម្កល់​ទុក​នៅ​ទីនោះ​ដូច្នោះ​ដែរ ៕ (សៀវភៅ​ឃរាវាស​ធម៌) សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ