ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo និយាយ​អ្វីខ្លះ? ក្រោយ​ធ្វើ​ឱ្យ​កក្រើក​លី​គ​កំពូល​អង់គ្លេស​យប់មិញ

2 ឆ្នាំ មុន

អង់គ្លេស ៖ Cristiano Ronaldo បាន​ធ្វើ​ឱ្យ​កក្រើក​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​៤​ក្រប​ខណ្ឌ Premier League ដោយ​ការ​រកបាន​២​គ្រាប់​នៅ​

អង់គ្លេស ៖ Cristiano Ronaldo បាន​ធ្វើ​ឱ្យ​កក្រើក​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​៤​ក្រប​ខណ្ឌ Premier League ដោយ​ការ​រកបាន​២​គ្រាប់​នៅ​ថ្ងៃ​បង្ហាញខ្លួន​លើក​ដំបូង​សម្រាប់ Manchester United នៅ​ឯ​កីឡដ្ឋាន Old Trafford កាលពី​យប់មិញ​។

ក្រុម​បិសាច​ក្រហម Manchester Uinted បាន​ផ្តួល​ក្រុម​ភ្ញៀវ​សារិកា​ព្រៃ Newcastle United លទ្ធផល ៤-១ ដែល​ក្នុង​នោះ​២​គ្រាប់​សម្រេច​បាន​ដោយ Ronaldo នៅ​នាទី​៤៥+២ និង​៦២​។ ស្រប​ពេល​២​គ្រាប់​ទៀត រកបាន​ដោយ Bruno Fernandes នៅ​នាទី​៨០ និង Jesse Lingard នៅ​នាទី​៩០+២​។ រីឯ​១​គ្រាប់​របស់​ក្រុម​ភ្ញៀវ​រកបាន​ដោយ Javi Manquillo នៅ​នាទី​៥៦​។

បន្ទាប់​ពី​ចាកចេញ​អស់​១២​ឆ្នាំ ការ​វិល​ត្រឡប់​មក​វិញ​សារ​ជា​ថ្មី​របស់ Ronaldo នៅ​តែ​អាច​ផ្គាប់ចិត្ត​អ្នកគាំទ្រ​បិសាច​ក្រហម​ពី​ការ​រក​គ្រាប់​បាល់​នៅ​ថ្ងៃ​បង្ហាញខ្លួន​លើក​ដំបូង ហើយ​ខណៈ​២​គ្រាប់​រកបាន​ក្នុង​ការ​ប្រកួត​នេះ គឺជា​គ្រាប់​បាល់​ទី​២០០​របស់​គេ​សម្រាប់ Man Utd ផង​ដែរ​។

Ronaldo បាន​ថ្លែង​ក្រោយ​បញ្ចប់​ការ​ប្រកួត​ថា «​ជា​រឿង​មិន​គួរ​ឱ្យ​ជឿ​។ ពេល​ចាប់ផ្តើម​ការ​ប្រកួត ខ្ញុំ​ពិតជា​ភ័យ​ខ្លាំង​ណាស់ និយាយ​ដោយ​ស្មោះ​។ ហើយ​ខ្ញុំ​មិន​នឹក​ស្មានថា​ធ្វើ​បាន​ដូច្នេះ​ទេ ដើម្បី​រក​២​គ្រាប់​។ ជា​ការ​ពិត​ខ្ញុំ​សប្បាយចិត្ត​ណាស់​ក្នុង​ការ​រក​គ្រាប់​បាល់ ខ្ញុំ​មិន​បដិសេធ​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ក្រុម​ទាំងមូល​។ ខ្ញុំ​មាន​មោទនភាព​ណាស់ ដែល​បាន​ត្រឡប់​មក​ទី​នេះ ហើយ​ខ្ញុំ​ចង់​ឈ្នះ​។ ដូចដែល​អ្នក​រាល់គ្នា​ដឹង​ថា បាល់ទាត់​នៅ​អង់គ្លេស​គឺ​ខុស​ប្លែក​ពី​គេ​។ ខ្ញុំ​បាន​លេង​នៅ​គ្រប់​ទីកន្លែង និយាយ​ឱ្យ​ត្រង់​ទៅ​បាល់ទាត់​អង់គ្លេស​គឺ​ពិសេស​បំផុត​»​។

ក្រឡេក​មក​មើល​តារាង​ពិន្ទុ​បណ្តោះអាសន្ន​វិញ Man Utd ឡើង​ទៅ​ឈរ​កំពូល​តារាង​មាន​១០​ពិន្ទុ ដោយ​ស្មើ​ពិន្ទុ​ជាមួយ​ក្រុម​លេខ​២ Chelsea តាម​ពីក្រោយ​ដោយ​ក្រុម Mancester City, Brighton និង Tottenham Hotspur ដែល​មាន​៩​ពិន្ទុ​ដូច​គ្នា​៕ (​ដកស្រង់​ចេញពី Dailymail)

https://www.youtube.com/watch?v=YQYwyQAVpR4

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ