ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ថា​ ពលករ​កម្ពុជា​វិល​ចូល​ប្រទេស​ខ្លួន​ជា​បន្តបន្ទាប់ ​ក្រោយ​ចាក់​វ៉ាក់សាំង​រួច

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​អាជ្ញាធរ​និង​សមត្ថកិច្ច​ថៃ​បាន​កត់​សម្គាល់ថា​ មួយ​រយៈ​ចុង​ក្រោយ​នេះ​ ពលករ​កម្ពុជា​បាន​លួច​ឆ្លង​ដែន​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​អាជ្ញាធរ​និង​សមត្ថកិច្ច​ថៃ​បាន​កត់​សម្គាល់ថា​ មួយ​រយៈ​ចុង​ក្រោយ​នេះ​ ពលករ​កម្ពុជា​បាន​លួច​ឆ្លង​ដែន​ដើម្បី​ទៅ​រក​ការងារ​ធ្វើ​ក្នុង​ប្រទេស​របស់​ខ្លួន​ជា​បន្តបន្ទាប់​ ខណៈ​ស្ថានការណ៍​ជំងឺ​កូ​វី​ដ​១៩ ​មានកា​ថមថយ​ចុះ​ និង​ក្រោយពេល​​កម្ពុជា​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ស្ទើរ​គ្រប់​រូប​នៅ​ទូ​ទាំំ​ង​ប្រទេស​ ។ នេះ​បើ​យោង​តាម​កា​ចុះ​ផ្សាយ​របស់​គេហទំព័រ​កាសែត​ថៃ​មួយ​។

​កា​លើក​ឡើង​បែប​នេះ​ ខណៈ​ដែល​អាជ្ញាធរ​ និង​សមត្ថកិច្ច​ចម្រុះ​ថៃ​បាន​ធ្វើការ​ឃាត់ខ្លួន​ពលករ​ខ្មែរ​១៥​នាក់ (​ប្រុស​៦នាក់ ​ស្រី​៩នាក់) ​លើ​រថយន្ត​ថៃ​១​គ្រឿង ក្នុង​ឃុំ​​តាប្រាយ៉ា ​ស្រុក​តា​ប្រា​យ៉ា​ ខេត្ត​ស្រះ​កែវ​ ឈម​ទឹកដី​កម្ពុជា ​ស្រុក​ថ្មពួក ​ខេត្តបន្ទាយមានជ័យ​ កាលពី​វេលា​​ទៀប​​ភ្លឺ​​ថ្ងៃ​ទី​១១ ​កញ្ញា ឆ្នាំ​​២០២១ ​។

​តាម​​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​​ថា ​មុន​ឃាត់ខ្លួន​ពលករ​ទាំងនេះ​ អាជ្ញាធរ​និង​សមត្ថកិច្ច​ថៃ​បានចុះ​ទៅ​ទីតាំង​មួយ​កន្លែង​ក្នុងស្រុក​កើតហេតុ​ ដើម្បី​ត្រួតពិនិត្យ​រថយន្ត​មួយ​គ្រឿង​ ក្រោយ​រាយការណ៍​ថា​មានកា​សង្ស័យ​ ។

​រថយន្ត​​មួយគ្រឿង​ខាងលើ​ម៉ា​កវី​ហ្គោ​ ព​ណ៌ស ​ពាក់​ស្លាក​លេខ ​ថៃ​ ដែល​អ្នកបើកបរ​ជា​ជនជាតិ​ថៃ​ ហើយ​សង្ស័យ​ជា​មេខ្យល់​ផង​នោះ​បាន​ព្យាយាម​បើក​គេច​ និង​បុក​ម៉ូតូ​សមត្ថកិច្ច​ខូចខាត​ តែ​មិន​បង្ករ​របួស​ទេ​ បន្ទាប់​មក​បាន​គេចខ្លួន​បាត់​បន្សល់​ទុក​ពលករ​ទាំងអស់​ក្នុង​រថយន្ត​ត្រូវ​ចាប់ខ្លួន​តែ​ម្តង​។ ​ពលករ​ទាំងនេះ​ត្រូវ​បាន​ត្រួតពិនិត្យ​សុខភាព​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​ថៃ​បន្ទាប់​មក​គេ​យក​ទៅ​សាកសួរ​លម្អិត​មុន​ប្រគល់​ទៅ​សមត្ថកិច្ច​ជំនាញ​ដើម្បី​ចាត់វិធានការ​បន្ត​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ