ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​តែ​មាន​ដដែល​! ថ្ងៃមុន​ចាប់​ជាង​១០​នាក់ លើក​នេះ​៩​នាក់​ទៀត​ក្នុង​ចំការ​ដំឡូង​មី

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ពលករ​ខ្មែរ​ចំនួន​៩​នាក់ ត្រូវ​បាន​កងកម្លាំង​ចំពោះ​កិច្ច រួម​មាន​ទាហាន និង​តម្រួត​ជាយ​ដែន​ថៃ បាន​ធ្វើការ​ចាប់ខ្លួន​នៅ​ក្នុង​ចំកា​ដំឡូង​មី​មួយ​កន្លែង ស្ថិត​នៅ

ខេត្តបន្ទាយមានជ័យ ៖ យោង​តាម​ការ​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​ថៃ​មួយ បាន​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ចំនួន​៩​នាក់ ត្រូវ​បាន​កងកម្លាំង​ចំពោះ​កិច្ច រួម​មាន​ទាហាន និង​តម្រួត​ជាយ​ដែន​ថៃ បាន​ធ្វើការ​ចាប់ខ្លួន​នៅ​ក្នុង​ចំកា​ដំឡូង​មី​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ខៅ​លូក​ឆាង ឃុំ​និង​ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ ដែល​ឈម​នឹង​ទឹកដី​កម្ពុជា ស្រុក​ថ្មពួក នា​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២១​។

ពលករ​ខ្មែរ​ទាំង​៩​នាក់​ខាងលើ​នេះ ក្នុង​នោះ​ប្រុស​៥​នាក់ និង​ស្រី​៤​នាក់ ហើយ​ពួក​គេ​ប្រុង​លួច​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​លើ​ទឹកដី​ថៃ គឺ​ក្រុង​បាងកក ចំនួន​២​នាក់ ជា​ផ្នែក​លក់ដូរ និង​ធ្វើ​ជា​កម្មករ​សំណង់​នៅ​ខេត្ត​ណា​ក់​ខន​ប៉ា​ធុម ចំនួន​៧​នាក់ តាម​រយៈ​មេខ្យល់​។

យោង​តាម​ការ​សាកសួរ​ពលករ​ខ្មែរ​ទាំងនោះ​បាន​ប្រាប់​សមត្ថកិច្ច​ថៃ ឱ្យ​ដឹង​ថា ពួក​គេ​បាន​ចំណាយ​ប្រាក់​ឲ្យ​មេខ្យល់ ដោយ​ម្នាក់​ៗ៥០០០​បាត តែ​មិន​ទាន់​បាន​ដល់​គោលដៅ​ផង ក៏​ស្រាប់តែ​ត្រូវ​គេ​ចាប់ខ្លួន​បាត់​ទៅ​ហើយ​។

ក្រោយ​ពេល​ចាប់ខ្លួន ពលករ​ខ្មែរ​ទាំងនោះ ត្រូវ​មន្ត្រី និង​សមត្ថកិច្ច​ថៃ ពិនិត្យ​សុខភាព​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​របស់​គេ នៅ​ទីបញ្ជាការ​តម្រួត​ជាយ​ដែន​កង​រយ​ទី​៣ ស្ថិត​ក្នុងស្រុក​កើតហេតុ មុន​នឹង​បញ្ជូន​ប្រគល់​ឲ្យ​មន្ត្រី និង​សមត្ថកិច្ច​កម្ពុជា​វិញ តាម​ច្រក​កិច្ចព្រមព្រៀង MOU រវាង​ខេត្ត​ទាំង​២ គឺ​ខេត្តបន្ទាយមានជ័យ ប្រទេស​កម្ពុជា និង​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ គឺ​តាម​ច្រករបៀង​អូរ​បី​ជាន់​ណូ​ន​ម៉ាក់​មុន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ