ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាង ច័ន្ទ រាតាទី លក់ប្រហុក ផ្អក លើអនឡាញព្រោះការសម្តែងសិល្បមិនមានពេលកូវីដ ១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ និយាយពីឈ្មោះតារាជើងចាស់ ច័ន្ទ តារាទី ទំនងគ្មាននណាមិនស្គាល់គាត់ឡើយ ពិសេសអ្នកដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងនោះ ។…

រាជធានីភ្នំពេញ ៖ និយាយពីឈ្មោះតារាជើងចាស់ ច័ន្ទ តារាទី ទំនងគ្មាននណាមិនស្គាល់គាត់ឡើយ ពិសេសអ្នកដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងនោះ ។ គាត់បានបម្រើវិស័យសិល្បទី ៧ តំាងពីដើមឆ្នាំ ៨០ មកម្លេះ មានសាច់រឿងរាប់មិនអស់ដែលគាត់បានសម្តែងក្នុងការបម្រើអារម្មណ៍ពលរដ្ឋខ្មែរនៅពេលប្រទេសជាតិងើបចេញពីសង្រ្គាម ។ ប៉ុន្តែនៅក្នុងកាលៈទេសៈដែលពិភពលោកវាយលុកដោយសារជំងឺកូវីដ ១៩ អ្នកនាងមិនខុសពីពលរដ្ឋដទៃនិងសិល្បករផ្សេងទៀតនោះទេ បានជួបបញ្ហាជីវភាពដោយសកម្មភាពរកទទួលទានមិនអាចដំណើរការបាន ។

ក្នុងនាមគាត់ជាសិល្បករ អ្នកនាងមិនអាចចេញទៅសម្តែងភាពយន្តបានឡើយនៅពេលកូវីដ ១៩ រាតត្បាតនេះ ធ្វើឲ្យប៉ះពាល់ជីវភាពរស់នៅជាខ្លំាង ។ នៅពេលសកម្មភាពសិល្បៈសឹងគ្មាននោះ គាត់បានរិះរកវិធីរកប្រាក់តាមលទ្ធភាព នៅក្នុងរយៈពេល ២ ឆ្នាំមកនេះ ។ ពីដំឡូងគាត់មានហាងលក់គុយទាវ ប៉ុន្តែដោយសារកូវីដ ១៩ ហាងគាត់ត្រូវបានបិទទៅវិញ បន្ទាប់មកគាត់ជ្រើសរើសរបរលក់ម្ហូបខ្មែរតាមអនឡាញ ដូចពលរដ្ឋជាច្រើនដែលកំពុងប្រកបចិញ្ចឹមជីវិតក្នុងកាលៈទេសៈកូវីដ ១៩ នេះដែរ ។

ប្រសិនជាចូលទៅកាន់ Facebook Page ឈ្មោះ «អារហារដ្ឋានច័ន្ទតារាទី» គេនឹងឃើញសិល្បករខ្មែរជើងចាស់រូបនេះ Live លក់ម្ហូបអាហារខ្មែរជារៀងថ្ងៃ ។ អ្នកនាង ច័ន្ទ តារាទី ដែលរហូតមកដល់ពេលនេះមានវ័យជាង ៥០ ឆ្នាំហើយនោះ មិនបានបញ្ចេញទេពកោសល្យ នៅមុខកាមេរ៉ា បម្រើអារម្មណ៍សាធារណជនតាមរយៈសាច់រឿងភាពយន្តទៀតនោះទេ ប៉ុន្តែតែពេលនេះគាត់បានបញ្ចេញស្មារដៃធ្វើម្ហូបនៅមុខទូរស័ព្ទរបស់គាត់ ធ្វើការ live លក់ម្ហូបខ្មែរមានផ្អក ប្រហុក និងត្រីកែច្នៃផ្សេងៗទៀតនៅរៀងរាល់ថ្ងៃនេះ ។

មានម្ហូបអាហារកែច្នៃពីត្រីជាច្រើនប្រភេទគាត់ដាក់លក់នៅក្នុងនោះមាន ៖ ប្រហុក ផ្អក ត្រីងៀត ទឹកឃ្មុំ ស្ករត្នោត ជាដើម ។ អ្នកនាង ច័ន្ទ តារាទី អះអាងផលិតផលដែលគាត់លក់ គាត់ធ្វើដោយខ្លួនឯង និងមួយចំនួនទៀតគាត់ទទួលទិញពីសាច់ញាតិ ដែលធានាបានថា ជារបស់ធម្មជាតិ ។ ដោយសារមហាជនបានស្គាល់គាត់ និងគោរពស្រឡាញ់គាត់ អាជីវកម្មតាមអនឡាញរបស់គាត់ហាក់កាក ។ គាត់បាននិយាយក្នុងមួយថ្ងៃ ឬ ពីរថ្ងៃប៉ុណ្ណោះគាត់អាចលក់ប្រហុកផ្អកមួយមុខៗ ២០ គីឡូក្រាម ។ 

នៅក្នុងបទសម្ភាសមួយជាមួយលោក អ៉ឺង ជីវ៉ា អ្នកនាង ច័ន្ទ តារាទី បានឲ្យដឹងថា ពេលកូវីដ ១៩ នេះសកម្មភាពសម្តែងរបស់គាត់សឹងតែគ្មាន ។ អ្នកនាង ថា កាលពីមុខក្នុងមួយខែៗ គាត់ចេញសម្តែងភាពយន្ត ៣ ទៅ ៤ រឿង ប៉ុន្តែពេលកូវីដ ១៩ គាត់អាចមានគេហៅទៅថតភាពន្តតែមួយរឿងប៉ុណ្ណោះ ដូច្នេះមិនអាចទ្រទ្រង់ជីវភាពបានឡើយ ។ «ខ្ញុំមិនបោះបង់អាជីពសិល្បនោះទេ ប៉ុន្តែពេលកូវីដ ១៩ នេះយើងមិនអាចពឹងការសម្តែងបានឡើយ ដូច្នេះខ្ញុំបានដេកគិតរករបរចិញ្ចឹមជីវិត ហើយក៏នឹងឃើញជំនាញធ្វើប្រហុកផ្អកនេះ ។ មានទស្សនកិច្ចជាច្រើនបានគំាទ្រការលក់ដូររបស់ខ្ញុំ» នេះជាការបញ្ជាក់របស់តារាជើងចាស់ ច័ន្ទ តារាទី ដែលមហាជនក្នុងសម័យឆ្នាំ ៨០ និង ៩០ ហៅថា ជាតារាទឹកភ្នែកនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ