ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ដីសណ្ត​ទន្លេមេគង្គ​កំណត់​ចំណូល​នាំ​ចេញ​ឱ្យ​បាន​ជាង​14​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ

8 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ តំបន់​ដីសណ្ត​ទន្លេមេគង្គ​បាន​កំណត់​គោលដៅ​ប្រាក់​ចំណេញ​របស់​ខ្លួន​ចំនួន​១៤,៣៤​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​នៃ​ការ​នាំ​ចេញ​ក្នុង​ឆ្នាំ​២០១៦​នេះ បើ​ធៀប​នឹង​ការ​កើនឡើង​១,១៤​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​មុន ។

ប្រទេស​វៀតណាម ៖ តំបន់​ដីសណ្ត​ទន្លេមេគង្គ​បាន​កំណត់​គោលដៅ​ប្រាក់​ចំណេញ​របស់​ខ្លួន​ចំនួន​១៤,៣៤​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​នៃ​ការ​នាំ​ចេញ​ក្នុង​ឆ្នាំ​២០១៦​នេះ បើ​ធៀប​នឹង​ការ​កើនឡើង​១,១៤​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​មុន ។

បើ​យោង​តាម​គណៈកម្មការ​ដឹកនាំ​ភាគ​ពាយ័ព្យ​ឲ្យ​ដឹង​ថា កាលពី​ខែមករា​កន្លង​ទៅ​ថ្មី​ៗ​នេះ បណ្តា​ខេត្ត​នៃ​តំបន់​ដីសណ្ត​ទន្លេមេគង្គ បាន​នាំ​ចេញ​ទំនិញប្រើប្រាស់​ដូច​ជា គ្រឿង​សមុទ្រ អង្ករ សម្លៀក​បំពាក់ វាយនភ័ណ្ឌ និង​ស្បែកជើង សរុប​ជា​ទឹកប្រាក់​ចំនួន​១,០៩​ប៊ី​លាន​ដុល្លារ ។

វិធានការ​មួយ​ចំនួន​ដែល​បាន​បង្កើត​ឡើង​ដោយ​ថ្នាក់ដឹកនាំ​ខេត្ត​នា​ដើមឆ្នាំ​នេះ គឺ​ដើម្បី​បង្កើន​ទិន្នផល និង​គុណភាព​នៃ​ទំនិញ​នាំ​ចេញ ។ វិធានការ​នេះ​មាន​គម្រោង​នាំ​ចេញ​ប្រចាំខែ និង​ប្រចាំត្រីមាស​សម្រាប់​ផលិតផល​នីមួយ​ៗ ដែល​មានការ​សិក្សា​លើ​តម្រូវការ​ទីផ្សារ និង​សកម្មភាព​ប្រូ​ម៉ូ​សិន​ពាណិជ្ជកម្ម ។

ជំនួប​ពិភាក្សា​បាន​ធ្វើ​ឡើង​ក្រោម​ការ​ចូលរួម​របស់​ប្រធាន​នៃ​គណៈកម្មការ​ប្រជាជន​ខេត្ត និង​បណ្តា​ក្រុមហ៊ុន​សហគ្រាស​ក្នុង​មួយ​ខែ​ម្តង ឬ​ក៏​ពីរ​ដង ។ ជំនួប​ពិភាក្សា​នេះ នឹង​ផ្តល់​ឱកាស​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុងស្រុក​អាច​សិក្សា​ស្វែង​យល់​ពី​ផលវិបាក​នៃ​ការ​ធ្វើ​ជំនួញ​ផង​ដែរ ។ ទន្ទឹម​នឹង​នេះ គោលនយោបាយ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ផ្អែក​ជា​ពិសេស​លើ​ផ្នែក​រដ្ឋបាល​សាធារណៈ និង​ទុនបម្រុង​នៃ​កម្ចី​ធនាគារ​ដើម្បី​ជួយ​ពួក​គេ​ជម្នះ​នូវ​ឧបសគ្គ​នេះ ក៏​ដូច​ជា​ជួយ​ពង្រីក​វិស័យ​ជំនួញ​ឲ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត ។

ដោយឡែក ការ​នាំ​ចេញ​អង្ករ និង​គ្រឿង​សមុទ្រ​នៅ​ក្នុង​តំបន់​បាន​ជួបនឹង​បញ្ហា​ប្រកួតប្រជែង​យ៉ាង​ក្តៅ​គគុក​ពី​សំណាក់​គូប្រជែង​នៅ​តាម​បណ្តា​ប្រទេស​ដទៃ​ទៀត ។ ដូច្នេះ​ហើយ​បានជា​អាជ្ញាធរ​តាម​បណ្តា​ខេត្ត ណែនាំ​ឲ្យ​កសិករ និង​ក្រុមហ៊ុន​ផលិត​អាហារ​គោរព​តាម​ការ​ណែនាំ​នៃ​ការ​ប្រើប្រាស់​ជីគីមី និង​ថ្នាំ​សម្លាប់​សត្វល្អិត​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដែល​វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​គុណភាព​អាហារ​សម្រាប់​ធ្វើការ​នាំ​ចេញ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ។

គួរ​បញ្ជាក់​ដែរ​ថា ការ​នាំ​ចេញ​នូវ​ទំនិញប្រើប្រាស់​របស់​បណ្តា​ខេត្ត​នៅ​តាម​តំបន់​ដីសណ្ត​ទន្លេមេគង្គ មាន​ទឹកប្រាក់​សរុប​១៣,២​ប៊ី​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ពោល​គឺ​កើនឡើង​៤,៤% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៤ ៕