ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនប់បង្ហៀរ ក្នុងស្រុកអន្លង់វែង ទឹកឡើង ស្ទះចរាចរណ៍ និងលិចផ្ទះច្រើនខ្នង

2 ខែ មុន
  • ឧត្តរមានជ័យ

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ទឹកភ្លៀង បាន​ធ្លាក់​ជា​បន្តបន្ទាប់ ធ្វើឱ្យ​ទំនប់​បង្ហៀរ ទំនប់​ថ្មី​រាំង ស្ទះចរាចរណ៍​ឆ្លងកាត់​ពី​ភូមិ​មួយ ទៅ​ភូមិ​មួយទៀត និង​លំនៅឋាន​ពលរដ្ឋ​មួយ​ចំនួន ក៏ត្រូវបាន​ទឹកជន់​លិច កាលពី​វេលា​ម៉ោង…

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ទឹកភ្លៀង បាន​ធ្លាក់​ជា​បន្តបន្ទាប់ ធ្វើឱ្យ​ទំនប់​បង្ហៀរ ទំនប់​ថ្មី​រាំង ស្ទះចរាចរណ៍​ឆ្លងកាត់​ពី​ភូមិ​មួយ ទៅ​ភូមិ​មួយទៀត និង​លំនៅឋាន​ពលរដ្ឋ​មួយ​ចំនួន ក៏ត្រូវបាន​ទឹកជន់​លិច កាលពី​វេលា​ម៉ោង ១៩​យប់ ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២១​។ ហេតុការណ៍​នេះ កើតឡើង​ នៅក្នុង​ភូមិ​គោក​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

​ពលរដ្ឋ​អ្នកភូមិ បានឱ្យដឹងថា នៅក្នុង​មួយអាទិត្យ​នេះ ទឹកភ្លៀង​បាន​ធ្លាក់​ជា​បន្តបន្ទាប់ ធ្វើឱ្យ​ទឹក​ជន់​លិច​ទំនប់​បង្ហៀរ ដោយ​មិនអាច​ធ្វើដំណើរ​ឆ្លងកាត់​បាន​នោះទេ។ ពលរដ្ឋ​តែងតែ​បារម្ភ​អំពី​ការគ្រោះថ្នាក់​​លង់​ទឹក។ កន្លងមក ជា​រៀងរាល់ឆ្នាំ ច្រើនតែ​កើតមាន​គ្រោះថ្នាក់​ បាត់​បង់ជីវិត​ ដោយសារតែទំនប់ទឹកនេះ។

​ទាក់ទិន​ទៅនឹង​ព័ត៌មាន​នេះ កងរាជ​អាវុធហត្ថ​ស្រុក​អន្លង់វែង ឱ្យដឹងថា ទំនប់ទឹក​បង្ហៀរ ដែលមាន​ប្រវែង ៣០០​ម៉ែត្រ ត្រូវបាន​ទឹកភ្លៀង​ជន់​លិច ឡើង​កម្ពស់ ០,៥០​ម៉ែត្រ បង្ក​ឱ្យ​រាំងស្ទះ ​ក្នុងការ​ធ្វើដំណើរ​ពលរ​ដ្ឋ​ពី​ភូមិ​មួយ​ទៅ​ភូមិ​ផ្សេងៗ​ទៀត។ ដោយឡែក លំនៅឋាន​របស់​ពលរ​ដ្ឋ​មួយចំនួន ដែល​សាងសង់​នៅក្បែរ​អូរ​នោះ ត្រូវបាន​ទឹក​ជន់​លិច​ផងដែរ​​៕ ឱម សារឿន​

Picture
Picture
Picture
Picture
Picture
Picture
Picture