ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការស្រាវជ្រាវ៖ “ស្មាតហ្វូន អាចធ្វើឱ្យកុមារញៀនដូចកូកាអ៊ីន”

2 ឆ្នាំ មុន

ការសិក្សាមួយដោយសាកលវិទ្យាល័យ Maryland សហរដ្ឋអាមេរិក បានប្រៀបធៀបការញៀនស្មាតហ្វូនរបស់ក្មេងៗទៅនឹងការញៀនកូកាអ៊ីន។ កូកាអ៊ីនគឺជាគ្រឿងញៀនខុសច្បាប់ដែលមានតួនាទីជាភ្នាក់ងាររំញោចអារម្មណ៍។ នៅពេលដែលមនុស្សម្នាក់ប្រើសារធាតុញៀនមួយនេះ ពួកគេមានអារម្មណ៍សំបូរថាមពល និងសប្បាយចិត្តដោយគ្មានមូលហេតុ។ ការប្រើប្រាស់ស្មាតហ្វូន ក៏ធ្វើឱ្យក្មេងមានអារម្មណ៍បែបនេះដែរ…

ការសិក្សាមួយដោយសាកលវិទ្យាល័យ Maryland សហរដ្ឋអាមេរិក បានប្រៀបធៀបការញៀនស្មាតហ្វូនរបស់ក្មេងៗទៅនឹងការញៀនកូកាអ៊ីន។ កូកាអ៊ីនគឺជាគ្រឿងញៀនខុសច្បាប់ដែលមានតួនាទីជាភ្នាក់ងាររំញោចអារម្មណ៍។ នៅពេលដែលមនុស្សម្នាក់ប្រើសារធាតុញៀនមួយនេះ ពួកគេមានអារម្មណ៍សំបូរថាមពល និងសប្បាយចិត្តដោយគ្មានមូលហេតុ។ ការប្រើប្រាស់ស្មាតហ្វូន ក៏ធ្វើឱ្យក្មេងមានអារម្មណ៍បែបនេះដែរ ហើយក៏មានបញ្ហាជាច្រើនដែលបណ្តាលមកពីការញៀននេះ ដែលមានដូចជា៖

១. ខូចវដ្តនៃការគេង

ការញៀននឹងទូរសព្ទ័របស់ក្មេងៗ នឹងធ្វើឱ្យពួកគេក្រចូលគេង ហើយនៅដល់យប់ៗ ព្រោះថាទូរស័ព្ទធ្វើឱ្យភ្នែកបើករហូត។ ស្មាតហ្វូនដែលបញ្ចេញពន្លឺប៉ះពាល់ដល់វដ្តនៃការគេងរបស់កូនអ្នក។ ការសំរាកមានសារៈសំខាន់ជាពិសេសសម្រាប់កុមារដែលកំពុងលូតលាស់។ ដូច្នេះការបន្ថយពេលវេលានៅលើអេក្រង់អាចជួយដោះស្រាយបញ្ហាដំណេកផងដែរ។

២. បង្កជាជម្ងឺថប់បារម្ភ

ក្មេងៗ នឹងវីរវក់ជាមួយនឹងព័ត៌មាននិងការរំញោចអារម្មណ៍។ ការលេងហ្គេមតាមទូរស័ព្ទក៏មានការពេញនិយមផងដែរ។ ប្រសិនបើកុមារឬមនុស្សពេញវ័យ ដែលញៀនស្មាតហ្វូន មិនបានប្រើវានោះ ពួកគេប្រឈមនឹងបញ្ហាខកចិត្តនិងជម្ងឺថប់បារម្ភជាក់ជាមិនខាន់។

៣. ធ្វើឱ្យមិនសូវផ្តោតអារម្មណ៍

ដោយសារតែព័ត៌មានដែលទទួលបានពីស្មាតហ្វូនមានភាពឆាប់រហ័ស កូនៗរបស់អ្នកពេលធំឡើង អាចក្លាយជាមនុស្សឆេវឆាវ មិនចេះអត់ធ្មត់ និង មិនសូវមានការផ្តោតអារម្មណ៍ដូចមនុស្សធម្មតា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ