ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បុរស​ម្នាក់​ករណី​ចាប់​រំ​លោ​.​ភ អតីត​សង្សារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សង្សារ១គូបានបែកគ្នាមួយរយៈកន្លងមកហើយ ស្រាប់តែខាងប្រុសបានចាប់រំលោ.ភនាងជាអតីតសង្សាររហូតបានសម្រេច។ ទោះបីជានាងខំអង្វរថា កុំអីនាងមិនស្រួលខ្លួនក៏ដោយក៏ពុំព្រមស្ដាប់ឡើយ បន្ទាប់មកបុរសនេះពុំបានរត់គេចខ្លួនឡើយ ចំណែកនារីរងគ្រោះក៏ទៅដាក់ពាក្យប្ដឹងសុំការអន្តរាគមន៍ពីនគរបាល។ លុះរយៈពេលជិត១០ម៉ោងក្រោយមក ទើបនគរបាលធ្វើការឃាត់ខ្លួនជននេះបាន…

រាជធានីភ្នំពេញ ៖ សង្សារ១គូបានបែកគ្នាមួយរយៈកន្លងមកហើយ ស្រាប់តែខាងប្រុសបានចាប់រំលោ.ភនាងជាអតីតសង្សាររហូតបានសម្រេច។ ទោះបីជានាងខំអង្វរថា កុំអីនាងមិនស្រួលខ្លួនក៏ដោយក៏ពុំព្រមស្ដាប់ឡើយ បន្ទាប់មកបុរសនេះពុំបានរត់គេចខ្លួនឡើយ ចំណែកនារីរងគ្រោះក៏ទៅដាក់ពាក្យប្ដឹងសុំការអន្តរាគមន៍ពីនគរបាល។ លុះរយៈពេលជិត១០ម៉ោងក្រោយមក ទើបនគរបាលធ្វើការឃាត់ខ្លួនជននេះបាន រួចនាំទៅធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្ដង។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៦ និង៤៥នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យខាងលើឈ្មោះ ថោង សុផា អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ ចំណែកស្រ្តីរងគ្រោះ អាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើនោះដែរ ហើយអ្នកទាំង២ គឺជាអតីតសង្សារនឹងគ្នា ។ នគរបាលបានប្រាប់ឲ្យដឹងថា កាលពីមុនជនសង្ស័យ និងជនរងគ្រោះគឺជាសង្សារនឹងគ្នា ប៉ុន្តែអ្នកទាំង២បានបែកផ្លូវគ្នាមួយរយៈពេលកន្លងមកហើយ។

ដោយឡែកនៅមុនពេលកើតហេតុនាងរងគ្រោះបានទៅធ្វើការរោងចក្រ ពេលនោះជនសង្ស័យក៏បានជិះម៉ូតូ១គ្រឿងទៅតាម ។ លុះពេលទៅដល់ជនសង្ស័យបានផ្ញើម៉ូតូទុកនៅក្នុងរោងចក្រនោះឲ្យសន្តិសុខជួយមើល ។ ប្រភពដដែលបានបន្តទៀតថា បន្ទាប់មកជននេះក៏បានស្ទុះទៅចាប់ឱបចង្កេះនាងពីក្រោយជាប់ រួចហើយអូសដៃឡើងជិះម៉ូតូកង់បីឥណ្ឌា១គ្រឿងនាំនាងទៅកាន់ផ្ទះរបស់ខ្លួន(ផ្ទះជនសង្ស័យ) ។ លុះពេលទៅដល់ជនសង្ស័យបានអូសដៃនាងចូលទៅក្នុងផ្ទះនោះ រួចហើយទុកនាងឲ្យនៅក្នុងនោះម្នាក់ឯង ហើយជននេះបានដើរចេញក្រៅរួចចាក់សោទ្វារពីខាងក្រៅជាប់រួចបានត្រឡប់ទៅយកម៉ូតូនៅឯរោងចក្រវិញ។

ប្រភពខាងលើបានឲ្យដឹងបន្ថែមទៀតថា ក្រោយត្រឡប់មកពីយកម៉ូតូនៅរោងចក្រទៅដល់ផ្ទះវិញ ជនសង្ស័យបានចាក់សោទ្វារផ្ទះចូលទៅរួចបានធ្វើសកម្មភាពចាប់នាងរំលោ.ភ។ ខណៈនោះនាងបានអង្វរថា កុំអីនាងមិនស្រួលខ្លួនទេ ប៉ុន្តែជននេះមិនស្ដាប់ឡើយ ហើយបន្តរំលោ.ភរហូតបានសម្រេចដូចបំណង ។ ក្រោយមកនាងក៏បានចាកចេញពីផ្ទះខាងលើនោះ រហូតដល់លាម៉ោង៤ល្ងាចថ្ងៃដដែលទើបប្ដឹងឲ្យនគរបាលចុះទៅឃាត់ខ្លួនជនសង្ស័យនាំទៅសាកសួរ និងចាត់ការតាមច្បាប់តែម្ដង៕