ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិកព្រឹទ្ធសភាថៃ នឹងជួយពង្រឹងសមត្ថភាពកីឡាលើកដុំដែកកម្ពុជា ត្រៀមប្រកួតស៊ីហ្គេម ២០២៣

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍  Wichit Yathip សមាជិកព្រឹទ្ធសភា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ថៃ បានសន្យាផ្តល់ជំនួយសម្ភារៈកីឡាដល់កីឡាលើកដុំដែកកម្ពុជា សម្រាប់ធ្វើការហ្វឹកហាត់ ត្រៀមប្រកួតកីឡាស៊ីហ្គេមលើកទី…

រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍  Wichit Yathip សមាជិកព្រឹទ្ធសភា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ថៃ បានសន្យាផ្តល់ជំនួយសម្ភារៈកីឡាដល់កីឡាលើកដុំដែកកម្ពុជា សម្រាប់ធ្វើការហ្វឹកហាត់ ត្រៀមប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។ ការសន្យាចូលរួមពង្រឹងសមត្ថភាពកីឡាលើកដុំដែករបស់កម្ពុជាពីសមាជិកព្រឹទ្ធសភាថៃរូបនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ជាមួយលោកបណ្ឌិត សុខ សុក្រឹត្យា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលបានកំពុងបំពេញទស្សនកិច្ចនៅប្រទេសថៃ ។ 

នៅក្នុងជំនួបដែលធ្វើឡើងនៅវិមានព្រឹទ្ធសភាថៃលោក សុខ សុក្រឹត្យា បានថ្លែងអំណរគុណ ឧត្តមសេនីយ៍  Wichit Yathip ចំពោះកិច្ចសហការល្អជាមួយកម្ពុជាលើគ្រប់វិស័យនាពេលកន្លងមក ពិសេសនៅក្នុងក្របខណ្ឌសមាគមមិត្តភាពកម្ពុជា-ថៃ ដែលមានព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន បានជួយដល់ការកសាងធនធានមនុស្សនៅកម្ពុជា តាមរយៈការសាងសង់សាលារៀន មណ្ឌលសុខភាព និងការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាច្រើនពាន់នាក់ ក្នុងនោះ និស្សិតដែលបានបញ្ចប់ការសិក្សាចំនួនជាង ១០០០ នាក់កំពុងបម្រើការងារនៅតាមស្ថាប័ននានារបស់កម្ពុជា និងនិស្សិតកំពុងបន្តការសិក្សានៅប្រទសថៃមានចំនួន ៥២០ នាក់ ។ 

លោកឧត្តមសេនីយ៍  Wichit Yathip ថ្លែងអំណរគុណរដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រ និងជួយសម្រួលលើកិច្ចការងារមួយចំនួនរបស់សមាគមមិត្តភាពកម្ពុជា-ថៃ ឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិរវាងប្រជាជនប្រទេសទំាងពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ