ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo៖ ការ​ត្រឡប់​មក Man Utd មិនមែន​សម្រាប់​វិស្សមកាល​ទេ គឺ​ដើម្បី​ឈ្នះ​ពាន

2 ឆ្នាំ មុន

អង់គ្លេស ៖ Cristiano Ronaldo បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​វិល​ត្រឡប់​មក​កាន់​ក្លិប Manchester United សារ​ជា​ថ្មី​ម្តងទៀត

អង់គ្លេស ៖ Cristiano Ronaldo បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​វិល​ត្រឡប់​មក​កាន់​ក្លិប Manchester United សារ​ជា​ថ្មី​ម្តងទៀត មិនមែន​សម្រាប់​វិស្សម​កាលនោះ​ទេ គឺ​ដើម្បី​ឈ្នះ​ពានរង្វាន់​ដូច​ពី​អតីតកាល ដែល​គេ​ធ្លាប់​បាន​ធ្វើ​នៅ​ទី​នេះ​។

ការ​ចុះហត្ថលេខា​នាំ​យក Ronaldo ក្នុង​តម្លៃ​១២.៨​លាន​ផោន​ពី Juventus បាន​ធ្វើ​ឱ្យ​កក្រើក​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នៅ​រដូវក្តៅ​នេះ​។ ដោយ​ក្នុង​នោះ Man Utd បាន​ផ្តល់​កុងត្រា​២​ឆ្នាំ និង​លក្ខខណ្ឌ​បន្ថែម​១​ឆ្នាំ​នៅ​ពេល​ក្រោយ រួម​ជាមួយ​អាវ​លេខ​៧​ផង​ដែរ​។

បច្ចុប្បន្ន Ronaldo កំពុង​ហ្វឹកហាត់​យ៉ាង​ស្វិតស្វាញ ដើម្បី​ត្រៀម​បង្ហាញខ្លួន​ជា​លើក​ដំបូង​នៅ​ថ្ងៃ​សៅរ៍​នេះ នៅ​ពេល Man Utd ទទួល​ស្វាគមន៍ Newcastle សម្រាប់​ជំនួប​ស​ប្តា​ហ៍​ទី​៤​នៃ​ក្រប​ខណ្ឌ​អង់គ្លេស Premier League​។

ថ្លែង​ទៅ​កាន់​គេហទំព័រ​ផ្លូវការ​របស់ Man Utd ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់វ័យ​៣៦​ឆ្នាំ​បាន​និយាយ​ថា រូបគេ​មាន​សមត្ថភាព និង​ត្រៀមខ្លួន​រួចរាល់​ហើយ​។ នេះ​ជា​មូលហេតុ​ដែល​គេ​ត្រឡប់​មក​ទី​នេះ​ម្តងទៀត​។ ការ​វិល​ត្រឡប់​មក​ទី​នេះ មិនមែន​សម្រាប់​វិស្សម​កាលនោះ​ទេ​។ ពី​មុនគេ​ធ្វើ​បាន​យ៉ាង​ល្អ ដោយ​ឈ្នះ​ពានរង្វាន់​សំខាន់​ៗ​ជា​ច្រើន​នៅ​ទី​នេះ​។ ដូច្នេះ​ការ​វិល​ត្រឡប់​មក​លើក​នេះ គឺ​ដើម្បី​ឈ្នះ​ពានរង្វាន់​ម្តងទៀត​។

សូម​រំលឹក​ថា សម្រាប់​អាជីព​រយៈពេល​៦​ឆ្នាំ​ជាមួយ Man Utd ចន្លោះ​ឆ្នាំ ២០០៣-០៩ Ronaldo បាន​ស៊ុត​បញ្ចូល​ទី​បាន​១១៨​គ្រាប់​ពី​ការ​បង្ហាញ​២៩២​ប្រកួត​។ ដោយ​ជួយ​ក្រុម​ឈ្នះ​ពានរង្វាន់​សរុប​ចំនួន​៩​ក្នុង​រួម​មាន​ទាំង Premier League ៣​លើក និង UEFA Champions League ១​លើក​ផង​ដែរ​៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ