ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឫស្សីខ្សត់ហើយថ្លៃ អ្នកធ្វើគ្រែលក់ពិបាករកផលចំណេញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អនុផលព្រៃឈើ គឺឫស្សីបានចូលរួមចំណែកលើកម្ពស់ជីវភាពប្រជាពលរដ្ឋតាមសហគមន៍ តាមរយៈការទាញយកផលពីអនុផលព្រៃឈើមួយប្រភេទនេះ ដូចយកឫស្សីមកច្នៃជារបស់របរប្រើប្រាស់ ឬវត្ថុអនុស្សាវរីយ៍ដ៏សម្បូរបែប ប៉ុន្តែមួយរយៈចុងក្រោយនេះ អ្នករស់អាស្រ័យនិងឫស្សីត្អូញថា ឫស្សីឥឡូវមិនសូវសម្បូរដូចមុន…

រាជធានីភ្នំពេញ ៖ អនុផលព្រៃឈើ គឺឫស្សីបានចូលរួមចំណែកលើកម្ពស់ជីវភាពប្រជាពលរដ្ឋតាមសហគមន៍ តាមរយៈការទាញយកផលពីអនុផលព្រៃឈើមួយប្រភេទនេះ ដូចយកឫស្សីមកច្នៃជារបស់របរប្រើប្រាស់ ឬវត្ថុអនុស្សាវរីយ៍ដ៏សម្បូរបែប ប៉ុន្តែមួយរយៈចុងក្រោយនេះ អ្នករស់អាស្រ័យនិងឫស្សីត្អូញថា ឫស្សីឥឡូវមិនសូវសម្បូរដូចមុន វាបានផ្តើមខ្សត់ទៅៗ មិនខុសពីឈើនោះទេ ។ 

លោក ហែម សុណ្ណ ដែលច្នៃឫស្សីធ្វើជាគ្រែអស់រយៈពេល ២០ ឆ្នាំមកហើយ បានិយាយថា ឫស្សីបានឡើងថ្លៃបន្តបន្ទាប់ធ្វើឲ្យរបរចិញ្ចឹមជីវិតរបស់លោកកាន់តែពិបាករកផលចំណេញ ។ លោក ហែម សុវណ្ណ រស់នៅក្នុងភូមិព្រែកស្វាយពីរ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ បុរសវ័យ ៥០ ឆ្នាំរូបនេះ បាននិយាយថា លោកចាប់របរធ្វើគ្រែឫស្សីលក់ចិញ្ចឹមគ្រួសារ ដែលមានកូន ៤ នាក់ប្រមាណ ២០ ឆ្នាំហើយ ប៉ុន្តែនៅក្នុងរយៈពេលចុងក្រោយនេះឫស្សីបានឡើងថ្លៃរហូតដោយសារវាខ្សត់ទៅៗ ។

 អ្នកស្រី សេង សុភាព ដែលត្រូវជាភរិយារបស់លោក សុវណ្ណ បានជួយកិច្ចជាច្រើនដល់ស្វាមីនៅក្នុងការធ្វើគ្រែនេះ ដូចជាត្រូវច្រៀកដើមឫស្សីជាបន្ទះ ឬត្រូវកោស បិទវាឲ្យរលោងជាដើមនោះ ដៃលួសឫស្សីបណ្ដើរនិយាយបណ្ដើរបញ្ជាក់បន្ថែម ចំពោះតម្លៃ និងការចំណេញរបរ់គាត់ ។ អ្នកស្រីថា ផលចំណេញអាស្រ័យទៅតាមប្រភេទទំហំគ្រែ និងទៅតាមការកុម្ម៉ង់របស់ភ្ញៀវដែលចង់បានតែឥឡូវមិនសូវជាចំណេញដូចមុននោះទេ ព្រោះតម្លៃគ្រែរបស់គាត់នៅធម្មតា តែចំពោះតម្លៃឫស្សីដែលគាត់យកមកពីគេគឺថ្លៃជាងមុន ។

 «អ្នកលក់ឫស្សីពិបាកក្នុងការទៅរកឫស្សី ត្រូវទៅរកនៅស្រុកឆ្ងាយ ព្រៃឆ្ងាយ ត្រូវការកម្លាំងច្រើន ហើយឫស្សីចាប់ផ្ដើមខ្សត់ ដូច្នេះបានជាឫស្សីថ្លៃ» អ្នកស្រី សុភាព បានឲ្យដឹង ។

លោក ហែម សុវណ្ណ បានប្រាប់ថាចំណេះក្នុងការធ្វើគ្រែនេះ លោកមិនបានរៀនមកពីណានោះឡើយ គឺគាត់រៀនធ្វើដោយខ្លួនឯង ។ លោកបានបញ្ជាក់បន្ថែមថា គ្រែមួយគាត់ចំណាយពេលតែពីរម៉ោងប៉ុណ្ណោះ ដូច្នេះជាទូទៅក្នុងមួយថ្ងៃគាត់ធ្វើបានបីទៅបួនគ្រែបាន ។  «ឥឡូវនេះមានម៉ូយ មកទិញដល់ផ្ទះ ខ្ញុំមិនពិបាកចេញទៅលក់ដូចពីដំបូងៗទេ ។ កាលពីដំបូងៗ គេមិនស្គាល់ ធ្វើហើយត្រូវដាក់រឺម៉កដើរលក់ដោយខ្លួនឯង តែឥឡូវមានម៉ូយយកទៅលក់បន្ត ហើយខ្ញុំដាក់លក់នៅផ្ទះផង» លោក សុវណ្ណ ឆ្លៀតពីធ្វើគ្រែមួយសន្ទុះមករៀបរាប់ឲ្យដឹង ។ គ្រែរបស់លោក សុវណ្ណ មួយមានតម្លៃពី ៣ ទៅជាង ១០ ម៉ឺនរៀលតាមទំហំ និងតាមសាច់ឈើ និងឫស្សីដែលភ្ញៀវចង់បាន ៕ ដោយ ៖ សុវណ្ណ ដារ៉ូ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ