ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់ដុល្លារ ៥០ លាន បានដាក់ឱ្យដេញថ្លៃផ្ទួនៗ ដើម្បីសង្គ្រោះប្រាក់រៀល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅក្នុងរយៈពេលតែប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ធនាគារជាតិនៃកម្ពុជា បានដាក់ការដេញថ្លៃប្រាក់ដុល្លារអាមេរិកដល់ទៅចំនួន ៥០ លានដុល្លារ ។ ប្រាក់ដុល្លារ ២០…

រាជធានីភ្នំពេញ ៖ នៅក្នុងរយៈពេលតែប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ធនាគារជាតិនៃកម្ពុជា បានដាក់ការដេញថ្លៃប្រាក់ដុល្លារអាមេរិកដល់ទៅចំនួន ៥០ លានដុល្លារ ។ ប្រាក់ដុល្លារ ២០ លានបានដាក់ឲ្យដេញថ្លៃកាលពីថ្ងៃទី ៨ ខែកញ្ញាកន្លងមកនេះ ។ នៅថ្ងៃទី ១០ ខែកញ្ញានេះ ធនាគារកណ្តាលកម្ពុជា បានដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារ ៣០ លានបន្ថែមទៀត ។

កាលពីពេលដេញថ្លៃថ្ងៃទី ៨ ខែកញ្ញា មានគ្រឹស្ថានហិរញ្ញវត្ថុ និងអ្នករកស៊ីដូរលុយ ១១ ស្ថាប័នបានចូលរួមដេញថ្លៃ ។ អត្រាតម្លៃអប្បបរមាឈ្នះការដេញថ្លៃគឺ ៤ ១១៨ រៀលក្នុងមួយដុល្លារ ។ ការដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារនេះ ត្រូវបានអ្នកជំនាញអះអាងថា ដើម្បីពង្រឹង និងរក្សាស្ថិរភាពដល់អត្រាប្តូរប្រាក់ រៀល បង្ការហានិភ័យកើតឡើងជាអតិផរណាចំពោះប្រតិបត្តិការ និងចរាចរណ៍សាច់ប្រាក់នៅកម្ពុជា ។

អ្នកធ្វើការនៅវិស័យធនាគារអះអាងថា ការដាក់ដេញថ្លៃនេះ គឺមានសញ្ញាណល្អ ចូលរួមរក្សាបាននូវលំនឹងអត្រាប្តូរប្រាក់ល្អនៅកម្ពុជា ជាពិសេសលើកតម្លៃប្រាក់រៀលខ្មែរ និងដើម្បីជួយស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ ១៩ ។ រយៈពេលចុងក្រោយនេះ គេសង្កេតឃើញប្រាក់រៀលបានធ្លាក់ចុះធៀបនឹងប្រាក់ដុល្លារអាមេរិក នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២១ បើគេយកប្រាក់រៀលទៅទិញប្រាក់ដុល្លារ គឺ ១ ដុល្លារ ៤១២៣ រៀល និងលក់ចេញ ៤ ១១០ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ