ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ផ្សា​រលើ​ ជា​លើក​ទី​២ ក្រោយរក​ឃើញ​អាជីវករកើត​​កូ​វីដ​បំប្លែង​ថ្មី «​ដែល​តា​»

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២១ បាន​ចេញ​សេចក្តី សម្រេច​ស្តី​ពី​ការ​បិទ​ខ្ទប់ ខាង

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២១ បាន​ចេញ​សេចក្តី សម្រេច​ស្តី​ពី​ការ​បិទ​ខ្ទប់ ខាងក្នុង​និង​បរិវេណ​ជុំវិញ​ផ្សា​រលើ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ទាំងស្រុង​ជា​ថ្មី​ម្ដងទៀត បន្ទាប់​ពី​រក​ឃើញ​អាជីវករ​ក្នុង​ផ្សា​រលើ​កើត​កូ​វី​ដ​​បំប្លែង​​ថ្មី «​ដែល​តា​» ​។

ក្នុង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង ក៏​បាន​បញ្ជាក់​ដែរ​ថា ត្រូវ​បិទ​ខ្ទប់​ខាងក្នុង​និង​បរិវេណ​ជុំវិញ​ផ្សា​រលើ​ក្រុង​កំពង់ឆ្នាំង​ទាំងស្រុង រួម​មាន​ចាប់​ពីមុខ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ រហូត​ដល់​ផ្លូវ​បំបែកលេខ​៤០ ច្រមុះជ្រូក និង​នៅ​បរិវេណ​ជុំវិញ​ផ្សារ​ទាំងអស់ ចាប់ពី​ថ្ងៃ​ទី​៩ ខែកញ្ញា រហូត​ដល់​មានការ​សម្រេច​ជា​ថ្មី​។

ការ​បិទ​ខ្ទប់​ទីតាំង​ខាងលើ​នេះ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ក្នុង​សហគមន៍ បន្ទាប់​ពី​បាន​រក​ឃើញអ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ​បំប្លែង​​ថ្មី​ ប្រភេទ​ដែល​តា លើ​អាជីវករ​ក្នុង​ផ្សា​រលើ ។​ ជាមួយ​គ្នា​នេះ​តម្រូវ​ឲ្យ​អាជីវករ​ផ្សា​រលើ និង​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​បាន​ជាប់​ពាក់ព័ន្ធ ជាមួយនឹង​ផ្សា​រលើ​ទាំងអស់ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​តាម​លំនៅ​ឋាន និង​ទៅ​យក​សំណាក​រៀង​ៗ​ខ្លួន​ឲ្យ​បាន​ហ្មត់ចត់ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​។

ក្នុង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​សាលាខេត្ត ក៏​បាន​បញ្ជាក់​ពី​ទីតាំង​ដែល​ត្រូវ​បិទ រួម​មាន​៖​ត្រូវ​ព័​ទ្ឋ​ខ្យែ ចាប់​ពីមុខ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ រហូត​ដល់​ផ្លូវ​បំបែកលេខ ៤០ ច្រមុះជ្រូក និង​បរិវេណ​ជុំវិញ​ផ្សារ​ទាំងអស់ ដោយ​ផ្អាក​សកម្មភាព​លក់ដូរ ការ​ចេញចូល​ទីតាំង ហាម​ដាច់ខាត ចំពោះ​អាជីវករ​ទាំងអស់​ដែល​ស្ថិត​នៅ​ទីតាំង​បិទ​ខ្ទប់ មិន​អនុញ្ញាត​ឱ្យ​ចេញ​ទៅ​លក់ដូរ​នៅ​កន្លែង​ផ្សេង ជាសវាង​មានការ​ចម្លង​ទៅ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​។ ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ឬ​ប្រយោល​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​និង​យក​សំណាក។

ក្នុងអំឡុងពេល​នៃ​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់ បុគ្គល​គ្រប់​រូប ត្រូវ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ចេញចូល​និង​ឆ្លងកាត់​បរិវេណ​ជុំវិញ​ផ្សា​រលើ ក្នុងភូមិ​សាស្ត្រ​ភូមិ​ត្រពាំង​បី សង្កាត់​កំពង់ឆ្នាំង លើកលែងតែ​មានការ​ចាំបាច់ ។​ ជាមួយ​គ្នា​នេះ​ត្រូវ​ទៅ​ហាមឃាត់​ការ​ជួបជុំ ការ​ប្រមូលផ្តុំ​មនុស្ស ការ​ចេញចូល​ទំនាក់ទំនង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ លើកលែងតែ​ករណី​ចាំបាច់​។

បុគ្គល​ឬ​នីតិបុគ្គល ទាំងឡាយ​ណា​ដែល​មិន​អនុវត្ត​តាម​ខ្លឹមសារ នឹង​ប្រការ ២ ប្រការ ៣ និង​ប្រការ ៤ ខាងលើ នឹង​ទៅ​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ស្រប​តាម​វិធានការ​កំណត់​ក្នុង​ច្បាប់ ស្ដី​ពី​វិធានការ​ការ​ទប់ស្កាត់​ការ​ឆ្លង​ការ​រាលដាល​នៃ​ជំងឺ​កូ​វីត​១៩ នឹង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់ ធ្ងន់ធ្ងរ​ផ្សេង​ទៀត​និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត ពាក់ព័ន្ធ​ជា​ធរមាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ