ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង ១មេធំ លិចមណ្ឌលចត្តាឡីស័កមួយចំនួន នៅក្នុងខេត្តប៉ៃលិន

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន​៖ កាលពី​​ល្ងាចថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ២០២១ ចាប់ពីម៉ោង ៣ និង ៣០នាទីរសៀល រហូតដល់ដល់ម៉ោងប្រមាណ ១០…

ខេត្តប៉ៃលិន​៖ កាលពី​​ល្ងាចថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ២០២១ ចាប់ពីម៉ោង ៣ និង ៣០នាទីរសៀល រហូតដល់ដល់ម៉ោងប្រមាណ ១០ និង ៣០នាទីយប់ ​មានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង នៅទឹកដីខេត្ត​ប៉ៃលិន​។ ​គណៈកម្មាធិការ​គ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ភ្លៀង១មេនេះ​ បណ្តាលឱ្យទឹកជន់លិចមណ្ឌលចត្តាឡីស័កមួយចំនួន ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ និងនៅឃុំអូរអណ្តូង ស្រុកសាលាក្រៅ និងបានរំខានដល់ការស្នាក់នៅរបស់ពលករ ដែលកំពុងធ្វើចត្តាឡីស័កជាច្រើននាក់។

ប្រភពដដែលបន្តថា ដោយសារទឹកហូរចូលកន្លែងចត្តាឡីស័កខ្លាំងពេក ក្រុមការងារ បានជម្លៀសប្រជាពលរដ្ឋ អ្នកធ្វើចត្តាឡីស័ក រកកន្លែងទីទួលសុវត្ថិភាពបណ្តោះអាសន្ន ទម្រាំនឹងជំនន់ទឹកភ្លៀង បានស្រកចុះទៅវិញ។

ចំណែកលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការ​គ្រប់គ្រង គ្រោះមហន្តរាយខេត្ត បានដឹកនាំកម្លាំងចម្រុះ ចុះអន្តរាគមន៍ ជម្លៀសពលករភ្លាមៗ ចេញទៅកាន់មណ្ឌលផ្សេង បានទាន់ពេលវេលា ដោយពុំមានគ្រោះថ្នាក់ ដល់នរណាម្នាក់នោះឡើយ គ្រាន់តែ​សើមសម្លៀកបំពាក់មួយចំនួនប៉ុណ្ណោះ​។ ចំណែកមន្ត្រី ដែលប្រចាំការនៅតាមមណ្ឌលនីមួយៗ នាំគ្នារត់ជញ្ជូនរបស់របរពួកគាត់ ដែលស្នាក់នៅកន្លែងធ្វើចត្តា​ឡីស័ក យកទៅរក្សានៅត្រង់ទួលមានសុវត្ថិភាព​៕ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ