ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើការបំបៅដោះកូន ធ្វើឱ្យយារសុដន់ដូចគេថាដែរឬអត់?

2 ឆ្នាំ មុន

ការបំបៅកូនដោយទឹកដោះម្តាយ គឺជាវិធីល្អបំផុតមួយដើម្បីធានាថាកូនរបស់អ្នកកំពុងទទួលបានសារធាតុចិញ្ចឹមដែលគាត់ត្រូវការ ជាពិសេសនៅអំឡុង ៦ ខែដំបូងនៃជីវិត។ វាពិតជាគួរឱ្យសោកស្តាយ ដែលស្ត្រីជាច្រើនមិនចង់ឱ្យកូនបៅដោះ ព្រោះតែគិតថាវាអាចធ្វើឱ្យសុដន់ធ្លាក់យារ និង ខូចរូបរាង។…

ការបំបៅកូនដោយទឹកដោះម្តាយ គឺជាវិធីល្អបំផុតមួយដើម្បីធានាថាកូនរបស់អ្នកកំពុងទទួលបានសារធាតុចិញ្ចឹមដែលគាត់ត្រូវការ ជាពិសេសនៅអំឡុង ៦ ខែដំបូងនៃជីវិត។ វាពិតជាគួរឱ្យសោកស្តាយ ដែលស្ត្រីជាច្រើនមិនចង់ឱ្យកូនបៅដោះ ព្រោះតែគិតថាវាអាចធ្វើឱ្យសុដន់ធ្លាក់យារ និង ខូចរូបរាង។

អ្នកជំនាញបានលើកឡើងថា វាជារឿងមិនពិតដែលថា ការបំបៅកូនដោយទឹកដោះម្តាយ ធ្វើឱ្យផ្លាស់ប្តូររូបរាងនិងទំហំសុដន់របស់អ្នក។ ការធ្លាក់យារនោះ គឺមិនមែនដោយសារតែបំបៅកូនទេ តែវាមកពីលទ្ធផលនៃការសម្រាលកូនរួច។

ក្នុងអំឡុងពេលមានផ្ទៃពោះ រាងកាយរបស់អ្នករួមទាំងសុដន់របស់អ្នក នឹងចាប់ផ្តើមផ្លាស់ប្តូរដើម្បីត្រៀមខ្លួនសម្រាប់ការមកដល់របស់កូនតូចមកកាន់ពិភពខាងក្រៅ។ ជាមួយនឹងកម្រិតអរម៉ូនអ៊ឹស្ត្រូសែននិងប្រូសេស្តេរ៉ូនកើនឡើង អ្នកអាចកត់សម្គាល់ថាសុដន់របស់អ្នកឡើងធំតឹងណែនស្អាត។ តាមការពិតការផ្លាស់ប្តូរទាំងនេះ ខ្លះអាចកើតឡើងនៅប៉ុន្មានថ្ងៃក្រោយការមានផ្ទៃពោះ! សុដន់របស់អ្នកនឹងចាប់ផ្តើមធំជាងមុន ដើម្បីរៀបចំរាងកាយរបស់អ្នកសម្រាប់ការបំបៅកូនដោយទឹកដោះ។

ការសិក្សាមួយនៅឆ្នាំ ២០០៨ បង្ហាញថា ការបំបៅកូនដោយទឹកដោះម្តាយ មិនត្រូវបានគេរកឃើញថាជាកត្តានៃការយារធ្លាក់សុដន់ឡើយ។  កត្តាដែលជះឥទ្ធិពលពិតប្រាកដនោះរួមមាន៖ អាយុ ភាពធាត់ ចំនួនដងនៃការមានផ្ទៃពោះ និង ការជក់បារី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ