ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើការហាត់ប្រាណជួយដល់បញ្ហា Depression ដោយរបៀបណា?

2 ឆ្នាំ មុន

ការធ្វើលំហាត់ប្រាណមិនត្រឹមតែល្អសម្រាប់រាងកាយរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងសុខភាពផ្លូវចិត្តរបស់អ្នកទៀតផង។ នៅពេលយើងហាត់ប្រាណ យើងអាចសម្រកទម្ងន់ មានរាងស្លីម ចង្កេះស្តើងជាងមុន ក្បាលពោះរាបស្មើ និងអត្ថប្រយោជន៍រាងកាយជាច្រើនទៀត។ ប៉ុន្តែ តើអ្នកដឹងទេថាការហាត់ប្រាណក៏ជួយដល់បញ្ហាធ្លាក់ទឹកចិត្ត…

ការធ្វើលំហាត់ប្រាណមិនត្រឹមតែល្អសម្រាប់រាងកាយរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងសុខភាពផ្លូវចិត្តរបស់អ្នកទៀតផង។ នៅពេលយើងហាត់ប្រាណ យើងអាចសម្រកទម្ងន់ មានរាងស្លីម ចង្កេះស្តើងជាងមុន ក្បាលពោះរាបស្មើ និងអត្ថប្រយោជន៍រាងកាយជាច្រើនទៀត។ ប៉ុន្តែ តើអ្នកដឹងទេថាការហាត់ប្រាណក៏ជួយដល់បញ្ហាធ្លាក់ទឹកចិត្ត ថប់បារម្ភ និង ស្រ្តេសផងដែរនោះ?

លំហាត់ប្រាណបំបាត់ការថប់បារម្ភដោយបញ្ចេញអរម៉ូនអង់ដូហ្វីន។ នៅពេលអ្នកកំពុងហាត់ប្រាណ អ្នកអាចកំណត់ចង្វាក់នៃការដកដង្ហើម ចលនាជើងរបស់អ្នក ឬអារម្មណ៍នៃខ្យល់នៅលើស្បែករបស់អ្នក។ ទាំងអស់នេះជួយអ្នកផ្តោតអារម្មណ៍លើរាងកាយរបស់អ្នក និងកាត់បន្ថយលំហូរនៃគំនិតខ្វល់ខ្វាយ។

ការសិក្សាបង្ហាញថាការធ្វើលំហាត់ប្រាណមានប្រសិទ្ធភាព ដូចថ្នាំប្រឆាំងនឹងជម្ងឺបាក់ទឹកចិត្តកម្រិតស្រាលទៅមធ្យម។ ការធ្វើលំហាត់ប្រាណជួយទប់ទល់នឹងជម្ងឺធ្លាក់ទឹកចិត្តដោយសារតែការផ្លាស់ប្តូរផ្សេងៗ​ ដែលវាធ្វើចំពោះខួរក្បាល។ វាជួយជម្រុញដល់ការលូតលាស់សរសៃប្រសាទនិងសកម្មភាពខួរក្បាល ដែលធ្វើឱ្យមនុស្សម្នាក់មានអារម្មណ៍ស្ងប់ស្ងាត់។

លំហាត់ប្រាណក៏ជួយបន្ធូរភាពតានតឹងផងដែរ។ នៅពេលអ្នកស្ត្រេសអ្នកមានអារម្មណ៍ថានៅក្នុងខ្លួនអ្នកសាច់ដុំតឹងណែន ឈឺក ឈឺក្បាល ឈឺចង្កេះខ្នងនិងរោគសញ្ញារាងកាយជាច្រើនទៀត ប៉ុន្តែការធ្វើលំហាត់ប្រាណជួយដោះស្រាយបញ្ហានេះដោយជួយអ្នកសម្រាកនិងបន្ធូរអារម្មណ៍តានតឹងទាំងផ្លូវកាយនិងផ្លូវចិត្ត។

ជារួមមក រាងកាយនិងចិត្តរបស់អ្នកមានទំនាក់ទំនងគ្នាទៅវិញទៅមក។ ប្រសិនបើរាងកាយរបស់អ្នកត្រូវបានថែរក្សាយ៉ាងល្អនោះចិត្តរបស់អ្នកក៏ដូចគ្នាដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ