ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធសាស្ត្រដើម្បីបង្រៀនកុមារអំពីអាកប្បកិរិយាសមរម្យ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កុមារដែលមានអាកប្បកិរិយាល្អនឹងលេចធ្លោនៅក្នុងពិភពលោកសព្វថ្ងៃនេះ ។ កុមារដែលមានទម្លាប់និយាយថា “សូម” និង “សូមអរគុណ” បូករួមនឹងការប្រើអាកប្បកិរិយាល្អនឹងធ្វើឱ្យកូនរបស់អ្នកត្រូវបានគ្រូ និងឪពុកម្តាយដទៃទៀតកត់សម្គាល់…

រាជធានីភ្នំពេញ ៖ កុមារដែលមានអាកប្បកិរិយាល្អនឹងលេចធ្លោនៅក្នុងពិភពលោកសព្វថ្ងៃនេះ ។ កុមារដែលមានទម្លាប់និយាយថា “សូម” និង “សូមអរគុណ” បូករួមនឹងការប្រើអាកប្បកិរិយាល្អនឹងធ្វើឱ្យកូនរបស់អ្នកត្រូវបានគ្រូ និងឪពុកម្តាយដទៃទៀតកត់សម្គាល់ ។ ទោះយ៉ាងណាក៏ដោយ ការបង្រៀនសុជីវធម៌អាចហាក់ដូចជាពិបាកបន្តិច ។ វាអាចជាការពិបាកក្នុងការបញ្ចុះបញ្ចូលកុមារឱ្យធ្វើតាមអាកប្បកិរិយាល្អៗនៅពេលដែលមិត្តភក្តិនៅសាលារបស់គេប្រហែលជាមិនធ្វើដូច្នេះ ។

អ្នកអាចជួយកូនរបស់អ្នកឱ្យមានសីលធម៌ល្អជាមួយយុទ្ធសាស្ត្រវិន័យទាំងនេះ ៖

. សរសើរពេលកូនមានអាកប្បកិរិយាល្អ ៖ សរសើរកូនរបស់អ្នកនៅពេលណាដែលអ្នកឃើញពួកគេមានសុជីវធម៌ល្អ ។ សម្រាប់កុមារតូចៗ នេះអាចមានន័យថា អ្នកគួរនិយាយថា “កូនល្អ កូនពូកែណាស់” ពេលឮកូននិយាយថា អរគុណចំពោះអ្នក និងអ្នកដទៃ ។ សូមកុំខ្មាស់អៀនដោយការសរសើរគេនៅចំពោះមុខអ្នកដទៃ ។

២. អាកប្បកិរិយាថ្លៃថ្នូរគំរូ ៖ វិធីល្អបំផុតដើម្បីបង្រៀនកូនរបស់អ្នកនូវជំនាញថ្មីណាមួយ គឺត្រូវធ្វើជាគំរូល្អ ។ នៅពេលកូនរបស់អ្នកឃើញអ្នកនិយាយដោយសុភាពរាបសាជាមួយអ្នកដទៃ ហើយប្រើអាកប្បកិរិយាល្អ គេនឹងធ្វើតាម ។សូមយកចិត្តទុកដាក់ចំពោះរបៀបដែលអ្នកទាក់ ទងជាមួយប្តី ឬប្រពន្ធ ឬសមាជិកគ្រួសារជិតស្និទ្ធរបស់អ្នក ។ មិនថាអ្នកកំពុងតម្រង់ជួរនៅហាងលក់គ្រឿងទេស ឬអ្នកកំពុងទូរស័ព្ទទៅនរណានោះទេ កូនៗរបស់អ្នកយកចិត្តទុកដាក់ចំពោះអាកប្បកិរិយារបស់អ្នក ។ ម៉្យាងវិញទៀត សូមប្រយ័ត្នចំពោះរបៀបដែលអ្នកដោះស្រាយស្ថានភាពនៅពេលអ្នកតូចចិត្ត ឬខឹងនឹងនរណាម្នាក់ តើអ្នកមានទំនោរចង់បន្លឺសំឡេងទេ ? តើអ្នកប្រើពាក្យសម្តីអាក្រក់ៗទេ ?

៣. លេងល្បែងដើរតួនាទី ៖ ល្បែងដើរតួនាទី (role-playing) ផ្តល់ឱ្យកុមារនូវឱកាសដើម្បីអនុវត្តជំនាញរបស់ពួកគេ ។ វាអាចជាយុទ្ធសាស្រ្តដ៏មានប្រយោជន៍នៅពេលអ្នកកំពុងចូលទៅក្នុងស្ថានភាពថ្មី ឬនៅពេលអ្នកកំពុងប្រឈមមុខនឹងកាលៈទេសៈស្មុគស្មាញខ្លះ ។

ប្រសិនបើក្មេងអាយុ ៥ ឆ្នាំរបស់អ្នកបានអញ្ជើញមិត្តភក្តិទៅចូលរួមពិធីខួបកំណើតរបស់គេ សូមលេងរបៀបប្រើអាកប្បកិរិយានៅពេលបើកអំណោយ ។ ជួយគេអនុវត្តរបៀបអរគុណមនុស្សចំពោះអំណោយរបស់គេ និងរបៀបឆ្លើយតបប្រសិនបើគេបើកអំណោយដែលគេមិនចូលចិត្តជាពិសេស ។ អង្គុយជាមួយកូនរបស់អ្នក ហើយនិយាយថា “តើកូននឹងធ្វើអ្វីប្រសិនបើ …” ហើយបន្ទាប់មកមើលអ្វីដែលគេត្រូវនិយាយ ។ ធ្វើពុតជាមិត្តភក្តិ ឬមនុស្សធំផ្សេងទៀត ហើយមើលថា តើកូនរបស់អ្នកឆ្លើយតបទៅនឹងស្ថានភាពជាក់លាក់យ៉ាងដូចម្តេច ។ បន្ទាប់មកផ្តល់មតិត្រឡប់ និងជួយកូនរបស់អ្នកឈ្វេងយល់ពីរបៀបប្រព្រឹត្ដប្រកបដោយសុជីវធម៌ និងការគោរព ។

. ផ្តល់ការពន្យល់សង្ខេប ៖ ចៀសវាងការបង្រៀន ឬប្រាប់រឿងនិទានវែងឆ្ងាយ ។ ផ្ទុយទៅវិញ គ្រាន់តែបញ្ជាក់ពីមូលហេតុដែលអាកប្បកិរិយាជាក់លាក់មួយប្រហែលជាមិនត្រូវបានគេកោតសរសើរ ។

ក្មេងៗទំនងជាចងចាំនូវសុជីវធម៌ និងច្បាប់សីលធម៌ជាក់លាក់របស់ពួកគេនៅពេលអ្នកផ្តល់ការពន្យល់ខ្លីអំពីមូលហេតុដែលអាកប្បកិរិយាពិសេសមួយត្រូវបានចាត់ទុកថា មិនសមរម្យ ឬអាក្រក់ ។

៥. រក្សាការរំពឹងទុករបស់អ្នកតាមអាយុ ៖ ត្រូវប្រាកដថា ការរំពឹងទុករបស់អ្នកសមស្របនឹងអាយុ និងកម្រិតនៃការអភិវឌ្ឍរបស់កូនអ្នក ។ អ្នកអាចចាប់ផ្តើមធ្វើការជាមួយក្មេងដែលចេះដើរតេះតះដោយនិយាយថា “សូម”, “ សូមអរគុណ” និង “សុំទោស” ។នៅពេលកូនរបស់អ្នកនៅវ័យជំទង់ អ្នកគួរតែផ្តោតលើជំនាញកម្រិតខ្ពស់ដូចជាក្រមសីលធម៌ពេលនិយាយទូរស័ព្ទ និងជំនាញទំនាក់ទំនងកាន់តែស្មុគស្មាញ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ អបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី កម្មវិធីចំណេះទូទៅខ្មែរ (ពីថ្នាក់ទី ១ ដល់ទី ១២) ចាប់ចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ ។ សាលារៀនបន្តទទួលចុះឈ្មោះសិស្សមកពីបណ្តា ២៥ រាជធានី-ខេត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ។

សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។

សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។