ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ថា ​អាជ្ញាធរ​មិនអនុញ្ញាត​ឲ្យ​លើក​ស្លាក​សញ្ញា​គណបក្ស

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​បាន​អះអាង​ថា ខ្លួន​មិន​ត្រូវ​បាន​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​លើក​ស្លាក​សញ្ញា​គណបក្ស​នយោបាយ ដើម្បី​ចូលរួម​ការ​ប្រកួត​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​ឃុំ​ខាង​មុន​នោះ​ទេ ខណៈ​ដែល​គណបក្ស​លោក​ត្រូវ​បាន​ក្រ សួង​មហាផ្ទៃ​បាន​អនុញ្ញាត ។ យ៉ាងណា​ក្តី…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​បាន​អះអាង​ថា ខ្លួន​មិន​ត្រូវ​បាន​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​លើក​ស្លាក​សញ្ញា​គណបក្ស​នយោបាយ ដើម្បី​ចូលរួម​ការ​ប្រកួត​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​ឃុំ​ខាង​មុន​នោះ​ទេ ខណៈ​ដែល​គណបក្ស​លោក​ត្រូវ​បាន​ក្រ សួង​មហាផ្ទៃ​បាន​អនុញ្ញាត ។

យ៉ាងណា​ក្តី ការ​អះអាង​នេះ​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​) បាន​ស្នើ​ឲ្យ​ភាគី​ពិភាក្សា​គ្នា​ដោយ​គោរព​តាម​នី​វិធី​ច្បាប់​ដែល​មាន​ចែង ។

លោក ជុំ ហួត សមាជិក​គណៈកម្មការ​នាយក និង​ជា​មន្ត្រីជាន់ខ្ពស់​គ ណ​បក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២១​ថា ពួក​គាត់​ត្រូវ​បាន​អាជ្ញាធរ​ធ្វើការ​ហាមឃាត់ និង​គំរាមកំហែង​ក្នុង​ការ​លើក​ស្លាក​សញ្ញា​គណបក្ស​នយោបាយ​របស់​គាត់ ។

លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​ម្សិលមិញ​មាន​អាជ្ញាធរ​មួយ​ក្រុម​បាន​មក​បន្ទប់​ជួល​ផ្ទះ​ខ្ញុំ ដោយ​គំរាម​ថា មិន​ចាំបាច់​និយាយ​ច្រើន​ទេ​ចាប់​ពួក​វា​ទៅ​ស្នងការ​នគ​បាល​ទាំងអស់ ។ ហើយ​រាល់​សកម្មភាព​ពួក​ខ្ញុំ​ជួប​គ្នា​លើក​ស្លាក​សញ្ញា​គណបក្ស​តែងតែ​អាជ្ញាធរ​មក​សួរនាំ និង​រារាំង​មិន​ឲ្យ​ជួបជុំ​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​ទាំងអស់ ដែល​រៀបចំ​រចនាសម្ព័ន្ធ​ស្ទើរ​ទាំងអស់​ក្នុង​ការ​ត្រៀម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​ឆ្នាំ​២០២២​ខាង​មុខ​នេះ​» ។

លោក ជុំ ហួត ក៏​បាន​លើក​ឡើង​ថា ពេល​នេះ​គណបក្ស​លោក​មាន​សមាជិក​ជាង​៥​ម៉ឺន​នាក់ ដែល​ជា​សកម្មជន​សំខាន់​ៗ​ចេញពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​រយៈពេល​ប៉ុន្មាន​មកនេះ ។

លោក​ក៏​បាន​គូសបញ្ជាក់​ថា ៖«​រាល់ពេល​លើក​ស្លាក​អាជ្ញាធរ​តែង​តែង​មក​រារាំង និង​ថតរូប ហើយ​ពេល​ខ្លះ​យើង​អត់​បាន​លើក​ស្លាក​ទៀត ទោះបីជា​យើង​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ចេញពី​ឃុំ សង្កាត់​ណាមួយ​ក៏​ដោយ​ក៏​មាន​រូបភាព​មានការ​រារាំង​» ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ថា គណបក្ស​លោក​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០២០ ដោយ​មាន​អតីត​សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ប្រធាន ។ សមាជិក​ក្នុង​គណៈកម្មការ​នាយក​វិញ​ភាគច្រើន​ជា​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ពិសេស​នោះ ជា​អតីតមន្ត្រី​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ស្រុក រាជធានី​ខេត្ត​តែ​ម្តង ។

លោក ជុំ ហួត ក៏​បាន​លើក​ឡើង​ថា ក្រុមការងារ​គណបក្ស​មាន​គម្រោង​លើក​ស្លាក​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត ប៉ុន្តែ​ការ​លើក​ស្លាក​នេះ​មិន​ត្រូវ​បានការ​អនុញ្ញាត​ពី​អាជ្ញាធរ ឃុំ ឬ​សង្កាត់​នោះ​ទេ ។

ទាក់ទិន​នឹង​លើក​ស្លាក​សញ្ញា​គណបក្ស​ហើយ​មានការ​រារាំង​ពី​អាជ្ញាធរ​នេះ​ដែរ មន្ត្រី​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​បញ្ជាក់​ថា ភាគី​ទាំង​ពីរ​ត្រូវ​តែ​ធ្វើការ​ពិភាក្សា​គ្នា និង​ធ្វើ​តាម​នីតិវិធី​ដែល​បាន​ច្បាប់​កំណត់ ។

ឯកឧត្តម ហង្ស ពុទ្ធា​អ្នកនាំពាក្យ គជ​ប បាន​ឲ្យ​កោះសន្តិភាព​យ៉ាង​ដូច្នេះ​ថា​៖«​គជ​ប មិន​បាន​ធ្វើការ​វិភាគ​លើ​អ្វី​ដែល​កើតឡើង​ក្នុងអំឡុងពេល​ដំណើរការ​រៀបចំ​បោះ​ឆ្នោត និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​អី​ញ្ចឹ​ង​សម្រាប់​គណបក្ស​ណា​ដែល​រៀបចំ​លើក​ស្លាក​ក្នុង​ដំណាក់កាល​នេះ គឺជា​ការ​ទទួល​សុខ​ត្រូវ​របស់​អាជ្ញាធរ​ដែនដី​» ។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ គជ​ប ក៏​បាន​លើក​ឡើង​ថា ៖​ភាគី​គួរ​ពិភាក្សា​គ្នា​ពីព្រោះ​ថា អ្វី​ដែល​ត្រូវធ្វើ​តាម​ច្បាប់ និង​តាម​គោលការណ៍​ច្បាប់ ។ អី​ញ្ចឹ​ង​អាជ្ញាធរ​គាត់​មាន​គោលការណ៍​របស់​គាត់ ហើយ​គាត់​មិន​អនុម័ត​ដោយ​អ​នោ​ម័ត​ដែរ ហើយ​ចំណែក​ខាង​គណបក្ស​ខ្ញុំ​គ្រាន់​ដាក់​សំណួរ​ថា តើ​ធ្វើ​តាម​លក្ខខណ្ឌ​គោលការណ៍​ច្បាប់​ឬ​អត់0x017d7 ។

យ៉ាងណា​ក្តី អ្នកនាំពាក្យ គជ​ប បាន​អះអាង​ថា ទោះបីជា​គណបក្ស​មានការ​អនុញ្ញាត​ពី​ក្រសួងមហាផ្ទៃ​ក្តី ក្នុង​ពេល​ធ្វើ​អ្វីមួយ​គណបក្ស​នយោបាយ​ត្រូវ​តែ​ធ្វើការ​ទាក់ទង​ទៅ​អាជ្ញាធរ​ដែន ដើម្បី​ដោះស្រាយ​បញ្ហា ។ ប៉ុន្តែ​ភាគី​មិន​អាច​លើក តែ​ទិដ្ឋភាព​ច្បាប់​តែ​មួយ​ដោយ​មិន គិត​ពី​នីតិវិធី​ជាក់ស្តែង​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ