ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀលបន្តហក់ឡើងខ្ពស់ជាងលុយបាតថៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រហូតមកដល់ពេលនេះហាងឆេងប្រាក់រៀលខ្មែរនៅតែបន្តមានប្រៀបជាងប្រាក់បាតថៃ ។ ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២១ នេះឱ្យដឹងថា…

រាជធានីភ្នំពេញ ៖ រហូតមកដល់ពេលនេះហាងឆេងប្រាក់រៀលខ្មែរនៅតែបន្តមានប្រៀបជាងប្រាក់បាតថៃ ។ ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ បាតថៃ ទិញចូលត្រឹមតែ ១២៥ រៀលប៉ុណ្ណោះ ខណៈថ្ងៃម្សិលមិញ ទិញចូលរហូតដល់ទៅ ១២៦ រៀលឯណោះ ។

ក្រៅពីប្រាក់បាតថៃ ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់បណ្តាប្រទេសមួយចំនួនទៀត ដែលរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧៩ រៀល, ១ អឺរ៉ូ ទិញចូល ៤៨៣១ រៀល លក់ចេញ ៤៨៧៩ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣០១៣ រៀល លក់ចេញ ៣០៤៣ រៀល ។

ជាមួយគ្នានេះ ១ យន់ចិន ទិញចូល ៦៣១ រៀល លក់ចេញ ៦៣៧ រៀល ខណៈ ១០០ យ៉េនជប៉ុន ទិញចូល ៣៦៩៨ រៀល លក់ចេញ ៣៧៣៥ រៀល និង ១០០ វុនកូរ៉េ ទិញចូល ៣៥២ រៀល លក់ចេញ ៣៥៦ រៀល ។ ក្នុងនោះដែរ ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០៣១ រៀល លក់ចេញ ៣០៦១ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៩ រៀល លក់ចេញ ១៨១ រៀល ៕ 

            

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ