ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា​.​ប់​២​នាក់ របួសធ្ងន់​៧​នាក់ ក្រោយ​ពន្លះ​បន្ត​គ្នា​​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

មនុស្ស​ចំនួន​២​នាក់​ត្រូវ​បាន​ស្លា​.​ប់​នៅ​នឹង​កន្លែង និង​៧​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ម៉ូតូ រួច​បន្ត​ទៅ​បុក​ជាមួយ​

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មនុស្ស​ចំនួន​២​នាក់​ត្រូវ​បាន​ស្លា​.​ប់​នៅ​នឹង​កន្លែង និង​៧​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ម៉ូតូ រួច​បន្ត​ទៅ​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃ​ទៀត​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​០៦​និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០២១ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​០៦ ក្រៅ​ទីប្រជុំជន ត្រង់​ចំណុច​ខាងកើត​ស្ពាន​អូរ​ឬ​ស្សី ប្រហែល​៥០​ម៉ែត្រ ស្ថិត​ក្នុង​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

បើ​តាម​លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹង​ថា ដំបូង​មាន​រថយន្ត​១​គ្រឿង​ម៉ាក HIGHTLANDER ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AN-5046 បើកបរ​ដោយ​ឈ្មោះ ណែ ពុំ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​ប៉ោយ​តា​ប៉ែន ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយ​បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​នៅ​ពេល​បើក​មក​ដល់​ចំណុច​ខាងកើត ស្ពាន​អូរ​ឬ​ស្សី ប្រហែល​៥០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ភ្នំ​លៀប​ខាងកើត ឃុំ​ភ្នំ​លៀប​នោះ រថយន្ត​នេះ​ក៏​បាន​បុក​ម៉ូតូ​១​គ្រឿង​ម៉ាក​ឌ្រី​ម​សេរី​១៩៩៩ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ សឿ​ន តុលា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ទ្រ​យោង​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ពីក្រោយ​ពេញទំហឹង បណ្តាល​ឱ្យ​បុរស​ជិះ​ម៉ូតូ​រូប​នេះ​របួស​ជើង​ឆ្វេង​ធ្ងន់ ។

លោក​អធិការ​បាន​បន្ត​ថា ក្រោយ​ពី​បុក​ម៉ូតូ​រួច អ្នក​បើករថយន្ត​បាន​ព្យាយាម​បើក​រត់គេច​ខ្លួន លុះ​ពេល​មក​ចំណុច​ខាងលិច​ផ្លូវ​ចូល​វត្ត​ឡោ​តេ ប្រហែល​៥០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ភ្នំ​លៀប​ខាងលិច ឃុំ​ភ្នំ​លៀប ក៏​បាន​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃ​០១​គ្រឿង​ទៀត​ដែល​បើក​ពី​លិចទៅ​កើត​រួច​បត់​ឆ្វេង បណ្តាល​ឲ្យ​ស្លា​.​ប់​ចំនួន​២​នាក់​នៅ​នឹង​កន្លែង​កើតហេតុ ដោយ​អ្នក​បើក​គោ​យន្ត​ឈ្មោះ ក្រិ​ញ ជុំ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ឡោ​តេ ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ និង​អ្នក​រួម​ដ​ណើ​រ​ម្នាក់​ទៀត​ជា​ប្រពន្ធ ចំណែក​កូនប្រុស​អាយុ​១២​ឆ្នាំ រង​របួសធ្ងន់ ។ ចំណែកឯ​អ្នក​បើករថយន្ត​បង្ក និង​អ្នក​រួម​ដំណើរ​ក្នុង​នោះ​សរុប​៥​នាក់​ក៏​រង​របួសធ្ងន់​ផង​ដែរ ។ ក្រោយ​ពេល​កើតហេតុ អ្នក​រង​របួសធ្ងន់​ទាំង​៧​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង និង​មន្ទីរពេទ្យ​បង្អែក​ខេត្ត មិត្តភាព​កម្ពុជា​-​ជប៉ុន នៅ​ស្រុក​មង្គល​បូ​រី ។

លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី បាន​បញ្ជាក់​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ខាងលើ​នេះ គឺ​បណ្តាល​មក​ពី​អ្នក​បើករថយន្ត​មាន​ល្បឿន​លឿន​ហើយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ចំណែក​អ្នក​គោ​យន្ត​កន្ត្រៃ​បត់​ឆ្វេង​ប្តូរ​ទិស​មិន​ប្រយ័ត្ន​។ ចំពោះ​វត្ថុ​តាង​ម៉ូតូ គោ​យន្ត និង​រថយន្ត​រង​ការ​ខូច​ធ្ងន់ នគរបាល​ជំនាញ​ក៏​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ក្រោយ​ពី​ធ្វើការ​ពិនិត្យ និង​វាស់វែង​រួច ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ