ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​២​ថ្ងៃ រឹបអូស​អាល់កុល​ក្លែងក្លាយ​ជិត​៣០​ម៉ឺន​លី​ត្រ​នៅ​ជិត​ព្រំដែន​វៀតណាម

2 ឆ្នាំ មុន
  • តាកែវ

ត្រឹមតែ​រយៈពេល​២​ថ្ងៃ អាល់​អាល់កុល​ក្លែងក្លាយ ឬ​មេតា​ណុ​ល​ជិត​៣០​ម៉ឺន​លី​ត្រ ប្រុង​លោតឆ័ត្រ​ចែកចាយ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ត្រូវ​បាន​មន្ត្រី​ជំនាញ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ រក​ឃើញ និង​ដកហូត​នៅ​ខេត្ត

ខេត្តតាកែវ ៖ ត្រឹមតែ​រយៈពេល​២​ថ្ងៃ អាល់​អាល់កុល​ក្លែងក្លាយ ឬ​មេតា​ណុ​ល​ជិត​៣០​ម៉ឺន​លី​ត្រ ប្រុង​លោតឆ័ត្រ​ចែកចាយ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ត្រូវ​បាន​មន្ត្រី​ជំនាញ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ រក​ឃើញ និង​ដកហូត​នៅ​ខេត្តតាកែវ ។ ក្នុង​នោះ​មួយ​ករណី ត្រូវ​បាន​រឹបអូស ពេល​កំពុង​ត្រូវ​បាន​ដឹក​ជញ្ជូន​ពី​ព្រំដែន​វៀតណាម​ចូល​កម្ពុជា​ផង​ដែរ ។

បើ​តាម​មន្ត្រី​ជំនាញ​ឱ្យ​ដឹង​ថា ករណី​បង្ក្រាប​ធ្វើ​ឡើង​២​ថ្ងៃ​ជាប់​គ្នា នៅ​ទីតាំង​ពី​ផ្សេង​គ្នា ។ ក្នុង​នោះ​នៅ​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០២១ មន្ត្រី​ជំនាញ​សាខា ក​.​ប​.​ប​. ខេត្តតាកែវ ក្រោម​កិច្ច​សម្របសម្រួល​ដោយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ និង​មានការ​ចូលរួម​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​ដែនដី បាន​ចុះ​ត្រួតពិនិត្យ និង​ឆែកឆេរ​ឃ្លាំង​ស្តុក​ទំនិញ​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ផ្សារ ឃុំ​ភ្នំ​ដិ​ន ស្រុក​គី​រី​វង្ស ខេត្តតាកែវ​។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​បាន​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​រក​ឃើញ​សារធាតុ​មេតា​ណុ​ល​ចំនួន​២៣០​ប៊ីដុង ស្មើនឹង ៦,៩០០​លី​ត្រ ដែល​ត្រូវ​បាន​ស្តុក​ទុក​ដោយ​គ្មាន​លិខិត​ស្នាម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​។ វត្ថុ​តាង​ទាំងអស់ ត្រូវ​បាន​ដកហូត​មក​រក្សា​ទុក ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​។

ខេត្តតាកែវ​ដដែល កាលពី​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០២១ មន្ត្រី​ជំនាញ​សាខា ក​.​ប​.​ប​. ខេត្តតាកែវ ក៏​បាន​ចាប់​ឃាត់​ទុក​សារធាតុ​មេតា​ណុ​ល​ចំនួន​៧១៤ ប៊ីដុង ស្មើនឹង ២១,៤២០​លី​ត្រ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ ០២ ត្រង់​ចំណុច​ឃុំ​ភ្នំ​ដិ​ន ស្រុក​គី​រី​វង្ស ខេត្តតាកែវ ខណៈ​ពេល​ដែល​កំពុង​ត្រូវ​បាន​ដឹក​ជញ្ជូន​ពី​ព្រំដែន ក្នុង​បំណង​យក​មក​ចែកចាយ​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ។

ជុំវិញ​ការ​បង្ក្រាប​បាន និង​ការ​រឹបអូស​អាល់កុល​ក្លែង​ក្លែង​នៅ​ជាប់​នឹង​ព្រំដែន​ប្រទេស​វៀតណាម​នេះ​ផង​ដែរ មជ្ឈដ្ឋាន​នានា​បាន​នាំ​គ្នា​និយាយ​រិះគន់​ថា តើ​ការ​ត្រួតពិនិត្យ​នៅ​ច្រក​ទ្វា​អន្តរជាតិ​ភ្នំ​ដិ​ន គួរ​រឹត​បន្តឹងបន្ថែម​ទៀត ឬ​យ៉ាងណា? បានជា​ទំនិញ​ខូចគុណភាព ដូច​ជា​អាល់កុល​ក្លែងក្លាយ​នេះ អាច​ឆ្លង​ផុត​ច្រក ចូល​បាន​ស្តុក​ទុក​បាន​បែប​នេះ ?​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ