ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នកមាន​វិជ្ជមាន​កូ​វី​ដ​១៩ ជា​បន្តបន្ទាប់​ក្នុងស្រុក​អន្លង់​វែង

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

នៅ​តាម​បណ្តា​ឃុំ​មួយ​ចំនួន​ក្នុងស្រុក​អន្លង់​វែង ក្រុម​អាជ្ញាធរ​គ្រូពេទ្យ​ផ្នែក​ធ្វើ​ច​ត្តា​ឡី​ស័ក រួម​ទាំង​សមត្ថកិច្ច​បាន​ដាក់​តំបន់​លឿងទុំ ខណៈ​រុករក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​សហគមន៍​គឹ​ត​ត្រឹម​ថ្ងៃ​ទី​

ខេត្តឧត្តរមានជ័យ ៖ នៅ​តាម​បណ្តា​ឃុំ​មួយ​ចំនួន​ក្នុងស្រុក​អន្លង់​វែង ក្រុម​អាជ្ញាធរ​គ្រូពេទ្យ​ផ្នែក​ធ្វើ​ច​ត្តា​ឡី​ស័ក រួម​ទាំង​សមត្ថកិច្ច​បាន​ដាក់​តំបន់​លឿងទុំ ខណៈ​រុករក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​សហគមន៍​គឹ​ត​ត្រឹម​ថ្ងៃ​ទី​៦ ខែកញា ឆ្នាំ​២០២១​នេះ​ជា​បន្តបន្ទាប់​ផង​ដែរ​។

លោក នៅ សំ​អន ប្រធាន​ប្រតិបត្តិ​គ្រូពេទ្យ​ច​ត្តា​ឡី​ស័ក​ប្រចាំ​ស្រុក​២ គឺ​ស្រុក​អន្លង់​វែង និង​ស្រុក​ត្រពាំង​ប្រាសាទ បានឱ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ និង​ក្រុម​អាជ្ញាធរ​ក្នុងស្រុក​អន្លង់​វែង រួម​ជាមួយ​ខាង​សមត្ថកិច្ច​បាន​ខិតខំ​ធ្វើការ​ស្រាវជ្រាវ​តាម​រក​អ្នក​ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នកមាន​វិជ្ជមាន​កូ​វី​ដ​១៩ ខណៈ​ពេល​នោះ​ត្រូវ​បាន​រក​ឃើញ​អ្នក​ឆ្លង​ជា​បន្តបន្ទាប់​ផង​ដែរ នៅ​ក្នុង​សហគមន៍​ស្រុក​អន្លង់​វែង។

លោក នៅ សំ​អន បាន​បញ្ជាក់​ថា ក្រុមការងារ​បាន​ចុះ​យក​សំណាក​ក្នុង​ទីផ្សារ​ថ្មី​អន្លង់​វែង និង​ទីផ្សារ​រង្វង់​មូល​អន្លង់​វែង អ្នក​ដែល​ចាប់​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នក​ដែល​វិជ្ជមាន​កូ​វី​ដ​១៩ ទៅ​លើ​ក្រុម​អាជីវករ ហើយ​រក​ឃើញ​អ្នក​ឆ្លង​ចំនួន​២៦​នាក់ ក្នុង​នោះ​ស្រី​១៥​នាក់ ។ ចំណែក​ច្រក​ទ្វារ​អន្តរជាតិ​ជាំ ក៏​ត្រូវ​បាន​យក​សំណាក​ទៅ​លើ​ក្រុម​អាជីវក​រដឹក​ទំនិញ​ចេញ​-​ចូល​ពី​ប្រទេស​ថៃ ជា​លទ្ធផល​ក៏​បាន​រក​ឃើញ​បុរស​ម្នាក់​ឆ្លង​កូ​វី​ដ​១៩ ផង​ដែរ​។

លោក​បន្ត​ថា អ្នក​ដែល​ឆ្លង​កូ​វី​ដ​១៩ និង​អ្នក​ធ្វើ​ច​ត្តា​ឡី​ស័ក បាន​ធ្វើការ​ព្យាបាល​នៅ​ក្នុង​មណ្ឌល​អនុ​វិទ្យា​ល័​ទួល​ស្វាយ​ចំនួន​១៦​នាក់ ក្នុង​នោះ​ស្រី​៦​នាក់​. អនុ​វិទ្យាល័យ​ត្រពាំង​តា​វ​ចំនួន​១៧០​នាក់ ក្នុង​នោះ​ស្រី​៧៨​នាក់​, អនុ​វិទ្យាល័យ​អូរ​អ​ង្រេ​ចំនួន​១២០​នាក់ ក្នុង​នោះ​ស្រី​៥៤​នាក់​, អនុ​វិទ្យាល័យ​ទួល​ថ្មី​ចំនួន​១៣​នាក់ ក្នុង​នោះ​ស្រី​៤, មណ្ឌល​ព្យាបាល​បឋម​អន្លង់​វែង​ចំនួន​១២០០​នាក់ ក្នុង​នោះ​ស្រី​៩៤​នាក់​, វិទ្យាល័យ​អន្លង់​វែង​ចំនួន​២៩៥​នាក់ ក្នុង​នោះ​ស្រី​១៣៦​នាក់ និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង​ចំនួន​២៦​នាក់ ក្នុង​នោះ​ស្រី​១៥​នាក់ ហើយ​តំបន់​បិទ​ខ្ទប់​គឺ​មាន​២​គោលដៅ ស្ថិត​ក្នុងភូមិ​ថ្មី និង​ទីផ្សារ​ថ្មី​អន្លង់​វែង ដាក់​ជា​តំបន់​លឿងទុំ​ផង​ដែរ​។

ចំណែក​លោក សមុទ្រ សុខ​នី គ្រូពេទ្យ​ផ្នែក​ធ្វើ​ច​ត្តា​ឡី​ស័ក​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ បានឱ្យ​ដឹង​ថា ពលករ​ខ្មែរ​ដែល​ធ្វើ​ចំណាក​ស្រុក​រក​ការងារ​ធ្វើ​នៅ​ឯ​ប្រទេស​ថៃ គិត​ក្នុង​រយៈពេល​២​ទៅ​៣​ថ្ងៃនេះ​គឺ​ចូល​មក​ស្រុក​កំណើត​វិញ​ដោយ​មិន​លើស​២០០​នាក់​នោះ​ទេ ហើយ​គ្រូពេទ្យ​ក៏​បាន​យក​សំណាក​ចាប់ពី​៣០​នាក់ មក​ត្រឹម​១០​នាក់​ក្នុង​មួយ​ថ្ងៃ​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ