ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធុញនឹងខ្លាញ់នៅដើមដៃ អាចសាកអនុវត្តវិធីទាំងនេះ!

3 ឆ្នាំ មុន

អាយុកាន់តែច្រើន វាកាន់តែពិបាកក្នុងការរក្សាដើមដៃឱ្យស្រលូនស្អាត ព្រោះថាស្បែកក៏ឡើងយារ ហើយខ្លាញ់ក៏មកប្រមូលផ្តុំនៅដើមដៃថែមទៀត។ ដោយសារតែដើមដៃមានបញ្ហានេះហើយ ទើបបានជាស្រ្តីមិនហ៊ានពាក់អាវដៃខ្លី ហើយពិបាកចិត្តចង់ធ្វើឱ្យដៃស្រលូនដូចកាលពីមុនវិញ។ ថ្ងៃនេះ អ្នកនឹងបានដឹងពីវិធី៤យ៉ាង ដែលអាចជួយដោះស្រាយបញ្ហានេះបាន។…

អាយុកាន់តែច្រើន វាកាន់តែពិបាកក្នុងការរក្សាដើមដៃឱ្យស្រលូនស្អាត ព្រោះថាស្បែកក៏ឡើងយារ ហើយខ្លាញ់ក៏មកប្រមូលផ្តុំនៅដើមដៃថែមទៀត។ ដោយសារតែដើមដៃមានបញ្ហានេះហើយ ទើបបានជាស្រ្តីមិនហ៊ានពាក់អាវដៃខ្លី ហើយពិបាកចិត្តចង់ធ្វើឱ្យដៃស្រលូនដូចកាលពីមុនវិញ។ ថ្ងៃនេះ អ្នកនឹងបានដឹងពីវិធី៤យ៉ាង ដែលអាចជួយដោះស្រាយបញ្ហានេះបាន។

១. លើកដុំដែក

ការលើកដុំដែក ផ្តល់ឱ្យអ្នកនូវសាច់ដុំតឹងណែន ហើយធ្វើឱ្យដៃរបស់អ្នកស្រឡូនជាងមុន។ សាកល្បងលំហាត់ទាំងនេះដើម្បីធ្វើឱ្យដៃរបស់អ្នកតឹងណែនឡើងវិញ ដែលលំហាត់ប្រាណទាំងនោះមានដូចជា៖ Bicep Curl, Overhead Press, Overhead Tricep Extension និង Upright Rows។

២. ញ៉ាំជាតិសរសៃឱ្យបានច្រើន

ជាតិសរសៃនៅក្នុងរបបអាហាររបស់អ្នកប្រាកដជាជួយអ្នកសម្រកទម្ងន់។ អ្នកអាចទទួលបានជាតិសរសៃ ដោយការញ៉ាំបន្លែ គ្រាប់ធញ្ញជាតិ និង សណ្តែកដី។ ជាតិសរសៃគឺល្អ ប្រសិនបើអ្នកកំពុងគិតពីការសម្រកទម្ងន់ ព្រោះវាធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតនិងជួយឱ្យអ្នកបន្ទោរបង់បានស្រួល។

៣. ធ្វើលំហាត់ប្រាណកាឌីយ៉ូ

លំហាត់ប្រាណកាឌីយ៉ូ រួមមានការរត់ ការដើរ និង ការរត់ត្រឹកៗ។ លំហាត់ប្រាណបែបនេះ ជួយបង្កើនចង្វាក់បេះដូងរបស់អ្នក។ ការធ្វើលំហាត់ប្រាណបែបកាឌីយ៉ូ គឺអាចជួយឱ្យខ្លាញ់នៅដើមដៃរបស់អ្នករលាយបានយ៉ាងមានប្រសិទ្ធភាព។

៤. ផឹកទឹក

ការផឹកច្រើន ជួយសម្រកខ្លាញ់នៅដើមដៃរបស់អ្នក។ ទឹកជួយបង្កើនការរំលាយអាហាររបស់រាងកាយ ដែលជួយសម្រកទម្ងន់និងធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតនិងពេញចិត្ត។ ផឹកទឹកជំនួសទឹកក្រូចកំប៉ុង គឺជាមធ្យោបាយដ៏ល្អប្រសិនបើអ្នកចង់មានដើមដៃស្រលូន៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ