ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករុណា ពេជ្រ បង្ហាញការអន់ចិត្ត ពេលគ្រូពេទ្យតម្រូវឱ្យឪពុកធ្វើតេស្តកូវីដមុនពិនិត្យព្យាបាល

8 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជាផ្នែកមួយនៃការពារនិងទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ គេសង្កេតឃើញថានៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន គឺតម្រូវឱ្យធ្វើការយកសំណាកដើម្បីតេស្តរកវីរុសកូវីដ-១៩ ។ តែយ៉ាងណាមិញ លោក ករុណា…

រាជធានីភ្នំពេញ ៖ ជាផ្នែកមួយនៃការពារនិងទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ គេសង្កេតឃើញថានៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន គឺតម្រូវឱ្យធ្វើការយកសំណាកដើម្បីតេស្តរកវីរុសកូវីដ-១៩ ។ តែយ៉ាងណាមិញ លោក ករុណា ពេជ្រ ដែលជាតារាចម្រៀងនិងជាអ្នកដឹកនាំកម្មវិធីមួយរូប បានបង្ហាញការអន់ចិត្តចំពោះគ្រូពេទ្យឯកជនមួយកន្លែង ដែលទាមទារឱ្យយកសំណាកធ្វើតេស្តកូវីដ-១៩ លើលោកឪពុករបស់ខ្លួន ដោយលើកហេតុផលថា វាជាគោលការណ៏របស់មន្ទីរពេទ្យ ប៉ុន្តែក៏មន្ទីរពេទ្យគួរតែមានគោលការណ៏មួយពិសេស លើកលែង រឺ គួរពិចារណា និង ពិនិត្យ ពីប្រវត្តិអ្នកជំងឺ ចាស់ រឺ ថ្មីផងដែរ ចាំចាត់ចែង តេស្ត៏ ខូវីត បង់ថ្លៃសេវាពិសេសនេះ ។

តារាចម្រៀងប្រុសសង្ហារូបនេះបានបង្ហាញរូបថតឪពុករបស់លោក និងរូបលោកនៅក្នុងឡាន និងបង្ហោះសាររៀបរាប់យ៉ាងវែងអន្លាយបង្ហាញពីការអន់ចិត្ត ដែលមានខ្លឹមសារថា «ដឹក ប៉ា ទៅពេទ្យ តូចចិត្តពេក ដឹក ប៉ា មកផ្ទះវិញហ្មង…. ។ បើបងប្អូន ជាដុកទរ័ ជួយពន្យល់ខ្ញុំតិចបានអត់….!!! ។ ស្ថានភាពប៉ាខ្ញុំជាមនុស្សរុក្ខជាតិ កម្រើកមិនបាន បើកបានតែភ្នែក…ហើយពេទ្យណាត់អោយឆែកជាប្រចាំ … ដល់ថ្ងៃនេះ ខ្ញុំក៏ទៅតាមការណាត់ដុកទរ័ ដោយប៉ាខ្ញុំគ្មានស្ថានភាពជំងឺ អ្វី ប្រែប្រួលទេ ហើយក៏អត់ធ្វើទុកអីដែរ ស្រាប់តែដល់ពេទ្យ ខាងពេទ្យទាមទារ អោយប៉ាខ្ញុំត្រូវ check ខូវីត បង់ថ្លៃេសវាពិសេសបន្ថែមសិន បានអោយចូល check ទូទៅបាន…. តើវាសមហេតុសមផលអត់ បងប្អូន ទាំងប្រវត្តិជំងឺ ប៉ាខ្ញុំ 4 ឆ្នាំ ទាំងវះកាត់ ទាំងព្យាបាល សេវាផ្សេងៗ មិនដែលហ៊ាន ដូរពេទ្យសូម្បីតែម្តង… » ។

Picture

លោក ករុណា ពេជ្រ បានសរសេរបន្តទៀតថា «បើអ្នកជំងឺថ្មីមិនដែលទៅពេទ្យនោះ ក៏ខ្ញុំមិនថាទេ ប៉ុន្តែប៉ាខ្ញុំ ជាអ្នកជំងឺ ចេញចូលជាប្រចាំ រយះជិត 4 ឆ្នាំ មិនដែលហ៊ានខានតែការណាត់ដុកទរ័ ព្រោះទុកចិត្តមន្ទីពេទ្យ និង មិនចង់អោយមានពាក្យថាស្តាយក្រោយក្នុងនាមខ្ញុំជាកូន ទោះសេវាម៉េចក៏មិនដែលគិត គឺ មានពាក្យខំតស៊ូគ្រប់លទ្ធភាពដើម្បីមើលថែជំងឺប៉ា…

ចំណាយថវិកា តេស្ត ខូវីត វាមិនច្រើន តែក៏វាមិនតិច ព្រោះខ្ញុំបានចំណាយសម្រាប់ប៉ាអស់ច្រើនលើសនេះ រាប់ពាន់ដង ហើយខ្ញុំក៏នៅមានលទ្ធភាពអាចអោយប៉ាធ្វើតេស្ត៏ខូវិទគិតសេវាបន្ថែមពិសេសនេះបាន ប៉ុន្តែខ្ញុំអន់ចិត្តគ្រាន់ថា បើគាត់មានអាការះ ខុសប្រក្រតីពីជំងឺធម្មតារបស់គាត់ដែលមានប្រវត្តិជំងឺ ក្នុងពេទ្យនោះ មិនថា ទេ ប៉ុន្តែនេះ គាត់ធម្មតាដូចមុនទាំងអស់ … ហើយដឹកគាត់ទៅតាមការណាត់សោះ បែរជាចឹងវិញ ហើយខ្ញុំគិតថា បើប៉ាខ្ញុំមាន ខូវិត ទៀត ប្រហែលខ្ញុំមិនបានដឹកគាត់តាមឡានខ្ញុំផ្ទាល់ចឹងទេ ហើយក៏ប៉ាខ្ញុំប្រហែលមិនមានសង្ឃឹមទៅដល់ពេទ្យផង…. 😢😢» ។

លោកបញ្ជាក់ថាលោកមិនស្តាយរឿងលុយបង់ថ្លៃតេស្តរកវីរុសកូវីដ-១៩នោះទេ ។ លោកពន្យល់ថា « ខ្ញុំមិនចង់ចំណាយលុយខុសរឿង ខឹងចិត្ត ដឹកប៉ាមកផ្ទះវិញ ចាំអស់ថ្នាំ ចាំឆាត ចាំសុំ កំម្ម៉ង់ថ្នាំ ….. ខ្ញុំយល់ថា វាជាគោលការណ៏របស់មន្ទីរពេទ្យ ប៉ុន្តែក៏មន្ទីរពេទ្យគួរតែមានគោលការណ៏មួយពិសេស លើកលែង រឺ គួរពិចារណា និង ពិនិត្យ ពីប្រវត្តិអ្នកជំងឺ ចាស់ រឺ ថ្មីផងដែរ ចាំចាត់ចែង តេស្ត៏ ខូវីត បង់ថ្លៃសេវាពិសេសនេះ…!!! » ។

ទំនងហាក់មិនអស់ចិត្ត លោកបានសាកសួរទៅប្រិយមិត្តអ្នកគាំទ្ររបស់លោកថា  «តើការអន់ចិត្តរបស់ខ្ញុំ ខុសរឺត្រូវ បងប្អូន…???» ។

Picture

ឆ្លើយតបនឹងការសាកសួររបស់លោកករុណា ពេជ្រ អ្នកគាំទ្របានបង្ហាញការយល់ឃើញជាច្រើន ដោយអ្នកគាំទ្រខ្លះបានផ្តល់ជាយោបល់ថា មិនគួរអន់ចិត្តខឹងនោះទេ ព្រោះវាជាគោលការណ៍តម្រូវដើម្បីទប់ស្កាត់ការឆ្លងនិងការរីករាលដាលនៃវីរុសកូវីដ-១៩ សូម្បីនៅតាមក្រសួងមន្ទីរនានា ក៏គេកំណត់អោយធ្វើ តេស្ត១ដង ក្នុង១សប្តាហ៏ដែរ ដើម្បីសុវត្ថិភាព ខ្លួនយើងផង និងអ្នកនៅជុំវិញខ្លួនយើង ព្រោះមេរោគមួយនេះ មើលនិងភ្នែកមិនឃើញទេ ហើយក៏មានអ្នកដែលឆ្លងយូរថ្ងៃហើយ ពុំទាន់លេចចេញរោគសញ្ញាក៏មានដែរ ។

ទន្ទឹមនឹងនោះ ក៏មានបងប្អូនខ្លះចូលរួមយោបល់ថា លោកករុណា ពេជ្រ គួរតែអោយឪពុកពិនិត្យរកវីរុសកូវីដ-១៩ មុនចូលពេទ្យពិនិត្យសុខភាពទៅ កុំខឹងពេទ្រ នាំគាត់មកផ្ទះបែបហ្នឹងវាអាចបះពាល់សុខភាពឪពុករបស់លោកវិញទេ ព្រោះ មិនបានអោយគ្រូពេទ្រតាមដានសុខភាព ណាមួយទៀតទោះឪពុករបស់លោកករុណា ពេជ្រ នៅតែផ្ទះ ទៅណាមិនកើត តែពួកយើងកូនចៅយើងចេញចូលខាងក្រៅនិងនៅក្បែគាត់ អញ្ចឹងទើបពេទ្យគេសូមពិនិត្យដើម្បីការពារទាំងអស់គ្នា ។

ប្រិយមិត្តផ្សេងទៀតរបស់តារាចម្រៀងរូបនេះ ក៏បានចូលរួមមតិស្រដៀងគ្នានេះផងដែរថា «ដើម្បីសុវត្ថិភាពទាំងអស់គ្នាទេបងកុំអន់ចិត្តគេអី​ យើងជឿថាមិនអីតែគេនៅតែមិនទុកចិត្តក្រែងលោយើងមានការថ្លោះធ្លោយណាមួយកើតឡើងវាអាចមានបញ្ហាទាំងអស់គ្នា​ ព្រោះសម័យនេះទោះសមាជិកខ្លួនឯងក៏ប្រុងប្រយ័ត្នដែរ។ តែសម្រាប់ខ្ញុំខាងមន្ទីរពេទ្យគួរតែកុំគិតសេវាធ្វើតេស្តព្រោះប៉ាបងជាអ្នកជម្ងឺចាស់​ស្រាប់» ។

Picture

យ៉ាងណាមិញ ក៏មានបងប្អូនខ្លះបង្ហាញមតិថា តម្លៃសេវាតេស្តនៅពេទ្យឯកជនរាងថ្លៃពេក ដោយកន្លែងខ្លះ គឺតេស្តម្តង៣០ដុល្លារ ពេទ្យឯកជន ព្រោះពេលទៅដល់ពេទ្យអ្វីដែលត្រូវធ្វើមុនគេ គឺតេស្តកូវីដ-១៩ សិន ។ បើអ្នកជំងឺនិងអ្នកជូនអ្នកជំងឺទៅដល់ពេទ្យ បើព្រមតេស្ត៣០ដុល្លារ តេស្តរួចចេញលទ្ធផល ទើបពេទ្យឲ្យចូលព្យាបាល ជាដើម។

សូមរម្លឹកថា កន្លងមកប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ១ ខែសីហា កន្លងទៅ បានបញ្ជាទៅក្រសួងសុខាភិបាលត្រូវពិនិត្យជាបន្ទាន់ចំពោះការធ្វើតេស្តកូវីដ-១៩ យកម្លៃខ្ពស់ និងបញ្ជាឱ្យមន្ទីពេទ្យរដ្ឋ ដាច់ខាតមិនត្រូវយកលុយពីអ្នកជំងឺចូលសម្រាកមន្ទីរពេទ្យ សម្រាប់ថ្លៃធ្វើតេស្តរកវីរុសកូវីដ-១៩ ឡើយ ។

សម្តេចតេជោហ៊ុន សែន កាលនោះមានប្រសាសន៍បញ្ជាក់ ថារាល់មន្ទីពេទ្យរដ្ឋទាំងអស់មិនត្រូវយកថវិកាពីប្រជាពលដ្ឋសម្រាប់ការធ្វើតេស្តស្វែងករជំងឺកូវីដ-១៩នោះទេ សូមជូនជាដំណឹងដល់ប្រជាពលរដ្ឋត្រូវតវ៉ាបើសិនជាចាប់ពីពេលនេះទៅ ក្រុមគ្រូពេទ្យរដ្ឋ ឬពេទ្យស្ម័គ្រចិត្ត យកលុយសម្រាប់ការធ្វើតេស្តរកវីរុស-កូវីដ-១៩ ។ ជាមួយគ្នានោះដែរសម្តេចក៏បានលើកឡើងពីករណីមន្ទីពេទ្យឯកជនការធ្វើតេស្តស្វែងរកកូវីដ-១៩ គិតប្រាក់ជារឿងរបស់គេ ព្រោះជាពេទ្យឯកជន ។ យ៉ាងណាក្តីសម្តេចតេជោក៏បានឲ្យ ក្រសួងសុខាភិបាល ពិនិត្យមើលជាបន្ទាន់ នូវសេវាធ្វើតេស្ដរកមេរោគ កូវីដ១៩ ដែលមានតម្លៃខ្ពស់ នៅតាមមន្ទីរពេទ្យឯកជនមួយចំនួនផងដែរ ៕

Picture
Picture
Picture
Picture