ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើការរួមភេទពេលមានផ្ទៃពោះ មានប្រយោជន៍អ្វីខ្លះដល់ស្រ្តីនិងទារក?

3 ឆ្នាំ មុន

ស្ត្រីមានផ្ទៃពោះនិងដៃគូរបស់ពួកគេ តែងតែឆ្ងល់ថាតើវាមានសុវត្ថិភាពដែរឬទេ ក្នុងការរួមភេទអំឡុងពេលមានផ្ទៃពោះ។ ជាការពិតណាស់ ការរួមភេទគឺជាផ្នែកមួយនៃធម្មជាតិ ហើយក៏ធម្មតាដែរសម្រាប់ស្រ្តីមានផ្ទៃពោះ។ ចលនាជ្រៀតចូលនៃលិង្គនិងការរួមភេទ នឹងមិនបង្កគ្រោះថ្នាក់ដល់ទារកដែលត្រូវបានការពារដោយពោះនិងជញ្ជាំងសាច់ដុំស្បូនឡើយ។ វាមិនត្រឹមតែមិនប៉ះពាល់នោះទេ វាថែមទាំងមានអត្ថប្រយោជន៍ដល់ស្រ្តីថែមទៀតផង។​…

ស្ត្រីមានផ្ទៃពោះនិងដៃគូរបស់ពួកគេ តែងតែឆ្ងល់ថាតើវាមានសុវត្ថិភាពដែរឬទេ ក្នុងការរួមភេទអំឡុងពេលមានផ្ទៃពោះ។ ជាការពិតណាស់ ការរួមភេទគឺជាផ្នែកមួយនៃធម្មជាតិ ហើយក៏ធម្មតាដែរសម្រាប់ស្រ្តីមានផ្ទៃពោះ។ ចលនាជ្រៀតចូលនៃលិង្គនិងការរួមភេទ នឹងមិនបង្កគ្រោះថ្នាក់ដល់ទារកដែលត្រូវបានការពារដោយពោះនិងជញ្ជាំងសាច់ដុំស្បូនឡើយ។ វាមិនត្រឹមតែមិនប៉ះពាល់នោះទេ វាថែមទាំងមានអត្ថប្រយោជន៍ដល់ស្រ្តីថែមទៀតផង។​

១. ជួយសម្រួលចរន្តឈាម

ការផ្គត់ផ្គង់ឈាមកើនឡើងទ្វេដងអំឡុងពេលមានផ្ទៃពោះ ដើម្បីបំពេញតម្រូវការម្តាយនិងកូន។ ការបង្កើនចរន្តឈាម ក៏អាចធ្វើបានដោយការរួមភេទអំឡុងពេលមានផ្ទៃពោះ ជាមួយនឹងការបញ្ចេញអរម៉ូនភេទជួយស្ដារការផ្គត់ផ្គង់អុកស៊ីសែននិងជីវជាតិគ្រប់គ្រាន់ដល់ទារកដើម្បីជួយដល់ការលូតលាស់និងការអភិវឌ្ឍ។

២. ពន្លឿនការជាសះស្បើយក្រោយពេលសម្រាលកូន

ការឈានដល់ចំណុចកំពូលក្នុងពេលរួមភេទអំឡុងពេលមានផ្ទៃពោះ ហ្វឹកហាត់សាច់ដុំអាងត្រគាកសម្រាប់ការសម្រាលកូន ដែលជាការបង្កើនល្បឿនការជាសះស្បើយក្រោយពេលសម្រាលកូន។

៣. កាត់បន្ថយហានិភ័យនៃជម្ងឺលើសឈាម

សម្ពាធឈាមជាអ្វីដែលកាន់តែសំខាន់ សម្រាប់ស្រ្តីមានផ្ទៃពោះ ព្រោះវាមានទំនាក់ទំនងនឹងបញ្ហាក្រឡាភ្លើង។ ការរួមភេទ ត្រូវបានគេរកឃើញថា ជួយដល់ការសម្រួលសម្ពាធឈាម។

៤. កាត់បន្ថយភាពតានតឹងនិងការឈឺចាប់

ថ្វីបើការមានគភ៌ជាធម្មតា ជាពេលរីករាយក៏ដោយ វាជារឿងធម្មតាទេដែលអ្នកត្រូវព្រួយបារម្ភអំពីការងារនិងរបៀបដែលជីវិតរបស់អ្នកនឹងផ្លាស់ប្តូរបន្ទាប់ពីកូនរបស់អ្នកកើតមក។ អុកស៊ីតូស៊ីនដែលជាអរម៉ូនស្នេហា ដែលរាងកាយរបស់អ្នកបញ្ចេញនៅពេលអ្នកឈានដល់ចំណុចកំពូល អាចជួយបំបាត់ស្ត្រេសមួយចំនួននិងជួយឱ្យអ្នកគេងលក់ស្រួល៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ