ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់សិប្បកម្មស្រាថ្នាំដែលពាក់ព័ន្ធការស្លា.ប់នារីវ័យក្មេង ៣នាក់បានមរណភាពទៅហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពាក់ព័ន្ធករណីនារីវ័យក្មេងចំនួន ៣នាក់ បានស្លា.ប់ ដោយសារតែពុលស្រាថ្នាំ «ស្រាទំពាំងបាយជូ» របស់សិប្បកម្មស្រាកែច្នៃមួយឈ្មោះ «មាស ហុង»…

រាជធានីភ្នំពេញ ៖ ពាក់ព័ន្ធករណីនារីវ័យក្មេងចំនួន ៣នាក់ បានស្លា.ប់ ដោយសារតែពុលស្រាថ្នាំ «ស្រាទំពាំងបាយជូ» របស់សិប្បកម្មស្រាកែច្នៃមួយឈ្មោះ «មាស ហុង» កាលពីពេលកន្លងមកនេះ រហូតមកដល់ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០២១ នេះ មិនមានមនុស្សណាម្នាក់ត្រូវបានកម្លាំងមានសម្ថកិច្ចចាប់ឃាត់ខ្លួនឡើយ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ឱ្យដឹងនៅថ្ងៃអាទិត្យ ទី ០៥​​ ខែកញ្ញានេះថា មិនទាន់មានការឃាត់ខ្លួននរណាម្នាក់ដែលពាក់ព័ន្ធនឹងករណីនេះទេ ដោយសារតែ ម្ចាស់ទីតាំងសិប្បកម្មស្រាកែច្នៃមួយនេះ ទើបតែស្លាប់បាត់បង់ជីវិតដោយសារតែជំងឺ និងទើបបានធ្វើបុណ្យ ៧ថ្ងៃរួច គឺការបង្ក្រាបបានត្រឹមតែបិទសិប្បកម្មផលិតស្រាថ្នាំខាងលើនេះបណ្តោះអាសន្ន ។

បើតាមនគរបាលខណ្ឌចំការមន បានប្រាប់ឱ្យដឹងថា ម្ចាស់ទីតាំងសិប្បកម្មផលិតស្រាថ្នាំឈ្មោះ ស្រាទំពាំងបាយជូ ខាងលើមានឈ្មោះ មាស ហុង ភេទប្រុស អាយុប្រមាណ ៦០ឆ្នាំ មុខរបរជាម្ចាស់សិប្បកម្មកែច្នៃស្រា មាស ហុង ដែលមានទីតាំងផ្ទះលេខ ៥៧B ផ្លូវលេខ ៣៥០ ភូមិ២ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។

កាលពីថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០២១ កម្លាំងមានសមត្ថកិច្ចរបស់លោកបានធ្វើការសហការជាមួយនិងកម្លាំងនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកូតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា (CFF) បានចុះទៅធ្វើការស្រាវជា្រវរកកន្លែងផលិតស្រាថ្នាំឈ្មោះ «ស្រាទំពាំងបាយជូ» ដែលបាននបណ្តាលអោយនារីវ័យក្មេងចំនួន ៣នាក់ ក្នុងនោះ ២នាក់ដេកស្លា.ប់នៅក្នុងបន្ទប់ជួលមួយកន្លែង ដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងនារីវ័យក្មេងម្នាក់ទៀតស្លាប់បាត់បង់ជីវិតនៅឯស្រុកកំណើត ។

សូមបញ្ជាក់ថា ក្នុងពេលដែលកម្លាំងមានសមត្ថកិច្ចនគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងនគរបាលខណ្ឌបឹងកេងកង និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប ស្រាវជ្រាវរកឃើញកន្លែងផលិតស្រាថ្នាំឈ្មោះ «ស្រាទំពាំងបាយជូ» ដែលជាផលិតផលរបស់សិប្បកម្មកែច្នៃស្រា «មាស ហុង» ខាងលើ នេះ កម្លាំងរបស់លោកមិនបានធ្វើការចាប់ឃាត់ខ្លួនមនុស្សណាម្នាក់ទេ ដោយសារតែបុរសឈ្មោះ មាស ហុង ជាម្ចាស់សិប្បកម្មទើបតែស្លាប់បាត់បង់ជីវិត បាន ៩ថ្ងៃ និងទើបតែធ្វើបុណ្យ ៧ថ្ងៃរួច បើគិតមកដល់ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០២១នេះ គឺម្ចាស់សិប្បកម្មបានស្លា.ប់ រយៈពេល ១១ថ្ងៃប៉ុណ្ណោះ ។

ក្នុងការចុះទៅបង្រ្កាបទីតាំងខាងលើនេះ គឺនៅក្នុងផ្ទះខាងលើមានតែកូនៗ របស់ម្ចាស់សិប្បកម្មស្នាក់នៅ ដោយពួកគាត់សុទ្ធតែមានមុខរបរផ្សេងៗខាងក្រៅ ។ ម្យ៉ាងទៀតសិប្បកម្មផលិតស្រាថ្នាំនេះបានផ្អាកជាង ១ខែមកហើយដែរ ចាប់តាំងពីលោក មាស ហុង ជាម្ចាស់សិប្បកម្មធ្លាក់ខ្លួនឈឺ រហូតដល់ស្លាប់បាត់បង់ជីវិតនោះ។


យ៉ាងណាមិញ ក្រោយពីកើតមានករណីនារីវ័យក្មេងចំនួន ៣នាក់ ស្លាប់បាត់បង់ជីវិត ដោយសារពុលស្រាថ្នាំ «ស្រាទំពាំងបាយជូ» កាលពីថ្ងៃទី ២ខែ កញ្ញា ឆ្នាំ ២០២១នោះ លុះដល់ថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០២១ កម្លាំងនៃអគ្គនាយកដ្ឋាន ក.ប.ប ក៏បានចុះធ្វើការស្រាវជ្រាវ និងឈានទៅដល់ការបង្ក្រាបទីតាំងសិប្បកម្មផលិតស្រាថ្នាំយីហោ «មាស ហុង» ដោយបានធ្វើការដកហូតស្រាចំនួន ២ប្រភេទ គឺទី ១-ស្រាទំពាំងបាយជូ និង ទី២-ស្រាសសញ្ញា មាស ហុង សរុបចំនួន ៤៨យួរ (ក្នុង ១យួរ មាន ១២ដប) និងឧបករណ៍ផលិតមួយចំនួនទៀត និងបានបិទសិប្បកម្មផលិតស្រាកែច្នៃនេះផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ