ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលមេឃងងិតឬភ្លៀង សូម​ប្រុងប្រយ័ត្នខ្លួន​​បំផុត ជាក់ស្តែងបាត់ជីវិតនិស្សិតម្នាក់ហើយ​

2 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ ​​យុវជនជានិស្សិត​ម្នាក់​បាន​ស្លា.ប់​ដោយសារ​បាតុភូត​ធម្មជាតិ​រន្ទះបាញ់​ក្នុង​​ពេល​ដើរ​ចេញ​ទៅ​ច្រូតស្មៅ​ទុក​ឲ្យ​ក្របី​ស៊ី​ដែលហេតុការណ៍កើតឡើង​មេឃ​ខ្មៅ​​ងងឹត​និងមានភ្លៀង​ធ្លាក់ផង ស្ថិតនៅ​ឃុំ​អ​ញ្ចើ​ម ​ស្រុក​ត្បូងឃ្មុំ កាលពី​រសៀល​ថ្ងៃ​ទី​០៣​​កញ្ញា ​ឆ្នាំ​២០២១ ​។ ជនរងគ្រោះឈ្មោះ វ៉ា…

ខេត្ត​ត្បូងឃ្មុំ​ ៖ ​​យុវជនជានិស្សិត​ម្នាក់​បាន​ស្លា.ប់​ដោយសារ​បាតុភូត​ធម្មជាតិ​រន្ទះបាញ់​ក្នុង​​ពេល​ដើរ​ចេញ​ទៅ​ច្រូតស្មៅ​ទុក​ឲ្យ​ក្របី​ស៊ី​ដែលហេតុការណ៍កើតឡើង​មេឃ​ខ្មៅ​​ងងឹត​និងមានភ្លៀង​ធ្លាក់ផង ស្ថិតនៅ​ឃុំ​អ​ញ្ចើ​ម ​ស្រុក​ត្បូងឃ្មុំ កាលពី​រសៀល​ថ្ងៃ​ទី​០៣​​កញ្ញា ​ឆ្នាំ​២០២១ ​។ ជនរងគ្រោះឈ្មោះ វ៉ា តុលា ភេទ​ប្រុស អាយុ​២២​ឆ្នាំ​ ​។

នគរបាល​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹងថា​ ​ក្រោយ​ពី​ទទួល​ព័ត៌មាន​ភ្លាម ​កម្លាំង​ជំនាញ​នគរបាល​ស្រុក​ត្បូងឃ្មុំ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អ​ញ្ចើ​ម ដោយ​មានការ​ចូលរួម​ពី​គ្រូពេទ្យ​មណ្ឌល​សុខភាព និង​អាជ្ញាធរ​ភូមិ ឃុំ បាន​ចុះ​ដល់​កន្លែង​កើតហេតុ ស្រាវជ្រាវ និង​ពិនិត្យ​សព​ជន​រង​គ្រោះ​មាន​ស្លាកស្នាម​រោល​ជាំ និង​ខ្លោច​នៅ​លើ​ដងខ្លួន​ចំនួន ០៣​កន្លែង​៖(​ស្មា​ស្តាំ​ផ្នែក​ខាង​មុខ​០១​កន្លែង​ទំហំ ២​ស​.​ម​x៨​ស​.​ម​,​លើ​ស្មា​ឆ្វេង​ផ្នែក​ខាង​មុខ​០១​កន្លែង​ទំហំ ២​ស​.​ម​x៥​ស​.​ម និង នៅ​លើ​ទ្រូង​ខាងស្តាំ​ផ្នែក​ខាង​មុខ​០១​កន្លែង​ទំហំ​១​ស​.​ម​x១០​ស​.​ម​) និង​បាន​ធ្វើការ​សន្និដ្ឋាន​ជា​រួម​សព​ពិតជា​ស្លាប់​ដោយសា​រន្ទះបាញ់​ពិតប្រាកដ​មែន ពុំ​មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ​។ សព​ប្រគល់​ជូន​គ្រួសារ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

នគរបាល​មូលដ្ឋាន​បញ្ជាក់​ថា យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ ព្រោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​នឹង​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ដោយ​ផ្គរ​រន្ទះ​ ។ ដូច្នេះ សូម​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​​ឱ្យ​បានខ្ពស់ ។ ​ហើយជាក់ស្តែង ​យុវជន​ដែល​ត្រូវ​រន្ទះបាញ់​ស្លា.ប់​នេះ​គឺជា​និស្សិត​រៀន​ឆ្នាំ​ទី​២ផងដែរ ពិតជាគួរឱ្យ​សោក​ស្តាយ​បំផុត ៕

អត្ថបទសរសេរ ដោយ