ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេប៉ូប្រេងឥន្ធនៈលក់មិនគ្រប់លីត ២កន្លែងត្រូវបានផ្អាកពិន័យ

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ធំ ៖ ក្នុង​រយៈពេល​ពីរ​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២១ អគ្គនាយកដ្ឋាន​ប​ង្រា្ក​ប​ការ​ក្លែងបន្លំ​ដឹកនាំ​ដោយ​លោក លៀង សុភា…

ខេត្តកំពង់ធំ ៖ ក្នុង​រយៈពេល​ពីរ​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២១ អគ្គនាយកដ្ឋាន​ប​ង្រា្ក​ប​ការ​ក្លែងបន្លំ​ដឹកនាំ​ដោយ​លោក លៀង សុភា ប្រធាន​សាខា​កាំកុងត្រូល​ខេត្តកំពង់ធំ សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ធំ ចុះ​ត្រួតពិនិត្យ និង​បិទ​ផ្អាក​សកម្មភាព​ការ​លក់ដូរ​ចែកចាយ​ដេប៉ូ​ប្រេងឥន្ធនៈ​មិន​គ្រប់​លី​ត​ចំនួន​២​កន្លែង​នៅ​ក្នុង​ខេត្តកំពង់ធំ ។

ក្នុង​នោះ​រួម​មាន​ទី​១. ដេប៉ូ​តេ​លា (DEPOT TELA) «​ហេង សុធី​» ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​បល្ល័ង្ក​លិច សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន និង​ទី​២. ដេប៉ូ​ដេ​លា Depot TELA «​ថន ចេ​ង​ប៊ុ​ន​ម៉ា​» ស្ថិត​នៅ​ភូមិ​បែក​ចាន ឃុំ​ទួល​គ្រើ​ស ស្រុក​តាំងគោក ខេត្តកំពង់ធំ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ទល់មុខ​ផ្លូវបត់​ទៅ​ភូមិ​ជីវភាព ឃុំ​អណ្តោ​ង​ពោធិ៍ ស្រុក​តាំងគោក ខេត្តកំពង់ធំ ។

ដើម្បី​ធ្វើការ​ផាកពិន័យ​តាម​ច្បាប់ និង​តម្រូវ​ឲ្យ​ធ្វើការ​កែសម្រួល​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​រង្វាស់រង្វាល់​តាម​មាត្រា​សាស្ត្រ (​កែវ​ក្រឹ​ត្រ​) ឡើង​វិញ ។

ជុំវិញ​ករណី​ខាងលើ​នេះ ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​នេះ ក៏​បាន​សំណូមពរ​ដល់​អស់លោក ខាង​មន្ត្រី​ជំនាញ​ក៏​ដូច​ជា​ក្រសួងពាណិជ្ជកម្ម​ធ្វើ​យ៉ាង​ដាក់ទោស​ទណ្ឌ​ឲ្យ​បាន​តឹង​រឹង​បំផុត​ចំពោះ​ក្រុម​ជនខិលខូច​ខាងលើ ដែល​តែងតែ​រកស៊ី​គេង​ប្រ​វ័​ញ្ញ​ជញ្ជក់​ឈាម​រាស្ត្រ តាម​រយៈ​នៃ​ការ​លក់​ប្រេង​មិន​គ្រប់​លី​ត្រ និង​ប្រេង​គ្មាន​គុណភាព ប្រេង​មិនមែន​ស៊ុប​ពែ ដាក់​ថា​ស៊ុប​ពែ ហើយ​លក់​តម្លៃ​ថ្លៃ ដែល​ជា​ហេតុ​នាំ​ឲ្យ​ពួក​គេ​រកស៊ី​មានបាន​កប់​ពពក​តាម​របៀប​នេះ​ដោយ​មិន​ខ្វល់​ពី​ទុក្ខ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ