តារាចម្រៀង ខាត់ សុឃីម ចាញ់បោកគេអស់ប្រាក់ជិត ១ លានដុល្លារ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សិល្បករជើងចាស់ ខាត់ សុឃីម ដែលមហាជនជាច្រើនបានស្គាល់នោះ បានអះអាងថា គាត់ត្រូវគេបោកអស់ប្រាក់ជិត ១ លានដុល្លារ…
រាជធានីភ្នំពេញ ៖ សិល្បករជើងចាស់ ខាត់ សុឃីម ដែលមហាជនជាច្រើនបានស្គាល់នោះ បានអះអាងថា គាត់ត្រូវគេបោកអស់ប្រាក់ជិត ១ លានដុល្លារ…
រាជធានីភ្នំពេញ ៖ សិល្បករជើងចាស់ ខាត់ សុឃីម ដែលមហាជនជាច្រើនបានស្គាល់នោះ បានអះអាងថា គាត់ត្រូវគេបោកអស់ប្រាក់ជិត ១ លានដុល្លារ ។ ក្នុងចំំណោមប្រាក់ដែលត្រូវគេបោកនេះជាងពាក់កណ្តាលជាថវិកាផ្ទាល់ខ្លួនរបស់គាត់ ក្រៅពីនោះជាប្រាក់អ្នកផ្សេង តែគាត់បានធានាឲ្យគេសម្រាប់ឲ្យមនុស្សដែលអ្នកនាងទុកចិត្តខ្ចីជាមួយអត្រាការប្រាក់ខ្ពស់ ។
ក្នុងបទសម្ភាសមួយជាមួយសិល្បករដូចគ្នាគឺ លោក ជីវ៉ា ជាវីដេអូ តារាចម្រៀងជើងចាស់ដែលមានត្រកូលជាសិល្បករបុរាណរូបនេះ បញ្ជាក់ថា មូលហេតុដែលគាត់ចាញ់បោកគេអស់ប្រាក់ជិត ១ លានដុល្លារនេះដោយសារការទុកចិត្តគ្នា និងម្យ៉ាងទៀតដោយសារភាពលោភលន់ ចង់មានចង់បានជ្រុលពេករបស់គាត់ ។
ល្បិចដែលគេឆបោកអ្នកនាង ឃាត់ សុឃីម គឺគាត់ឲ្យគេខ្ចីប្រាក់ ក្នុងអត្រាខ្ពស់ គឺ ១ ម៉ឺនដុល្លារបានការប្រាក់ពីរពាន់ដុល្លារក្នុងមួយខែ ។ ករណីឆបោកស្រដៀងគ្នានឹងអ្នកនាង ខាត់ សុឃីម នេះដែរកន្លងទៅមានពលរដ្ឋជាច្រើននាក់បានចាញ់បោកក្រុមហ៊ុនមួយដែលបានរកស៊ីខ្ចីលុយពីពលរដ្ឋតាមរូបភាពបណ្តាក់ទុន ដោយឲ្យការប្រាក់ខ្ពស់ទៅពលរដ្ឋ ។ ក្រុមហ៊ុនបោកពលរដ្ឋជាច្រើននាក់ និងមានទឹកប្រាក់រាប់លានដុល្លារនោះ បានសន្យាឲ្យការប្រាក់ក្នុងមួយខែពី ១០ ទៅ ៣០ ដុល្លារ ក្នុងប្រាក់ ១០០ ដុល្លារ ។ ជាមួយការចង់បានការប្រាក់នេះ ពលរដ្ឋខ្លះមិនត្រឹមប្រមូលលុយដែលខ្លួនមាននោះទេ ថែមទំាងកៀរគរអ្នកស្គាល់ សាច់ញាតិយកលុយមកឲ្យគេខ្ចី អ្នកខ្លះសុខចិត្តលក់ទ្រព្យលក់ដីស្រែចម្ការ និងរហូតទៅខ្ចីពីធនាគារប្រមូលលុយឲ្យគេខ្ចី រហូតអ្នកខ្លះអស់ប្រាក់ពីខ្លួន ១០ ទៅ ២០ ម៉ឺនដុល្លារ ។
សម្រាប់អ្នកនាង ខាត់ សុឃីម បាននិយាយថា ក្រោយដឹងគេបោកមកគាត់បានព្យាយាមទាមទារ ប៉ុន្តែមិនបានផលនោះឡើយទើបនៅក្នុងអំឡុងពាក់កណ្តាលឆ្នាំ ២០២០ គាត់បានលះបង់ការខាតបង់ដ៏ធំនោះ និងខិតខំតស៊ូរកប្រាក់ដើម្បីសងទៅអ្នកដែលគាត់បានធានាប្រមាណជាង ៣០ ម៉ឺនដុល្លារ ដោយក្រុមគ្រួសារអ្នកនាងបានប្រកបរបរលក់គ្រឿងថែរក្សាសម្ផស្សស្រ្តីភេទ តាមអនឡាញវិញ ។ អ្នកនាងឱ្យដឹងថា របរថ្មីនេះបានធ្វើឲ្យសេដ្ឋកិច្ចគ្រួសារគាត់ប្រសើរឡើង ។
នៅក្នុងបទសម្ភាសដដែលនោះ សិល្បករដែលចេះទំាងផ្នែកបុរាណ និងសម័យរូបនេះ បាននិយាយថា ចាប់តំាងពីផ្ទុះជំងឺកូវីដ ១៩ គាត់មិនអាចរកចំណូលពីសិល្បៈនោះទេ ហើយគាត់គិតថា សិល្បករជាច្រើនក៏ស្ថិតនៅក្នុងស្ថានភាពដូចជាគាត់ដែរ ។ ប៉ុន្តែអ្នកនាងនិយាយថា ការរកស៊ីតាមអនឡាញ ក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ ១៩ នេះ សិល្បករមានឱកាសច្រើនជាងពលរដ្ឋធម្មតា ។ អ្នកនាងបានលើកទឹកចិត្តឲ្យតារាផ្សេងទៀតប្រកបរបរតាមអនឡាញ ដូចគាត់ដែលដ្បិតអីគាត់ជឿថាសិល្បករមានមហាជនស្គាល់ច្រើន និងងាយទទួលបានការគំាទ្រពីមហាជនលើរបររបស់ខ្លួន ៕
ចែករំលែកព័តមាននេះ