ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ខ្ទប់​​សំណាក​ក្រុម​អាជីវករ​លក់ដូរ​ផ្សារ​ធំ​ថ្មី​ជា​លើក​ទី​២ ចំនួន​៤៤៣​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

អាជ្ញាធរ​ខណ្ឌដូនពេញ សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្តេច​​តេ​ជោ TYDA បាន​បិទ​ខ្ទប់​កំណាត់​ផ្លូវ​លេខ​៦៧ ខាងលិច​ផ្សារ​ធំ​ថ្មី ដើម្បី​ធ្វើ​សំណាក​ទៅ​លើ​ក្រុម​អា​ជីរ​ករ​សរុប​ចំនួន ៤៤៣ នាក់ តែ​ជា​លទ្ធផល គឺ

រាជធានីភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ឆ្នាំ​២០២១នេះ​ អាជ្ញាធរ​ខណ្ឌដូនពេញ សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្តេច​​តេ​ជោ TYDA បាន​បិទ​ខ្ទប់​កំណាត់​ផ្លូវ​លេខ​៦៧ ខាងលិច​ផ្សារ​ធំ​ថ្មី ដើម្បី​ធ្វើ​សំណាក​ទៅ​លើ​ក្រុម​អា​ជីរ​ករ​សរុប​ចំនួន ៤៤៣ នាក់ តែ​ជា​លទ្ធផល គឺអវិជ្ជមាន​ទាំងអស់​។​

ក្រោយ​ពី​កាលពី​កន្លង​មក ​ធ្លាប់​បាន​បិទ​យក​សំណាក​ជា​លើក​ទី​១ ម្តង​រួច​មក​ហើយ ដោយ​រក​ឃើញ​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ចំនួន​៣​នាក់​ផង​ដែរ តែ​សំណាងល្អ ​លើក​នេះ​មិន​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​រក​ឃើញ​មាន​អ្ន​វិជ្ជមាន​ឡើយ​ ហើយ​ផ្សារ​​ខាងលើ​ក៏​បន្ត​បើក​លក់ដូរ​ជា​ធម្មតា​ដែរ។

បើតាម​​ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​ខណ្ឌដូនពេញ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​ពេល​នេះ​ដែរ​ កម្លាំង​របស់​អាជ្ញាធរ​ខណ្ឌដូនពេញ សហ​ការ​​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្តេច​តេ​ជោ​ បាន​ធ្វើការ​បិទ​កំណាត់​ផ្លូវ​លេខ​៦៧ ខាងលិច​ផ្សារ​ធំ​ថ្មី ដើម្បី​ធ្វើ​សំណាក​ជា​លើក​​ទី​២ ទៅ​លើ​ក្រុម​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ដែល​ជាប់​សង្ស័យ​ពាក់​ព័ន្ធ​ជំងឺ​កូ​វី​ដ​១៩ បំប្លែង​ថ្មី Delta ។ ​

ប្រភពដដែល​បន្តថា ក្នុង​ការយ​កសំ​ណា​ក​​ទៅ​លើ​ក្រុម​អាជីវករ​ផ្សារ​ធំ​ថ្មី​ជា​លើក​ទី​២​នេះ គឺ​មាន​ចំនួន​សរុប ៤៤៣​នាក់ ដែល​ជា​លទ្ធ​ផល គឺ​អវិជ្ជមាន​ទាំង​អស់ ហើយ​ផ្សារ​ក៏​នៅ​បើកដំណើរការ​លក់ដូរ​ជា​ធម្មតា​ដែរ​។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា កាលពី​ថ្ងៃ​ទី​២៦ ​ខែ​សីហា ឆ្នាំ​២០២១ កន្លងទៅ អាជ្ញាធរ​ខណ្ឌដូនពេញ​ បាន​បិទ​ខ្ទប់​ផ្សារ​ធំ​ថ្មី​ធ្វើ​សំណាក​ទៅ​លើ​ក្រុម​អាជីវករ​លក់ដូរ​ម្តង​រួច​មក​ហើយ ដោយ​ក្រុម​គ្រូពេទ្យ​បាន​​យក​សំណាក់​ទៅលើ​ក្រុម​អាជីវករ​​ចំនួន​៣៩៣​នាក់ ជាលទ្ធផល​រក​ឃើញ​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ចំនួន ៣​នាក់ ដោយ​ម្នាក់​ជា​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ និង២​នាក់​ទៀត​ជា​ប្រជាពលរដ្ឋ​ខាងក្រៅ​។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​បិទ​ខ្ទប់​ផ្សារ​ធំ​ថ្មី​ទាំង២​លើកនេះ គឺ​ដើម្បី​អោយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្តេច​តេ​ជោ ​TYDA ធ្វើ​សំណាក​ទៅ​លើ​ក្រុម​អាជីវករ​លក់ដូរ​ទាំងនេះ​ដែរ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​អ្នកជំងឺ​កូ​វី​ដ​១៩ បំប្លែង​ថ្មី Delta ម្នាក់​ ធ្លាប់​បាន​មក​ចូល​រក​ទិញ​ម្ហូបអាហារ​នៅ​ផ្នែក​ខាងលិច​ផ្សារ​នា​ពេល​កន្លង​មក​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ