ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់មិញ​មាន​យល់សប្តិ​ឃើញ​កាន់​មាសប្រាក់​ទេ ?

4 ឆ្នាំ មុន

តាម​ធម្មតា​មនុស្ស​គ្រប់​រូប​តែង​យល់សប្តិ​ឃើញ​នេះ ឃើញ​នោះ​ពេល​កំពុង​សម្រាន្ត​លង់លក់​ក្នុង​ដំណេក ហើយ​សុបិននិមិត្ត​ទាំងនោះ​ជួន​ឆុត​ខ្លះ ជួន​មិន​ឆុត​ខ្លះ ។ ប៉ុន្តែ​បើ​លោក​អ្នក​សុបិន​ឃើញ​ហេតុភេទ​៤​យ៉ាងដូច​នៅ​ក្នុង​អត្ថបទ​នេះ​គឺជា​ប្រផ្នូល​ពិត​សឹងតែ​មួយ​រយ​ភាគរយ​ព្រោះ​ជា​សុបិន​បង្ហាញ​ពី​ប្រផ្នូល​ល្អ​ៗ​ដែល​ទាក់ទង​នឹង​រឿង​លុយកាក់ មាស ប្រាក់ ទ្រព្យសម្បត្តិ ។

១- យល់សប្តិ​ឃើញ​ផ្កា គឺជា​និមិត្តរូប​នៃ​សិរី​សួស្តី ភាព​រុងរឿង ទ្រព្យសម្បត្តិ ស្ថិរភាព និង​សំណាងល្អ ។ ប្រសិនបើ​អ្នក​យល់សប្តិ​ឃើញ​ផ្កា​រីក​ស្រស់បំព្រង វា​មាន​ន័យ​ថា​ជីវិត​អ្នក​រុងរឿង​ដោយ​លាភ​សំណាង និង​ការងារ​ជោគជ័យ​រីក​ដុះដាល​រុងរឿង​ទៅ​មុខជា​និច្ច ។

២- យល់សប្តិ​ឃើញ​សត្វ​មិន​កាច​សាហាវ បើ​លោក​អ្នក​សុបិន​ឃើញ​សត្វ​ស្លូត​ៗ​ដូច​ជា ដំរី ទន្សាយ ចៀម គោ​ជាដើម នឹង​បង្ហាញ​ថា​ទ្រព្យសម្បត្តិ ឃ្លាំង​លុយ​របស់​អ្នក​នឹង​កើនឡើង​ទ្វេ​ដង​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ថែម​ទាំង​មាន​ភាព​រីក​ចម្រើន​ទាំង​ក្នុង​រឿង​ការងារ និង​មុខរបរ​កាន់តែ​អំណោយផល​ដ៏​ល្អ​ប្រសើរ ។

៣- សុបិន​ឃើញ​កាន់​លុយ​ច្បាម​មាស បើ​លោក​អ្នក​សុបិន​ឃើញ​ក្តោប​លុយ ច្បាម​មាស​ទាំង​ទាំង​ដៃ គឺជា​ប្រផ្នូល​ល្អ​បង្ហាញ​ពី​អនាគត​គ្រប់​អាជីព​ទាំងអស់​នឹង​ជោគជ័យ​ដ៏​ត្រចះត្រចង់ ។ បើ​និយាយ​ពី​ការងារ​បង្ហាញ​ថា​ការងារ​របស់​លោក​អ្នក​នឹង​ច្បាស់​ជា​រលូន ហើយ​អ្នក​នឹង​ឃើញ​ពន្លឺ​នៃ​ជោគជ័យ​ដ៏​អស្ចារ្យ ។

៤- យល់សប្តិ​មច្ឆា​ហែល​ទឹក ត្រី​តំណាង​ឱ្យ​ហុងស៊ុយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​និមិត្តរូប​នៃ​ទ្រព្យសម្បត្តិ​និង​លាភ​សំណាង​ដ៏​ត្រជាក់ត្រជំ ទាំង​សុខភាព​ល្អ ស្មារតី​សុទិដ្ឋិនិយម លាភ​សំណាង​នឹង​រីក​ចម្រើន ជោគជ័យ​ក្នុង​ការងារ មានទ្រព្យ​សម្ប​ត្តិ​ច្រើន និង​មាន​ដំណឹង​ល្អ​ៗ​មក​ដល់​ក្នុង​ពេល​ដ៏​ឆាប់​ៗ​ខាង​មុខ​នេះ ៕ សាន​ សារិន