ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​​ខណ្ឌប្ញស្សីកែវក្របួច​ជនសង្ស័យ​គ្រឿងញៀ.ន​​៣​នាក់នៅ​ផ្សារ​​តូច

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​-​ស្រី​ចំនួន​៣​នាក់ ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១ កុម្ភៈ ២០១៦ ខណៈ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​-​ស្រី​ចំនួន​៣​នាក់ ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១ កុម្ភៈ ២០១៦ ខណៈ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​នៅ​ក្នុងភូមិ​ផ្សារ​តូច ក្នុង​សង្កាត់​ទួល​សង្កែ ដោយ​ដកហូត​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់ ក្នុង​នោះ​មាន​១​កញ្ចប់​ធំ ព្រមទាំង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន ។

ជនសង្ស័យ​១-​ឈ្មោះ​ស៊ឹ​ម ចាន់​នូ ភេទ​ស្រី អាយុ​១៥​ឆ្នាំ និង​២-​ឈ្មោះ​ខុន បុរី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​៣-​ឈ្មោះ​ឆៀវ ឆាន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទាំង​៣​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

បើ​តាម​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​ឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ក្នុង​មូលដ្ឋាន ដោយ​មាន​ការ​ស្រាវជ្រាវ​ពី​កម្លាំង​នគរបាល​ខណ្ឌ សហការ​គ្នា​ជាមួយ​នគរបាល​ប៉ុស្តិ៍ បាន​ចុះ​ឆែកឆេរ​ដល់​លំនៅ​ឋាន ទើប​បង្ក្រាប​ជន​សង្ស័យ បាន ខណៈ​កំពុង​តែ​ជួបជុំ​គ្នា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ។