ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងតឺន័របុ.ករះទាំងឡាននិងម៉ូតូ​​​ ផ្អើ.លផ្លូវជាតិ​លេខ​៤

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ​រថយន្ត​កុងតឺន័រ​​មួយ​​គ្រឿងបាន​បុក​ម៉ូតូ​​មួយ​​គ្រឿង​ម៉ាក​​ហ្ស៊ីមមើរ ដែល​មាន​ទិស​ដៅ​ស្របគ្នា បណ្តាល​​​ឱ្យ​ម៉ូតូ​រង

ខេត្តព្រះសីហនុ ៖ ​រថយន្ត​កុងតឺន័រ​​មួយ​​គ្រឿងបាន​បុ.ក​ម៉ូតូ​​មួយ​​គ្រឿង​ម៉ាក​​ហ្ស៊ីមមើរ ដែល​មាន​ទិស​ដៅ​ស្របគ្នា បណ្តាល​​​ឱ្យ​ម៉ូតូ​រងការ​ខូចខាត ​ហើយ​រថយន្តកុងតឺន័រ​​បាន​រេ​ចង្កូត​ទៅ​បុ.ក​រថយន្ត​​មួយ​​គ្រឿង​ទៀតម៉ាកណាវ៉ារ៉ា​ ពណ៌​ស ​ធ្លាក់ចេញពីផ្លូវចូល​ក្នុង​ទឹកប្រឡាយ​ ដោយទូកុងតឺន័រនោះ​ផ្អៀង​សង្កត់ពីលើ​​​រថយន្ត​​ពណ៌ស បណ្តាល​ឱ្យរងការ​ខូចខាតយ៉ាង​ដំណំ​ តែមិនប​ណ្តាល​ឱ្យ​មនុស្សណាម្នាក់​រងរបួសនោះទេ ។​

ហេតុការណ៍​​ខាងលើ​នេះបានកើតឡើង​កាលពី​​វេលា​ម៉ោង​៥​និង៣៥​នាទី​ល្ងាច​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ ២០២១ ​តាមបណ្តោយ​ផ្លូវ​ជាតិ​លេខ​4 ចន្លោះ​គីឡូម៉ែត្រ​លេខ​185-186 ស្ថិត​ក្នុងភូមិ​ត្រពាំង​ស្អុយ​2 ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

​រថយន្ត​កុងតឺន័រ​ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D-1286 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ​ ​​បាន​រត់​​គេចខ្លួន​បាត់​ ចំណែក​ម៉ូតូ​​មួយ​​គ្រឿងដែលរងការ​ខូចខាត​ ម៉ាក​ហ្ស៊ូមមើ ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 1E-5824 អ្នកបើកបរ​មិនស្គាល់​អត្តសញ្ញាណ​ និង​រថយន្ត​​​គ្រឿង​ទៀត​ដែលរងការ​ខូចខាតយ៉ាងដំណំ ​​ម៉ាក​ណាវ៉ារ៉ា (Navara) ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​ 2AU-2961 អ្នកបើកបរ​ឈ្មោះ សុង ពិសី ភេទ​ប្រុស អាយុ​49​ឆ្នាំ ទីលំនៅ​ភូមិ​1 សង្កាត់​2 ក្រុង​ព្រះសីហនុ ​ខេត្ត​ព្រះ​សីហ​នុ​។

តាម​ប្រភពព័ត៌​មានបាន​ឱ្យ​ដឹងថា មុនពេលកើតហេតុ ​រថយន្ត​កុងតឺន័រ​ បានធ្វើដំណើរ​ក្នុង​ទិស​ដៅ​​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​​រាជធានី​ភ្នំពេញ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ក៏​បាន​បុ.ក​ម៉ូតូ​​មួយ​​គ្រឿង​ម៉ាក​ហ្ស៊ូមមើរ ដែល​មាន​ទិស​ដៅ​ស្របគ្នា បណ្តាល​​ឱ្យ​ម៉ូតូ​រង​ការ​ខូចខាត ​ហើយ​រថយន្តកុងតឺន័រ​​បាន​រេ​ចង្កូត​ទៅ​បុ.ក​រថយន្ត​​មួយ​​គ្រឿង​ទៀតម៉ាកណាវ៉ារ៉ា​ ពណ៌​ស ​ធ្លាក់ចេញពីផ្លូវចូល​ក្នុង​ទឹកប្រឡាយ​ ដោយទូកុងតឺន័រនោះ​ផ្អៀង​សង្កត់ពីលើ​​​រថយន្ត​​ពណ៌ស បណ្តាល​ឱ្យរងការ​ខូចខាតយ៉ាង​ដំណំ​ តែមិនប​ណ្តាល​ឱ្យ​មនុស្សណាម្នាក់​រងរបួសនោះទេ ។ បន្ទាប់ពីកើតហេតុ អ្នកបើកបរថយន្តកុងតឺន័របានរត់គេចខ្លួនបាត់ ។​

​ក្រោយពេលកើតហេតុ រថយន្ត​ទាំង​2​គ្រឿង និង​ម៉ូតូ​មួយគ្រឿង​ ​ត្រូវបាន​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ព្រៃ​នប់​ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយនៅពេលក្រោយទៀត ៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ