ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាជាប្រទេសទី៥៣ ​ដែលទទួលសិទ្ឋិផ្តាច់មុខ​នាំចូល​សម្ភារប្រើបា្រស់​ក្នុង​គេហដ្ឋាន​ផលិតនៅអាមេរិក

9 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ​ហូមថបជាផ្សារទំនើបមួយក្នុងចំណោមផ្សារ​ទំនើបមួយចំនួនក្នុងប្រទេស​កម្ពុជាបានបា្ររព្ឋពិធីរំលឹកខួប១ឆ្នាំ ​ក្រោយពីមានអតិថិជន​ជាច្រើន​គំាទ្រ​ផលិត​ផល​​សម្រាប់​ប្រើប្រាស់​ក្នុងផ្ទះបាយរបស់ខ្លួននោះរួចមក ។

រាជធានីភ្នំពេញ៖ ​ហូមថបជាផ្សារទំនើបមួយក្នុងចំណោមផ្សារ​ទំនើបមួយចំនួនក្នុងប្រទេស​កម្ពុជាបានបា្ររព្ឋពិធីរំលឹកខួប១ឆ្នាំ ​ក្រោយពីមានអតិថិជន​ជាច្រើន​គំាទ្រ​ផលិត​ផល​​សម្រាប់​ប្រើប្រាស់​ក្នុងផ្ទះបាយរបស់ខ្លួននោះរួចមក ។

 អ្នកគ្រប់គ្រងហូមថប ​លោកទេព បូវិន (Tep Bovin) ​បានឲ្យដឹងក្នុងពិធីរំលឹកខួប១ឆ្នាំ កាលពីថ្ងៃទី៣០ ​មករា ២០១៦ថា ​ហូមថបជាផ្សារទំនើប​តែមួយគត់ក្នុង​ប្រទេស​កម្ពុជា ដែលទទួលសិទ្ឋិផ្តាច់មុខ​ក្នុងការផ្គត់ផ្គង់់សម្ភារ​ប្រើប្រាស់គ្រប់ប្រភេទសម្រាប់ប្រើប្រាស់​ក្នុងគេហដ្ឋាននំាចូលពី​សហរដ្ឋមេរិកដោយក្រុមហ៊ុន ​Do it Best របស់​សហរដ្ឋអាមេរិក ​មានទីតំាងស្ថិតនៅតាមបណ្តោលមហាវិថីម៉ៅ​ សេងទុង ​ទល់មុខវត្តទូលទំពូង ។ ​លោកបន្តថាការរំលឹកខួប១ឆ្នាំនេះ ​ដើម្បីថ្លែងអំណរគុណចំពោះ​អថិជន​ដែលបានទិញ​សម្ភារ​សម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋានក្នុងរយៈពេលមួយឆ្នាំកន្លងមក ​និងដើម្បីបង្ហាញទំនិញថ្មីៗ ​ដែលទើបនឹងនំាចូលមក ​។ អ្នកគ្រប់គ្រងហូមថប បាន​បញ្ជាក់​​ទៀត​ថាក្រុមហ៊ុន Do it Best​ គឺជាក្រុមហ៊ុនធំជាងគេលើពិភពលោក​ដែលផ្គត់ផ្គង់សម្ភារៈប្រើប្រាស់គ្រប់ប្រភេទ​មានលក្ខណៈស្តង់ដាអាមេរិក ​និងមានមូលដ្ឋាន​ស្ថិតនៅសហរដ្ឋអាមេរិកក្នុងរដ្ឋ ​Indiana ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៥ ​។ លោកឲ្យដឹងទៀតថា Do it Best ​មានដៃគូសហការផលិត​ជាង៧០០០ រោងចក្រនៅ​ទូទំាងពិភពលោក ​មានផលិតជាង៧០០០០មុខ​ និងមានសាខា ៣៨០០ ​សាខាក្នុងសហរដ្ឋអេមេរិក​ ។ បច្ចុប្បន្នបានផ្តល់អាជ្ញា​ប័ណ្ណទទួលសិទ្ធិចែកចាយ​របស់ខ្លួន​ចំនួន​៥៣ប្រទេស ​ ហើយកម្ពុជាជាប្រទេសទី៥៣ ​ដែលបានទទួលសិទ្ធិផ្តាច់​មុខដោយផ្សារទំនើបហូមថប ។

អ្នកគ្រប់គ្រង ​ហូមថប ​បានបន្ថែមទៀតថា​ ក្នុងរយៈពេលរំលឹកខួបនិងពិធីបុណ្យចូលឆ្នាំចិន-​វៀតណាមនាពេល​នេះដែរ ​ផ្សារទំនើប​ ហូមថបនឹងលក់បញ្ចុះតំលៃពី ​១៥ ២០%​ ក្នុងរយៈពេលប្រាំថ្ងៃគិតពីថ្ងៃទី៣០ខែ​មករារហូដល់ថ្ងៃទី៣​ ខែកុម្ភៈ ឆ្នាំ២០១៦៕