ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ជំងឺ​គ្រុនក្តៅ​“​អាថ៌​កំបាំង​”​នៅ​ឥណ្ឌា សម្លា.ប់​មនុស្ស​ភាគច្រើន​ជា​កុមា.រ

2 ឆ្នាំ មុន

ឥណ្ឌា ៖ អស់​រយៈពេល​ជាង​មួ​យស​ប្តា​ហ៍​មក​ហើយ ដែល​ក្មេង​ៗ​នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន ក្នុង​រដ្ឋ អ៊ុត​តា ប្រា​ដេ​ស Uttar Pradesh ស្ថិត​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា…

ឥណ្ឌា ៖ អស់​រយៈពេល​ជាង​មួ​យស​ប្តា​ហ៍​មក​ហើយ ដែល​ក្មេង​ៗ​នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន ក្នុង​រដ្ឋ អ៊ុត​តា ប្រា​ដេ​ស Uttar Pradesh ស្ថិត​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា បាន​ភ្ញាក់​ពី​គេង​ឡើង ដោយ​មាន​គ្រុនក្តៅ​ខ្លាំង និង​បែកញើស​ពេញ​ខ្លួន ។

ពួក​គេ​ភាគច្រើន ត្អូញត្អែរ​ពី​ការ​ឈឺចាប់​សន្លាក់ ឈឺក្បាល ខះ​ជាតិ​ទឹក និង​ចង្អោរ ក្នុង​ករណី​ខ្លះ​ពួក​គេ​ឡើង​កន្ទួល​ក្រហម រាលដាល​ពាសពេញ​ជើង និង​ដៃ ។

យ៉ាង​ហោច​ណាស់ មនុស្ស​៥០​នាក់ ដែល​ភាគច្រើន​ជា​កុមារ បាន​ស្លាប់ ដោយសារ “​គ្រុនក្តៅ អាថ៌​កំបាំង​” ហើយ​មនុស្ស​រាប់រយ​នាក់​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​កាន់ មន្ទីរពេទ្យ​ស្រុក ចំនួន​៦​ទៀត នៅ​ភាគ​ខាងកើត នៃ​រដ្ឋ​អ៊ុត​តា​ប្រា​ដេ​ស ។ គ្មាន​អ្នក​ស្លាប់​ណា​ម្នាក់ ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ វិជ្ជមាន​ចំពោះ​វីរុស​កូ​វី​ដ​-១៩ ទេ ។

អ្នកជំនាញ​ខាង​រោគ​វិទូ​ឥណ្ឌា និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា ភ្លាម​ៗ​យើង​មិន​មាន​កំណត់​ត្រា​ច្បាស់លាស់ អំពី​របៀប​ដែល​ជំងឺ​គ្រុន​ទាំងនេះ​បាន​ចាប់ផ្តើម និង​វិវឌ្ឍន៍​ឡើយ ខណៈ​មនុស្ស​ជា​ច្រើន កំពុង​បន្ត​ធ្វើ​ដំណើរ​ទៅ​កាន់​មន្ទីរពេទ្យ​រដ្ឋ ដើម្បី​ព្យាបាល ។ វា​ស្ថិត​ក្នុង​អាថ៌​កំបាំង​ត្រង់ថា​យើងមិន​ទាន់​ដឹងពីជំងឺ​គ្រុន​នេះ​បង្ក​ឡើង​ដោយ​វីរុស​ប្រភេទ​អ្វី ជា​គ្រុនឈាម ឫ​​គ្រុនចាញ់ ​នោះ​ទេ ? ប៉ុន្តែ​ចំពោះ​ការ​ស្លាប់​នៅ​ក្នុង​រដ្ឋ​អ៊ុត​តា​ប្រា​ដេ​ស អាច​ជា​ជំងឺគ្រុនឈាម​ច្រើន​ជាង ។ នៅ​ពេល​នេះ យើង​កំពុងធ្វើការ​ស៊ើបអង្កេត​ឲ្យ​បាន​ត្រឹមត្រូវ​លើ​រឿង​នេះ ។

នៅ​គ្រា ដែល​ប្រទេស​ឥណ្ឌា មាន​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ ហាក់ដូចជា​ថយ​ចុះ​បន្តិច​ម្តង​ៗ បែរជា​មាន​អ្នក​ស្លាប់​នៅ​រដ្ឋ អ៊ុត​តា​ប្រា​ដេ​ស ដែល​មាន​ប្រជាជន​ជាង​២០០​លាន​នាក់ បង្ក​ឲ្យ​មានការ​ភ័យ​ស្លន់ស្លោរ​ពាស​ពេញទី​ជនបទ នៃ​រដ្ឋ​នេះ ។

វេជ្ជបណ្ឌិត Neeta Kulshrestha មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់ ប្រចាំ​ស្រុក Firozabad អោយ​ដឹង​ថា នៅ​ក្នុងស្រុក​នេះ មាន​មនុស្ស ៤០​នាក់​ហើយ ក្នុង​នោះ​មាន​កុមារ ៣២​នាក់​បាន​ស្លាប់ កាលពី​ស​ប្តា​ហ៍​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ