ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន យុវតី និងកុមារ អាចរៀនភាសាចិនស្តង់ដារអន្តរជាតិនៅកម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ចាប់ពីពេលនេះតទៅប្រជាជនកម្ពុជាទាំងអស់ ដែលចង់រៀនភាសាចិន ដែលល្បីជាលក្ខណៈអន្តរជាតិ គឺអាចចរៀននៅកម្ពុជាបានដោយមិនបាច់ទៅសិក្សានៅបរទេសឡើយ ។ មជ្ឈមណ្ឌលភាសាចិន និងអង់គ្លេស Joy Education ដែលពេញនិយមបំផុតនៅអាស៊ី បានបង្ហាញខ្លូននៅក្នុងប្រទេសកម្ពុជាហើយ ដោយសិស្សអាចរៀនផ្ទាល់ជាមួយគ្រូជនជាតិដើមដែលមានជំនាញយ៉ាងពិតប្រាកដ ។

មជ្ឈមណ្ឌល Joy Education Cambodia មានបទពិសោធបង្រៀនភាសាចិន និងអង់គ្លេសជាង ៤០ ឆ្នាំមកហើយនៅអាស៊ី ដោយបានបើកដំណើរការដំបូងនៅឆ្នាំ​ ១៩៨១ ហើយរហូតមកដល់ពេលនេះមានជាង ៥០០ សាខា នៅតៃវ៉ាន់ ប្រទេសចិន និងជប៉ុន ។

លោកស្រី អៃលីន ឡាន (Aileen Lan) នាយកមជ្ឈមណ្ឌល Joy Education Cambodia បាននិយាយថា មូលហេតុដ៏សំខាន់បំផុតដែល មជ្ឈមណ្ឌល Joy Education មកបើកនៅក្នុងប្រទេសកម្ពុជា នាពេលនេះ គឺដោយសារតែបានយល់ឃើញពីតម្រូវការដ៏ចាំបាច់នូវភាសាចិន និងអង់គ្លេសនៅក្នុងប្រទេសកម្ពុជា និងបានមើលឃើញពីអនាគតរបស់ក្មេងៗដែលកំពុងលូតលាស់ ហើយសាលាមានបេសកកម្មដើម្បីផ្តល់នូវការរៀនភាសាចិន និងអង់គ្លេសល្អបំផុតដល់ប្រជាជននៅកម្ពុជា ។

លោកស្រីនិយាយបន្ថែមទៀតថា ផលប្រយោជន៍សម្រាប់សិស្សដែលរៀននៅមជ្ឈមណ្ឌល Joy Education Cambodia គឺពួកគេនឹងទទួលបាននូវចំណេះដឹងយ៉ាងពិតប្រាកដដែលផ្តល់ឱ្យដោយគ្រូជនជាតិដើម ដែលមានបទពិសោធន៍ខ្ពស់ និងជំនាញច្បាស់លាស់ ។ គ្រូបង្រៀនទាំងអស់សុទ្ធតែទទួលបានការបណ្តុះបណ្តាលពីកម្មវិធីយ៉ាងយកចិត្តទុកដាក់មុននឹងចេញបង្រៀនសិស្ស ដែលអាចធ្វើឱ្យសិស្សឆាប់ចេះក្នុងរយៈពេលខ្លី ។

ជាមួយនឹងបទពិសោធបង្រៀនខ្ពស់ហើយនោះ លោកគ្រូអ្នកគ្រូបានប្រើប្រាស់វិធីបង្រៀន សិស្សគ្រប់កម្រិតដោយប្រើប្រាស់ App របស់សាលា និងមានប្រភេទហ្គេមបញ្ចូលនៅក្នុងមេរៀន ដើម្បីឱ្យសិស្សឆាប់ចាប់បានថែមទៀត ។ ជាពិសេសសម្រាប់សិស្សធំៗថ្នាក់ភាសាចិន បើចង់រៀនក្នុងរយៈពេលខ្លីដើម្បីយកទៅប្រើប្រាស់ គឺរៀនត្រឹមតែ ១ ឬ ២ វគ្គប៉ុណ្ណោះ អាចនិយាយបាន សម្រាប់អ្នកដែលចង់រកកាងារធ្វើបន្ទាន់ ។

លក្ខណៈពិសេសរបស់មជ្ឈមណ្ឌល Joy Education គឺរាល់សៀវភៅសិក្សាទាំងអស់ត្រូវបានរៀបរៀងឡើងដោយផ្ទាល់តែម្តង ទាំងភាសាចិន និងអង់គ្លេស ដោយយកតាមកម្មវិធីសិក្សាស្តង់ដារសហរដ្ឋអាមេរិក និងអឺរ៉ុប ។

 ដោយឡែកចំណុចពិសេសសម្រាប់ភាសាចិន គឺសៀវភៅពុម្ពត្រូវបានរៀបរៀងឡើង សម្រាប់សិស្សដែលមិនមែនជាជនជាតិចិនទេ គឺតម្រូវសម្រាប់ជនជាតិផ្សេងៗក្រៅពីចិន ដែលមានពាក្យ និងវេយ្យាករណ៍យ៉ាងច្បាស់លាស់ផងដែរ ។ រាល់សៀវភៅសិក្សាទាំងអស់ គឺមានផ្តាច់មុខតែនៅមជ្ឈមណ្ឌល Joy Education ប៉ុណ្ណោះ ដោយមិនមានលក់នៅលើទីផ្សារឡើយ ។

កណត់សម្គាល់ ៖ អ្នកចង់ចុះឈ្មោះចូលរៀនភាសាចិន ឬ អង់គ្លេស សូមទូរស័ព្ទលេខ ៖ ០៧៨ ២៧៤ ៥០១​ / ០៩៦ ៥៧៦ ៣៥៩៨ ៕