ព្រះសម្មាសម្ពុទ្ធអង្គខ្លះមានសរីរៈខ្ពស់ អង្គខ្លះទាប ដោយសារតែអំណាចនៃការសាងបារមីរបស់ព្រះពុទ្ធគ្រប់ព្រះអង្គ ប្រាថ្នាទីទៃពីគ្នា ។ សូមឈ្វេងយល់ដូចតទៅ៖

ព្រះសម្មាសម្ពុទ្ធទីបង្ករ, ព្រះរេវតៈ, ព្រះបិយទស្សី, ព្រះអត្ថទស្សី, ព្រះធម្មស្សី និងព្រះវិបស្សី មានព្រះសរីរៈកម្ពស់៨០ហត្ថ ។ ព្រះសម្មាសម្ពុទ្ធកោណ្ឌញ្ញៈ, ព្រះមង្គល, ព្រះនារទ និងព្រះសុមេធ មានព្រះវរកាយកម្ពស់៨៨ហត្ថ ។ ព្រះសម្មាសម្ពុទ្ធសុមនៈមានព្រះសរីរៈកម្ពស់៩០ហត្ថ ។

ព្រះសម្មាសម្ពុទ្ធសោភិតៈ, ព្រះអនោមទស្សី, ព្រះបទុមៈ, ព្រះបទុមុត្តរៈ និងព្រះបុស្សៈ មានព្រះសរីរៈកម្ពស់៥៨ហត្ថ ។ ព្រះសម្មាសម្ពុទ្ធសុជាតៈមានព្រះសរីរៈកម្ពស់៥០ហត្ថ ។ ព្រះសម្មាសម្ពុទ្ធសិទ្ធត្ថៈ, ព្រះតិស្សៈ និងប្រះវេស្សភូ មានព្រះវរកាយកម្ពស់៦០ហត្ថ ។

ព្រះសម្មាសម្ពុទ្ធសិខីមានព្រះសរីរៈកម្ពស់៧០ហត្ថ ។ ព្រះពុទ្ធ កកុសន្ធៈ, កោនាគមនៈ និងកស្សបៈ មានព្រះវរកាយកម្ពស់៤០ហត្ថ ៣០ ហត្ថ និង២០ហត្ថ តាមលំដាប់ ។ ចំណែកព្រះសម្មាសម្ពុទ្ធនៃយើងគឺព្រះសមណគោតមមានកម្ពស់១៨ហត្ថ ៕ សាន សារិន
ចែករំលែកព័តមាននេះ